ទិដ្ឋភាពទូទៅនៃវគ្គបណ្តុះបណ្តាល 06 - December - 2011 ទស្សនៈវិស័យរបស់វិទ្យាស្ថានកាឌី គឺជួយរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបានគោលបំណង អភិវឌ្ឍន៍ជនបទដោយការផ្ទេរនូវការស្រាវ ជ្រាវដ៍មានគុណតម្លៃ និងគុណភាពខ្ពស់ ដូចជាការបណ្តុះបណ្តាល និងសេវាកម្មព័ត៌មាន។ ការបណ្តុះបណ្តាលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្ទេរ សមទ្ធិផលនៃការស្រាវជ្រាវដ៍មានគុណភាព និងការអភិវឌ្ឍន៍ដែលឆ្លើយតបទៅនឹងតម្រូវការប្រជាជននៅតាមសហគមន៍។ វិទ្យាស្ថានកាឌីមានក្រុមអ្នកវិទ្យាសាស្រ្តនិងវិស្វករដែលមានគុណភាពខ្ពស់នៅក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ចសង្គម ហើយត្រូវបាន ចាត់ទុកជាវិទ្យាស្ថាននាំមុខគេសម្រាប់ការស្រាវជ្រាវវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។វាមានតួនាទីក្នុងការផ្តល់នូវសេវាកម្មបណ្តុះបណ្តាលជា ច្រើនជាច្រើនឆ្នាំមកហើយនិងបានរៀបចំយ៉ាងល្អនិងមានធនធានសម្ភារៈបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថានកាឌី ។ កម្មវិធីបណ្តុះបណ្តាល និងព័ត៌មានរបស់វិទ្យាស្ថានកាឌីរៀបចំគ្រប់សកម្មភាពបណ្តុះបណ្តាលទាំងអស់។ធនធានមនុស្សសម្រាប់ការ បណ្តុះបណ្តាលត្រូវបានយកចេញពីបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈរបស់វិទ្យាស្ថានកាឌីហើយជួនកាលត្រូវបានបំពេញបន្ថែមដោយបុគ្គលផ្សេងៗមក ពីស្ថាប័ននិងអង្គការក្រៅពីវិទ្យាស្ថានកាឌី។ជាមួយការភ្ជាប់ទំនាក់ទំនងទៅនឹងវិទ្យាសាស្រ្ត និងសហគមន៍ កសិកម្មថ្នាក់អន្តរជាតិជាច្រើន វិទ្យាស្ថានកា ឌីបានផ្តល់នូវអ្នកជំនាញ និងធនធានបណ្តុះបណ្តាលដ៍មានគុណភាព និងមានកម្រិតខ្ពស់។ ជារៀងរាល់ឆ្នាំកម្មវិធីបណ្តុះបណ្តាលរបស់វិទ្យាស្ថានកាឌី បានផ្តល់ព្រឹត្តិការណ៍បណ្តុះបណ្តាល ពី ១០ទៅ១៥ ដោយមានអ្នកចូលរួម លើសពី ៣០០ នាក់។ភាគច្រើននៃវគ្គបណ្តុះបណ្តាលត្រូវ បានបង្កើតឡើងដោយមានការសម្របសម្រួលពីវិទ្យាស្ថានកាឌី ខណៈពេលដែលសមាមា ត្រសំខាន់គឺត្រូវបានផ្តល់អោយដើម្បីអនុវត្តន៏ជាក់ស្តែងដល់សិក្ខាកាមអាច និងប្រើប្រាស់ចំណេះដឹងដែលទទួលបានថ្មីៗ ទៅតាមបែបផែនលក្ខខណ្ឌ ប្រជាជនកម្ពុជា។ វគ្គបណ្តុះបណ្តាលក្នុងប្រទេសរួមមានវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្ខាសាលា សន្និបាត កម្មសិក្សា និងការបណ្តុះបណ្តាលលើជំ នាញការងារ។បន្ថែមលើនេះទៅទៀតបុគ្គលិកផ្នែកបណ្តុះបណ្តាលធ្វើការជាមួយការិយាល័យស្រាវជ្រាវរបស់វិទ្យាស្ថានដើម្បីដឹកនាំនិសិ្សតដែលសរ សេរសាណារក្នុងការសរសេររបាយការណ៍ និងនិក្ខេបបទបញ្ចប់ការសិក្សាលើគម្រោងកសិកម្ម។ វិទ្យាស្ថានកាឌីបានផ្តល់នូវឱកាសជាច្រើនសម្រាប់អ្នកវិទ្យាសាស្រ្ត និងនិសិ្សតដើម្បី ចូលរួមកម្មវិធីសា្រវជ្រាវនិងអភិវឌ្ឍន៍។តាមរយៈ ឱកាសជាច្រើនទាំងនេះ វិទ្យាស្ថានកំពុងអភិវឌ្ឍន៍ការ បណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងលើកទឹកចិត្តឲ្យមានការចូលរួមពីអ្នកវិទ្យាសាស្រ្ត នៅគ្រប់ ផែ្នកទាំងអស់នៃការអនុវត្តន៍កសិកម្មទំនើប នៅក្នុងការស្រាវជ្រាវកសិកម្ម ការផ្សព្វផ្សាយ ការថ្លឹងថែ្លង លើគោលនយោបាយនិងផលិតកម្ម។ ឱកាសទាំងនេះក៍បានផ្តល់មកឲ្យវិទ្យាស្ថានផងដែរក្នុង ការពង្រឹងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងផែ្នកសំខាន់ៗផ្សេងៗ។ ការបណ្តុះបណ្តាទៅឲ្យអាថិតិជន វិទ្យាស្ថានកាឌីបានផ្តល់នូវសេវាកម្មបណ្តុះបណ្តាលទៅឲ្យគ្រប់ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទីភ្នាក់ងារផ្សព្វផ្សាយកសិកម្ម សហគមន៍ កសិករ អង្គការរដ្ឋាភិបាលអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន និងទីភ្នាក់ងារទទួលខុសត្រូវអភិវឌ្ឍន៍គម្រោងកសិកម្មនៅក្នុងប្រទេស កម្ពុជា។ កម្មវិធីបណ្តុះបណ្តាលរបស់វិទ្យាស្ថានត្រូវបានរៀបចំឡើងសម្រាប់គ្រប់អ្នកចូលរួមទាំងអស់ រួមមានថ្នាក់ដឹកនាំវិទ្យាស្ថាន មន្រ្តីជំនាញ និងបុគ្គលិកបច្ចេកទេស និងសហគមន៍កសិកម្ម។ សិក្ខាកាម ជាទូទៅជាបុគ្គលិកជំនាញកាន់ការងារសិកម្ម នៅក្នុងជួររដ្ឋាភិបាលរួមមានការស្រាវជ្រាវ និងអភិវឌ្ឍន៍ ផលិតកម្ម ការផ្សព្វផ្សាយ ការចែកចាយ និងទីផ្សារនៅក្នុងវិស័យកសិកម្ម។ ការសម្របសម្រួលវគ្គបណ្តុះបណ្តាលរបស់វិទ្យាស្ថានកាឌី វគ្គបណ្តុះបណ្តាល • វិទ្យាស្ថានមានសាលសន្និសីទដ៍ល្អ និងបន្ទប់សម្របសម្រួលវគ្គបណ្តុះរួមទាំងបណ្ណាល័យធំដែលមានឯកសារជាច្រើន • ការសម្របសម្រួលធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ និងភាពសម្បូរបែបនៃព័ត៌មានជាច្រើន ការស្នាក់នៅ វិទ្យាស្ថានកាឌីផ្តល់នូវកន្លែងស្នាក់នៅសម្រាប់សិក្ខាកាមពីតាមបណ្តាលខេត្តនានា ។ វិទ្យាស្ថានមានកន្លែងស្នាក់នៅដោយមាន បំរើម្ហូបអាហារដែលមានគុណភាពជាមួយទីកន្លែងបែបជនបទដ៍សែន មនោរម្យ។ ទាំងនេះមានសម្រាប់គ្រប់វគ្គបណ្តុះបណ្តាលដែលបង្កើតឡើង នៅវិទ្យាស្ថានកាឌី។ |
អត្ថបទថ្មីៗ
ដំណឹងអំពីការងារ
ចំនួនភ្ញៀវចូលទស្សនា
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
|