បច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្មលើដំណាំស្រូវ
30 - June - 2017

 
កាលពីថៃ្ងទី ​២៦-៣០ ខែមិថុនា​ ឆ្នាំ២០១៧ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងព័ត៌មាន​សហការណ៍ជាមួយ នឹងការិយាល័យការពារដំណាំនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាល រយៈពេលខ្លីស្តីពី បច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្មលើដំណាំស្រូវជូនដល់មន្រ្តី និយោជិតមកពីការិយាល័យស្រាវជ្រាវមួយចំនួននៃវិទ្យាស្ថានមានដូចជា៖ ការិយាល័យក្សេត្រវិទ្យា​​​​​​និងប្រព័ន្ធកសិកម្មការិយាល័យវិទ្យាសាស្ដ្រដីនិងទឹក ការិយាល័យផែនការ​និងសហប្រតិបត្តិការ ការិយាល័យគ្រប់គ្រងស្ថានីយ៍ ការិយាល័យវិស្វកម្មកសិកម្ម ការិយាល័យរុក្ខជម្រើសវិទ្យា ការិយាល័យការពារដំណាំ ការិយាល័យវិទ្យាសាស្ដ្រសេដ្ឋកិច្ច-សង្គម និងមជ្ឈមណ្ឌលបណ្តុះបណ្តាល និងព័ត៌មាន ​ដែលមានសិក្ខាកាមសរុបចំនួន២៥នាក់ ក្នុងនោះមាននារីចំនួន៤នាក់។ វគ្គបណ្តុះបណ្តាលមានទាំងផ្នែកទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពជូនដល់មន្រ្តីនិយោជិតរបស់វិទ្យាស្ថានពី ប្រសិទ្ធភាពនិងសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំកសិកម្ម​។







អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2017 by CARDI - CARDI . All rights reserved.