សន្និបាតបូកសរុបការងារវិទ្យាស្ថានប្រចាំឆ្នាំ២០១៦
04 - January - 2017

 
កាលពីថ្ងៃសុក្រទី៣០​ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រារព្ធពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសកម្មភាពការងារសម្រាប់ឆ្នាំ២០១៧ ​របស់វិទ្យាស្ថាន ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីនិយោជិតវិទ្យាស្ថាន ព្រមទាំង​អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលកសិកម្មកូរ៉េ​​ប្រចាំនៅកម្ពុជា (Cambodia KOPIA​ Center) ថ្លែងក្នុងឱកាសបើកអង្គសន្និបាទនោះផងដែរ លោកបណ្ឌិត សេង វ៉ាង នាយករងវិទ្យាស្ថានបានថ្លែងពីគោលបំណងសំខាន់ៗ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់វិទ្យាស្ថានគឺ៖  
១. បង្ហាញពីសមិទ្ធផលបច្ចេកទេសដែលវិទ្យាស្ថានសម្រេចបាន
២. ធ្វើការប្រកាស និងប្រគល់ជូនប្រកាសនីយប័ត្រការងារដល់មន្រ្តីនិយោជិតដែលមានស្នាដៃឆ្នើមក្នុងឆ្នាំកន្លងមក
៣. លើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពរវាងថ្នាក់ដឹកនាំ មន្រី្តនិយោជិត ជាមួយនឹងមន្រ្តីក្រោមឱវាទទាំងអស់។

អង្គសន្និបាតបានប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក ដោយគ្រប់ការិយាល័យ និងមជ្ឈមណ្ឌលក្រោមឱវាទវិទ្យាស្ថាន បានធ្វើបទបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុង       រយៈពេលមួយឆ្នាំកន្លងមក និងលើកទិសដៅសកម្មភាពការងារសម្រាប់ឆ្នាំ២០១៧ ជូនដល់អង្គសន្និបាត។
ឆ្លៀតក្នុងឱកាសបិទអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំនេះ លោកនាយកវិទ្យាស្ថានបានធ្វើការថ្លែងអំណរគុណដល់មន្រ្តីនិយោជិតទាំងអស់ ដែលបានចំណាយអស់កំលាំងកាយចិត្ត បម្រើការងារជូនវិទ្យាស្ថាន និងជូនពរដល់មន្រី្តនិយោជិតក្នុងអង្គពីធីទាំងមូលឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ។










អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2017 by CARDI - CARDI . All rights reserved.