ពិធីផ្សព្វផ្សាយតាវកាលិក និងចែកប័ណ្ណសមាជិករបបសន្តិសុខសង្គម
30 - November - 2018


កាលពីព្រឹកថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឃន៍កសិកម្មកម្ពុជា បានប្រារព្ធធ្វើនូវពិធីផ្សព្វផ្សាយតាវកាលិក និងចែកប័ណ្ណសមាជិករបបសន្តិសុខសង្គម ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃវិទ្យាស្ថាន។ ជាកិច្ចចាប់ផ្តើម លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានបានថ្លែងនូវសេចក្តីសោមន្សរីករាយក្រៃលែង ដល់លោក ងួន ហឿន អនុប្រធានការិយាល័យតាវកាលិកនៃបេឡាជាតិរបបសន្តិសុខសង្គម ដែលបានចំណាយពេលវេលា មកធ្វើបទបង្ហាញអំពីបទប្បញ្ញតិ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ របស់ ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនិយោជិកវិទ្យសា្ថនទាំងអស់ ព្រមទាំងលោកបណ្ឌិត សេង វ៉ាង នាយករងវិទ្យាស្ថាន ជាគណៈអធិបតី។ ក្រោយពីបានស្តាប់នូវការពន្យល់ណែនាំ អំពីបញ្ហាផ្សេងៗ ដែលទាក់ទងបេឡាជាតិរបបសន្តិសុខសង្គមរបស់លោក ងួន ហឿន រួចមក មន្ត្រីនិយោជិកដែលមាន ចម្ងល់ ឬមិនទាន់ច្បាស់ត្រង់ចំនុចណានោះ ក៏ធ្វើការលើកជាសំនួរជជែកពិភាក្សាជាមួយវាគ្មិន។ ជាកិច្ចបញ្ចប់មុននឹងបិទកម្មវិធី តាំងនាមអ្នករៀបចំកម្មវិធីរបស់វិទ្យាសា្ថន បានធ្វើការថ្លែងអំណរអរគុណ ដល់អស់លោក លោកស្រី ក្នុងអង្គពិធីទាំងមូល ទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិ មាតុភូមិ និងបានថតរូបទុកជាអនុស្សវរីយ៍ផងដែរ។









អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2018 by CARDI - CARDI . All rights reserved.