ពិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវដល់កសិករ​នៅខេត្តត្បូងឃ្មុំ
06 - June - 2019

 
កាលពីថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ វិទ្យាស្ថានកាឌី (CARDI) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវដល់កសិករសម្រាប់បង្ករបង្កើនផលក្នុងរដូវវស្សានៅភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោក ឡោ ប៊ុណ្ណា នាយករងវិទ្យាស្ថានកាឌី លោក ស៊ាង ឡៃហេង ប្រធានការិយាល័យក្សេត្រវិទ្យា និងប្រព័ន្ធកសិកម្ម​ និងលោក ស៊ន លីហ៊ាង អនុប្រធានការិយាល័យកសិកម្មស្រុកតំបែរ ដោយមានការចូលរួមពីលោកមេឃុំនាងទើត និងលោកមេភូមិចំបក់ ព្រមទាំងកសិករចំនួន ១០៩នាក់ (ស្រី៨៨នាក់)។ វិទ្យាស្ថានកាឌីបានចែកជូនកសិករនូវគ្រាប់ពូជស្រូវសុទ្ធអនុញ្ញាតសរុបចំនួន៦២៥គ.ក្រ ក្នុងនោះមានគ្រាប់ពូជស្រូវផ្ការំដូលចំនួន៣៦០គ.ក្រ និងគ្រាប់ពូជស្រូវផ្ការរមៀតចំនួន២៦៥គ.ក្រ ដល់កសិករចូលរួមទាំងអស់សម្រាប់បង្កបង្កើនផលក្នុងរដូវវស្សាឆ្នាំ២០១៩នេះ។



















អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2019 by CARDI - CARDI . All rights reserved.