កម្មវិធីវគ្គបណ្តុះបណ្តាល
06 - December - 2011

កម្មវិធីបណ្តុះបណ្តាលរបស់វិទ្យាស្ថានកាឌីផ្តល់នូវវគ្គបណ្តុះបណ្តាលដូចខាងក្រោមៈ

       1)    វគ្គបណ្តុះបណ្តាលគ្រូបង្គោល
       2)    ការចាត់ថ្នាក់ក្រុម
       3)    ការប្រើប្រាស់ថ្នាំពុលប្រកបដោយសុវត្តិភាព
       4)    ជំនាញសរសេររបាយការណ៍ស្រាវជ្រាវ
       5)    ប្រព័ន្ធផ្សព្វផ្សាយកសិកម្ម
       6)    ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាដំណាំស្រូវនៅក្នុងប្រទេសកម្ពុជា
       7)    ផលិតកម្មគ្រាប់ពូជស្រូវ
       8)    វិធានការណ៍ចម្រុះគ្រប់គ្រងជីវជាតិដី
       9)    បច្ចេកទេសក្រោយពេលប្រមូលផល
       10)  ការគ្រប់គ្រងកសិដ្ឋាន
       11)  ការគ្រប់គ្រងគុណភាពគ្រាប់ពូជ
       12)  វិធានការណ៍សម្រុះគ្រប់គ្រងកត្តាចង្រៃ
       13)  ការចាត់ថ្នាក់ក្រុមដីដំណាំស្រូវនៅក្នុងប្រទេសកម្ពុជា
       14)  ផលិតកម្មដំណាំស្រូវ
       15)  ការវាយតម្លៃជនបទដោយមានការចូលរួម
       16)  សិ្ថតិវិទ្យា និងការវិភាគទិន្នន័យ
       17)  ការអភិវឌ្ឍន៍គម្រោងស្នើសុំស្រាវជ្រាវ
       18)  ប្រព័ន្ធកសិកម្មដំណាំស្រូវ និងការចិញ្ចឹមត្រីបញ្ចូលគ្នា
       19)  ការគ្រប់គ្រងគុណភាពអង្ករ
       20)  សេវាកម្មទីប្រឹក្សា

តំលៃវគ្គបណ្តុះបណ្តាល

តំលៃវគ្គបណ្តុះបណ្តាលគឺផ្អែកលើប្រភេទ និងរយៈពេលនៃកម្មវិធីបណ្តុះបណ្តាលនិមួយៗ។ តំលៃវគ្គបណ្តុះបណ្តាល រាប់បញ្ចូលលើការចុះឈ្មោះ
មធ្យោបាយធ្វើដំណើរ សំរាប់ទស្សនៈកិច្ច វាលស្រែ សម្ភារៈបណ្តុះបណ្តាល និងអាហារសម្រន់។ វគ្គបណ្តុះបណ្តាល មិនបានរាប់បញ្ចូលទេនូវថ្នាំពេ
ទ្យ សកម្មភាពក្នុងថ្នាក់រៀន និងការចំណាយចៃដន្យ ផ្សេងៗ ក្នុងអំឡុងពេលបណ្តុះបណ្តាល ការស្នាក់នៅ និងថ្លៃធ្វើដំណើរ។

ប្រភេទតម្លៃនៃថ្លៃឈ្នួលកម្មវិធីមានៈ

១៥០ ដុល្លារអាមេរិក សម្រាប់សិក្ខាកាម ១ នាក់រយៈពេល ៥ ថ្ងៃ ឬមួយសប្តាហ៍រួមទាំងសម្ភារៈបណ្តុះ បណ្តាល និងអាហារសម្រន់

២៤០ ដុល្លារអាមេរិក គ្រប់សិក្ខាកាមសម្រាប់រយៈពេល ១០ ថ្ងៃ ឬពីរសប្តាហ៍រួមទាំងសម្ភារៈបណ្តុះ បណ្តាល និងអាហារសម្រន់

តម្លៃកម្មវិធីបណ្តុះបណ្តាលត្រូវបានបង់ដោយ សែក ឬកុងធនាគារ ឬបង់ដោយផ្ទាល់ទៅវិទ្យាស្ថានកាឌី។

