ទិវាស្រែបង្ហាញអំពីវិធីសាស្រ្តដាំដុះនិងផលិតភាពលើដំណាំប៉េងប៉ោះ
26 - November - 2011

កាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០១២ កន្លងទៅថ្មីៗនេះវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍
កសិកម្មកម្ពុជាហៅកាត់ថាកាឌីនិងការិយាល័យកសិកម្មស្រុកជុំគីរី ខេត្តកំពត បានរៀប
ចំធ្វើទិវាស្រែបង្ហាញមួយស្តីពីការបន្សាំផលិតកម្មពូជប៉េងប៉ោះក្នុងលក្ខខណ្ឌការដាំដុះ
ក្រោយពីការច្រូតកាត់ស្រូវវស្សា នៅភូមិកូនដំរីឃុំជម្ពូវ័នស្រុកជុំគីរីខេត្តកំពតដោយមាន
ការចូលរួមពីលោក ខៀវ រិទ្ធិភ័ណ្ឌអភិបាលស្រុកជុំគីរីមន្រ្តីការិយាល័យកសិកម្មស្រុកជុំគីរី
ខេត្តកំពតក្រុមការងារវិទ្យាស្ថានកាឌីនិងក្រុមប្រឹក្សាឃុំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និង
កសិករសរុបចំនួន៧១ នាក់។គោលបំណងនៃការរៀបចំទិវាបង្ហាញនេះ គឺដើម្បីលើកកម្ព
ស់សមត្ថភាពចែករំលែកបទពិសោធន៍ស្វែងយល់ចំណេះដឹងបន្ថែមលើផលិតភាពដំណាំប៉េងប៉ោះការផលិតពូជជាលក្ខណៈគ្រួសារនៃពូជប៉េងប៉ោះ
(នាងពេជ្រនិងនាងតំ) ការប្រមូលផលនិងការរក្សាគុណភាពផ្លែប៉េងប៉ោះក្រោយពេលប្រមូលផលដែលជាកត្តាយ៉ាងសំខាន់ជួយលើកស្ទួយជីវភាព
នៅក្នុងគ្រួសារ  ប្រាក់ចំណូលបន្ថែមនិងបង្កើនការងារក្នុងគ្រួសារកសិករក្រោយពីច្រូតកាត់ស្រូវវស្សារួច។ក្រោយពីការបង្ហាញពីសក្តានុពលលើពូជ
ប៉េងប៉ោះទាំងពីរខាងលើក្រុមការងារវិទ្យាស្ថានបានអង្កេតនិងវាយតម្លៃថាកសិករមានចំណាប់អារម្មណ៍ពូជប៉េងប៉ោះនាងពេជ្រនិងនាងតំជាពូជប៉េង
ប៉ោះទាំងពីរដែលមានភាពធន់នឹងកំដៅជំងឺ មានការពេញចិត្តពីអតិថិជនដោយទំហំផ្លែ រសជាតិឆ្ងាញ់និងមានតម្លៃខ្ពស់នៅលើទីផ្សារ មានការដុះលូត
លាស់ល្អមានភាពធន់នឹងកំដៅ   ជំងឺ  ទិន្នផលខ្ពស់និងលក្ខណៈផ្លែល្អ  ។  ចំពោះវិធីសាស្រ្តដាំដុះការប្រមូលផលនិងការរក្សាគុណភាពផ្លែប៉េងប៉ោះ
ក្រោយពេលប្រមូលផល គឺកសិករបានជ្រើសរើសបច្ចេកទេសទទួលយកនិងអនុវត្តទៅតាមការណែនាំរបស់វិទ្យាស្ថានកាឌីទាំងស្រុង។ក្នុងឱកាស
នោះដែរវិទ្យាស្ថានក៏បានចែកជូនឯកសារស្តីពីពូជប៉េងប៉ោះនាងពេជ្រនិង  នាងតំនិងវិធីសាស្រ្តដាំដុះជូនកសិករដែលបានចូលរួមគ្រប់ៗគ្នាសម្រាប់
យកទៅអនុវត្តផងដែរ។

អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2017 by CARDI - CARDI . All rights reserved.