ទិវាចម្ការបង្ហាញស្ដីពីបច្ចេកទេសដាំដុះសណ្ដែកបាយពូជកាឌីជ័យ
14 - March - 2019


កាលពីថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩
វិទ្យាស្ថានកាឌី (CARDI) សហការជាមួយមជ្ឍមណ្ឌលកសិកម្មអន្តរជាតិកូរ៉េ (KOPIA) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានធ្វើទិវាចម្ការបង្ហាញស្ដីពីបច្ចេកទេសដាំដុះសណ្ដែកបាយពូជ កាឌីជ័យ (TPIMBP) ក្រោយប្រមូលស្រូវរដូវវស្សា នៅភូមិត្រពាំងចក ឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានកាឌី លោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និង Dr. Kim Yong Hwan នាយកមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា ដោយមានការចូលរួមពីលោកមេឃុំនិងជំទប់ទី១ត្រពាំងក្រញ៉ូង លោកមេភូមិត្រពាំងចក ព្រមទាំងកសិករចំនួន ១០០នាក់ (ស្រី៥៩នាក់)។ កសិករ ៧១ នាក់ពេញចិត្ត TPIMBP ប្រៀបធៀបនឹង ២០ នាក់ ដែលពេញចិត្តការដាំដុះតាមទម្លាប់របស់កសិករ។ វិទ្យាស្ថានកាឌីបានចែកជូនកសិករនូវគ្រាប់ពូជសណ្តែកបាយឈ្មោះ ស៊ីអឹមប៊ី១ និង ស៊ីអឹមប៊ី៣ ចំនួន ៥០០ ក្រាមក្នុងម្នាក់ ដល់កសិករចូលរួមទាំងអស់ទុកដាំដុះបន្តផងដែរ។























អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2019 by CARDI - CARDI . All rights reserved.