ការវាយតម្លៃសុខភាពដំណាំស្រូវ
10 - September - 2018


នៅព្រឹកថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨  មជ្ឃមណ្ឌលបណ្តុះបណ្តាល និងព័ត៌មាន នៃវិទ្យាសា្ថនកាឌី បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវាយតម្លៃសុខភាពដំណាំស្រូវ  ក្រោមអធិបតីភាព បណ្ឌិត សេង វ៉ាង និង លោកស្រី សាខន សុផានី នាយករងនិងនាយិការងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា មានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៤ ខែកញ្ញា ​ឆ្នាំ២០១៨  ជូនដល់មន្ត្រី​វិទ្យាស្ថាន និងមន្រ្តីសហការណ៍មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសរុបចំនួន១៣ខេត្ត​ដូចជា ខេត្តបាត់ដំបង មណ្ឌលគីរី ស្ទឹងត្រែង ឧត្តរមានជ័យ តាកែវ ព្រៃវែង កណ្ដាល ត្បូងឃ្មុំ កំពង់ធំ សៀមរាប ស្វាយរៀង កំពត និងខេត្តកែប ដែលមានចំនួនសិក្ខាកាមសរុប ២៨ នាក់។ វគ្គបណ្តុះបណ្តាលមានគោលបំណង ក្នុងការផ្ដល់ចំណេះដឹងពីការធ្វើអត្តសញ្ញាណកម្មនៃស្មៅចង្រៃ សត្វល្អិតចង្រៃ ជំងឺលើដំណាំស្រូវ និងការបំផ្លាញរបស់វា ព្រមទាំងវិធីសាស្រ្តក្នុងការយកសំណាកសមាសភាពចង្រៃក្នុងលក្ខខណ្ឌស្រែ ដើម្បីធ្វើការវាយតម្លៃសុខភាពដំណាំស្រូវ។











អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2018 by CARDI - CARDI . All rights reserved.