ប្រព័ន្ធវាយតម្លៃគំរូសម្រាប់ដំណាំស្រូវ
04 - September - 2017


កាលពីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នេះមជ្ឃមណ្ឌលបណ្តុះបណ្តាល និងព័ត៌មាន សហការណ៍ជាមួយនឹងការិយាល័យរុក្ខជម្រើសវិទ្យា និងការិយាល័យវិត្យាសាស្រ្តដី និងទឹកនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នៃវិទ្យាសា្ថនកាឌី បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធវាយតម្លៃគម្រូសម្រាប់ដំណាំស្រូវមានរយៈពេល៥ ថ្ងៃគឺពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០១៧ ជូនដល់មន្ត្រីស្រាវជ្រាវ ក្រោមឱវាទវិទ្យាស្ថានមានចំនួន ១០ រូប និងមន្ត្រីសហការណ៍មកពីតំបន់គោលដៅនានាក្នុងខេត្តតាកែវ កែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន សៀមរាប ត្បូងឃ្មុំ ក្រចេះ និងខេត្តរតនៈគីរី មានចំនួន ១៥ រូប ដូច្នេះវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុបចំនួន ២៥ រូប ក្នុងនោះមានស្រ្តី៧រូប។   វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពជូនដល់មន្រ្តីនិយោជិតរបស់វិទ្យាស្ថាន និងមន្រ្តីនៃនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទមួយចំនួន ដែលជាអ្នកស្រាវជ្រាវជំនាន់ក្រោយឲ្យបានយល់ដឹងពីការវាយតម្លៃ និងប្រមូលទិន្នន័យលើដំណាំស្រូវឲ្យមានភាពសុក្រិតនិងឯកភាពមួយដែលអាចទទួលយកបាន ដោយប្រើ ប្រព័ន្ធវាយតម្លៃគំរូសម្រាប់ដំណាំស្រូវ​។ វគ្គបណ្តុះបណ្តាលមានទាំងផ្នែកទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង។














អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2017 by CARDI - CARDI . All rights reserved.