ទិវានារីអន្តរជាតិ
09 - March - 2017

 
កាល​ពីថ្ងៃទី០ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (កាឌី) បាន​​ប្រារព្ធ​ពិធី​អបអរ​​សាទរ​​ទិវា​​អន្តរជាតិនារី ៨មីនា ខួប​លើក​ទី​១០៦ ក្រោម​ប្រធាន​បទ​ ស្រ្តីដើម្បីសុខសន្តិភាព និងអភិវឌ្ឃនភាព”​ ដែល ​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិប​តី​ភាព លោក​បណ្ឌិត អ៊ុក ម៉ាការា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​​កសិកម្ម​កម្ពុជាដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ផង​ដែរ​ពី​លោក​នាយករង លោកស្រី​នាយិការង និស្សិតស្ម័គ្រចិត្ត​មជ្ឈមណ្ឌល KOPIA ​ និង​ មន្រ្តី​និយោជិត​​ទាំងអស់​​ក្នុង​វិទ្យាស្ថាន​ ។ បន្ទាប់​ពី​ស្តាប់​ប្រវត្តិនៃការបង្កើត​ទិវានារីអន្តជាតិ៨មីនា​របស់​ កញ្ញាកង  ចាន់រីរួច​មក លោកស្រី ធន់ វឌ្ឍនី អតីតប្រធាន​សមាគម​នារី​ប្រចាំ​វិទ្យស្ថាន​បាន​រាយ​ការណ៍​អំពី​សកម្មភាព​ និង​សមិទ្ធផល​នានា​ដែល​នារី​របស់​វិទ្យាស្ថាន​បាន​សម្រេច​ក្នុង​រយៈពេល​មួយឆ្នាំកន្លង​មក បន្ទាប់​មកលោក​នាយក​វិទ្យាស្ថាន​​បាន​​ថ្លែងនូវការកោតសរសើរដល់នារីទាំងអស់ក្នុងវិទ្យាស្ថានដែលបានខិតខំប្រឹងប្រែងបំពេញ ការងារ តាមភារកិច្ច ជំនាញ​និង​​មាន​សាមគ្គីគ្នាល្អរហូតដល់ទទួលបាននូវលទ្ធិផលជាច្រើនកន្លងមក លោកនាយកក៏បានលើកឡើងអំពី ប្រវត្កិនៃការ​បង្កើត​​សមាគមន៍នារីក្នុងវិទ្យាស្ថានគោលបំណង ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់មន្រ្តីបុគ្គលិក​នៅក្នុង​វិទ្យាស្ថាន ចេះសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក លោកនាយកបានបញ្ជាក់ផងដែរថាវិទ្យាស្ថាន​មាន​ការ​យកចិត្ត​ទុកដាក់​ ខ្លាំងលើយេនឌ័រក្នុងការស្រាវជ្រាវ​និងអភិវឌ្ឍវិស័យ កសិកម្ម ហើយក៏បានជម្រុញឲ្យនារីទាំងអស់ក្នុងវិទ្យាស្ថាន​ទទួលបាន​នូវឱកាសស្មើគ្នាដូចបុរសក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈវគ្គបណ្តុះបណ្តាលនានានៅឯក្រៅប្រទេស ​ដើម្បីអវិឌ្ឍន៍​ប្រទេស​ជាតិឲ្យរីកចម្រើន។ ជាកិច្ចបញ្ចប់លោកនាយកវិទ្យាស្ថានបានថ្លែងអំណរគុណដល់មន្ត្រីនិយោជិត​របស់​វិទ្យាស្ថានក៏ដូចជាភ្ញៀវកិតិ្តយសទាំងអស់ដែលបានចូលរួមនិងបានផ្តល់ជូននូវវត្ថុអនុវស្សារីយ៍ដល់បុគ្គលិកនារីទាំងអស់ក្នុងវិទ្យាស្ថាន។











អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2017 by CARDI - CARDI . All rights reserved.