កម្មវិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវដល់កសិករ នៅខេត្តឧត្តរមានជ័យ
07 - June - 2019

 

កាលពីថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ វិទ្យាស្ថានកាឌី (CARDI) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានរៀបចំកម្មវិធីសំណេះសំណាល និងចែកគ្រាប់ពូជស្រូវដល់កសិករសម្រាប់បង្ករបង្កើនផលក្នុងរដូវវស្សា នៅភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកស្រី សាខន សុផានី នាយិការងវិទ្យាស្ថានកាឌី លោក ស៊ាង ឡៃហេង ប្រធានការិយាល័យក្សេត្រវិទ្យា និងប្រព័ន្ធកសិកម្ម​ និង​លោក ឈឿន​​ ពន្លឺ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់​ និងនេសាទខេត្តឧត្តរមានជ័យ និង​លោក ពីស ពីរ៉ាពឿងចៅសង្កាត់រងទី១សង្កាត់បន្សាយរាក់ ព្រមទាំងកសិករចំនួន ៨៧នាក់ (ស្រី៤៣នាក់)។ វិទ្យាស្ថានកាឌីបានចែកជូនកសិករនូវគ្រាប់ពូជស្រូវសុទ្ធអនុញ្ញាតសរុបចំនួន៦៧៥គ.ក្រ ក្នុងនោះមានគ្រាប់ពូជស្រូវផ្ការំដូលចំនួន៤១០គ.ក្រ និងគ្រាប់ពូជស្រូវផ្ការរមៀតចំនួន២៦៥​គ.ក្រ ដល់កសិករចូលរួមទាំងអស់មកពីភូមិចំនួន១១​ សម្រាប់បង្កបង្កើនផលក្នុងរដូវវស្សាឆ្នាំ២០១៩នេះ។



















អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2019 by CARDI - CARDI . All rights reserved.