កសិករគំរូមកពីស្រុក ថ្មបាំង ខេត្តកោះកុងមកទស្សនកិច្ចនៅវិទ្យាស្ថានកាឌី 19 - April - 2013 នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង០៨:៣០នាទី នៅវិទ្យស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានបានទទួលស្វាគមន៍កសិករគំរូ មកពីស្រុកថ្មបាំង ខេត្តកោះកុង ដែលដឹកនាំដោយលោក សួន ណន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្មខេត្តកោះកុង ដែលមានអ្នកចូលរួមចំនួន ០៨នាក់ (ស្ត្រី ០៤នាក់)។ បន្ទាប់មកលោក ស៊ាង ឡៃហេង និងលោក ភិន ផល បាននាំនិងពន្យល់ប្រាប់កសិករពីរបៀបទុកដាក់សំណាកពូជស្រូវនៅធនាគារពន្ធុ ការអភិរក្សក្នុង Gene Bank ការពិសោធន៍ពូជ ការជ្រើសរើសនិងការបង្កាត់ពូជស្រូវ ពូជចេក ការពង្រីកពូជស្វាយកែវរាជនិងកែវទេព ការបង្កាត់ពូជស្រូវនិងការងារពិសោធន៍ជ្រើសរើសពូជដំណាំនិងផលិតកម្មគ្រាប់ពូជស្រូវ។ កសិករគំរូទាំងនោះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបច្ចេកទេសកសិកម្មរបស់វិទ្យាស្ថាន និងយកបច្ចេកទេសទាំងនេះទៅអនុវត្តនៅមូលដ្ឋានរបស់ខ្លួន។ |
អត្ថបទថ្មីៗ
ដំណឹងអំពីការងារ
ចំនួនភ្ញៀវចូលទស្សនា
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
|