ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទវិទ្យាស្ថានស្រាវជាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
27 - June - 2019

 

នៅថ្ងៃព្រហស្បតិ៍ ១០ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានស្រាវជាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទវិទ្យាស្ថានស្រាវជាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកជំទាវបណ្ឌិត ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីលោក ហេង ប៊ុននី អនុប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស លោក ម៉ុង ឡេង  អនុប្រធាននាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្រ្តីរាជការ និយោជិករបស់វិទ្យាស្ថានសរុបចំនួន ១៤៣នាក់ (ស្រ្តី៤៧នាក់)។ ជាកិច្ចចាប់ផ្ដើមកម្មវិធី លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានបានឡើងធ្វើបទបង្ហាញជូនអង្គពិធីអំពីប្រវត្តិរបស់វិទ្យាស្ថាន ការងារគ្រប់គ្រង ការងារពិសោធន៍ស្រាវជាវ សមិទ្ធផលស្រាវជ្រាវនាពេលកន្លងមករហូតដល់បច្ចុប្បន្ន ការប្រឈម និងសំណូមពរចំបាច់មួយចំនួនរបស់វិទ្យាស្ថាន​ ដើម្បីជម្រាបជូនថ្នាក់ដឹកនាំទទួលបន្ទុកវិទ្យាស្ថាន។ បន្ទាប់ពីបានស្វែងយល់និងស្តាប់នូវរបាយការណ៍ដែលបង្ហាញដោយលោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថានរួចមក ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកវិទ្យាស្ថានមានមតិសំណេះសំណាល ផ្តាំផ្ញើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលវិទ្យាស្ថានសម្រេចបាននាពេលកន្លងមក និងបានផ្តល់អនុសាសន៍មួយចំនួនដូចជា ត្រូវពង្រឹងសាមគ្គីភាពឲ្យបានរឹងមាំល្អ បង្កើនការយកចិត្តទុកដាក់ក្នុងការលើកទឹកចិត្តដល់មន្រ្តីរាជការតាមរយៈការតម្លើងឋានន្តរស័ក្តិ តួនាទី ផ្តល់ប្រកាសនីយបត្រជាដើម។​ អង្គពិធីបានបិទបញ្ចប់ក្រោមបរិយាកាសរីករាយស្និទ្ធស្នាលជាទីបំផុត។








































 
អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2019 by CARDI - CARDI . All rights reserved.