ទិវាស្រែបង្ហាញបង្គុំបច្ចេកទេសបង្កើនផលិតភាពគ្រាប់ពូជស្រូវ
15 - November - 2018


កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ វិទ្យាស្ថានកាឌី និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានធ្វើទិវាស្រែបង្ហាញបង្គុំបច្ចេកទេសបង្កើនផលិតភាពគ្រាប់ពូជស្រូវ នៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានកាឌី លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ និងលោក គឹម សារុន អនុប្រធានភូមិអូរឫស្សី ព្រមទាំងកសិករចំនួន៧៦នាក់។ កសិករ ង៉ែត សាវឿន ដែលធ្វើស្រែផលិតគ្រាប់ពូជស្រូវផ្ការំដួលបានសំដែងនូវការសប្បាយចិត្តជាខ្លាំង ចំពោះការយកចិត្តទុកដាក់ពីសំណាក់មន្រ្តីបច្ចេកទេសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជួយបង្ហាញអំពីបច្ចេកទេសធ្វើឲ្យគាត់អាចផលិតគ្រាប់ពូជស្រូវបានរហូតដល់៤,៦៥ត/ហត និងទទួលប្រាក់ចំណេញដុលបានរហូតដល់ប្រមាណ១២លានរៀលក្នុងមួយហិកតា ដោយគិតតម្លៃគ្រាប់ពូជស្រូវដែលកសិករជិតខាងបានមកកក់ក្នុងតម្លៃ៣.០០០រៀល/គក្រ។ លោកប្រធានមន្ទីរ និងលោកនាយកវិទ្យាស្ថានកាឌីបានអរគុណលោក ង៉ែត សាវឿន ដែលស្ម័គ្រចិត្តចូលរួមធ្វើស្រែបង្ហាញ និងបានណែនាំជូនកសិករដែលចូលរួមឲ្យយកចិត្តទុកដាក់ក្នុងការធ្វើស្រែតាមបច្ចេកទេស និងតាមតម្រូវការទីផ្សារ ជាពិសេសត្រូវពិចារណាក្នុងការផលិតជាគ្រាប់ពូជជំនួសឲ្យស្រូវចំណី ប្រយោជន៍បានប្រាក់ចំណេញដុលកាន់តែខ្ពស់។








អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2018 by CARDI - CARDI . All rights reserved.