សិក្ខាសាលាដើម្បីចាប់ផ្តើម​អនុវត្តគម្រោងស្តីពី ការអ​ភិវឌ្ឍន៍ឧស្សា​ហកម្មដំ​ណាំ​ ស្វាយឲ្យបាន​រឹងមាំនៅក្នុងប្រទេសកម្ពុជា​និងអូស្ត្រាលីតាមរយៈ​ការធ្វើឲ្យប្រសើរ​ឡើងនូ​វបច្ចេកទេស​ផលិកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់
12 - August - 2013

នៅថ្ងែទី ០៨ ខែ សីហា ឆ្នាំ ២០១៣ នៅវិទ្យាស្ថាន​ស្រាវជ្រាវ​​និង​អភិវឌ្ឍន៍​​កសិកម្ម​​កម្ពុជា (CARDI) បានប្រារព្ធ​សិក្ខាសាលា​ដើម្បីចាប់ផ្តើម​​អនុវត្ត​គម្រោង​ស្តីពី ការអ​ភិវឌ្ឍន៍​ឧស្សា​ហកម្ម​ដំ​ណាំ​ស្វាយ​ឲ្យ​បាន​​រឹង​មាំនៅ​ក្នុងប្រទេស​កម្ពុជា​​និងអូស្ត្រាលី​តាមរយៈ​ការ​ធ្វើឲ្យប្រសើរ​ឡើងនូ​វបច្ចេកទេស​​ផលិកម្​មនិងខ្សែសង្វាក់​ផ្គត់ផ្គង់។ ពិធីនេះ​បានប្រព្រឹត្ត​ទៅក្រោម​អធិបតី​ភាព​លោក​​បណ្ឌិត អ៊ុក ម៉ាការា នាយក​វិទ្យាស្ថាន CARDI លោក Les Baxter នាយក​កម្មវិធី​ដំណាំសាកវប្ប​នែមជ្ឈមណ្ឌល ACIAR និង​លោក Mark Hickey ប្រធាន​គម្រោង​មកពី NSW DPI។​ គម្រោង​នេះមានគោល​បំណង ១). លើក​កម្ពស់គុណភាព​​ផ្លែស្វាយកម្ពុជា​ឲ្យមានស្តង់​ដាកម្រិតអន្តរជាតិ​សម្រាប់នាំ​ចេញ ២). កំណត់​អាទិភាព​នែឧបសគ្គ​ចម្បងៗក្នុងខ្សែសង្វាក់​ផ្គត់ផ្គង់ស្វាយ​ទៅកាន់​ទីផ្សារ ៣). លើក​កម្ពស់ការ​អនុវត្តន៍​បច្ចេកទេស​ល្អៗក្នុងឧស្សាហកម្ម​ដំណាំស្វាយ​​និង​ខ្សែសង្វាក់​ផ្តត់ផ្គង់ និង​ ៤). កសាង​សមត្ថភាព​ជំនាញ​របស់​អ្នក​ស្រាវជ្រាវ​និងការផ្សព្វផ្សាយ​បច្ចេកទេសនៅ​កម្ពុជា។ គម្រោងនេះ​នឹងអនុវត្ត​ក្នុងរយៈពេល៣ឆ្នាំ​កន្លះ ក្រោមថវិកា​ឧ​បត្ថម្ភរបស់ ACIAR នែ​រដ្ឋាភិបាល​អូស្ត្រាលី ហើយមាន​ការចូល​រូមអនុវត្ត​ដោយ CARDI អគ្គនាយក​ដ្ឋានកសិកម្ម និងសាកលវិទ្យាល័យ​ភូមិន្ទកសិកម្ម។អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2023 by CARDI - CARDI . All rights reserved.