បច្ចេកវិទ្យាផលិតកម្មគ្រាប់ពូជស្រូវ
13 - November - 2017

កាលពីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះមជ្ឃមណ្ឌលបណ្តុះបណ្តាល និងព័ត៌មាន សហការណ៍ជាមួយនឹងការិយាល័យរុក្ខជម្រើសវិទ្យា ការិយាល័យវិទ្យាសាស្រ្តដី និងទឹកនិងការិយាល័យការពារដំណាំ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(វិទ្យាសា្ថនកាឌី) បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកវិទ្យាផលិតកម្មគ្រាប់ពូជស្រូវក្រោមអធិបតិយភាពលោកបណ្ឌិត អ៊ុក ម៉ាការ៉ា នាយកវិទ្យាស្ថានស្រាេវជ្រាវ និងនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ថ្ងៃ គឺពីថ្ងៃទី១៣-១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានសិក្ខាកាមជាមន្ត្រីស្រាវជ្រាវ ក្រោមឱវាទវិទ្យាស្ថានមានចំនួន ១០រូប និងមន្ត្រីសហការណ៍មកពីតំបន់គោលដៅនានាក្នុងខេត្តតាកែវ កែប កំពត កំពង់ឆ្នាំង ប៉ៃលិន ត្បូងឃ្មុំ ក្រចេះ ព្រះវិហារ កំពង់ស្ពឺ ស្វាយរៀង និងខេត្តរតនៈគីរី មានចំនួន ១ រូប ដូច្នេះវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមសរុបចំនួន ២៥ រូប ក្នុងនោះមានស្រ្តី ៨រូប។វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពជូនដល់មន្រ្តីនិយោជិតរបស់វិទ្យាស្ថាន និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមួយចំនួន ដែលជាអ្នកស្រាវជ្រាវជំនាន់ក្រោយ ពីបសិដ្ឋកម្មពូជស្រូវក្នុងប្រទេសកម្ពុជា និងគោលការណ៍ផលិតកម្មគ្រាប់ពូជស្រូវ





អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2017 by CARDI - CARDI . All rights reserved.