សមទិ្ធផល

ចាប់តាំងពីចាប់ផ្តើម មជ្ឈមណ្ឌលបណ្តុះបណ្តាល និងព័ត៌មានបានផ្តល់ឱកាសលើសពី ៨០០០ វគ្គបណ្តុះបណ្តាលទៅឲ្យអ្នកវិទ្យាសាស្រ្តកម្ពុជា
បុគ្គលិកបច្ចេកទេស និងផ្សេងៗទៀត។ ទាំងនេះរួមមាន វគ្គបណ្តុះបណ្តាលក្នុងប្រទេសចំនួន ៣២៣៦វគ្គ ការបណ្តុះបណ្តាលក្រៅប្រទេសរយៈ
ពេលខ្លីក្រៅចំនួន ២៤៦វគ្គ សន្និបាត និងទស្សនៈកិច្ចសិក្សាក្រៅប្រទេសចំនួន ៨៨ លើក និង ២៧៥០ សន្និបាត និងសន្និសីទក្នុងប្រទេសចំនួន
២៧៥០លើក។

ក្នុងឆ្នាំ ១៩៩៧ ក្នុងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ មជ្ឈមណ្ឌល បណ្តុះបណ្តាល និងព័ត៌មានត្រូវបានរៀប
ចំឡើងវិញដោយមិនត្រឹមតែបញ្ចូលសកម្មភាពស្រាវជ្រាវទេ ថែមទាំងការគ្រប់គ្រងវគ្គបណ្តុះបណ្តាលផងដែរ។

តើមជ្ឈមណ្ឌលបណ្តុះបណ្តាល និងព័ត៌មាននៃវិទ្យាស្ថានកាឌីអាចផ្តល់ឲ្យនូវអ្វីខ្លះ?
វិទ្យាស្ថានកាឌីមានក្រុមការងារដែលជាអ្នកវិទ្យាសាស្រ្តកសិកម្ម សង្គម និងវិស្វករ ដែលគុណភាពខ្ពស់ និងទាំងអស់គ្នាមានឆន្ទៈចែករំលែកនូវ
ចំណេះដឹងរបស់ពួកគេ។ មជ្ឈមណ្ឌលខ្លួនឯងបានចូលរួមផ្តល់ នូវសេវាកម្មបណ្តុះបណ្តាលជាច្រើនឆ្នាំមកហើយ និងដំណើរការយ៉ាងរលូនទំ
នើប ដោយមានបន្ទប់បណ្តុះបណ្តាលបំពាក់សម្ភារៈយ៉ាងល្អប្រណិត។


កិច្ចសហប្រតិបត្តិការ

•    សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)
•    សាលាកសិកម្មជាតិព្រែកលៀប (PLNSA)
•    សាលាជាតិកសិកម្មកំពង់ចាម (KCNSA)
•    នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម (DAE)
•    ធនាការអភិវឌ្ឍន៍អាស៊ី (ADB)
•    វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (IRRI)
•    ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)
•    មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)
•    មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដំណាំបន្លែអាស៊ី (AVRDC)
•    អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)
•    អង្គការដំណាំជីវិតអាស៊ី (ប្រទេសថៃឡង់ដ៍)
•    ទីភ្នាក់ងារអូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (AusAID)
•    Centro International de Agricultura Tropical, Nippon Foundation, Thailand (CIAT)
•    Murdoch University, Western Australian (MU)
•    University of Queensland, Australian (UQ)
•    Yunnan Academy of Agricultural Sciences (YAAS), China

•    បណ្តាញអន្តរជាតិសម្រាប់បសិដ្ឋកម្មដំណាំចេក (INIBAP)
•    វិទ្យាស្ថានស្រាវជ្រាវស្បៀងអាហារកូរ៉េ (KFRI)
•    រដ្ឋបាលអភិវឌ្ឍន៍ជនបទ (RDA) សាធារណៈកូរ៉េ
•    វិទ្យាស្ថានជាតិក្សេត្រជីវសាស្រ្ត វិទ្យាសាស្រ្ត (NIAS) ជប៉ុន

មជ្ឈមណ្ឌលបណ្តុះបណ្តាល និងព័ត៌មាន

ឈ្មោះ តួនាទី ទូរសារ
លោក ទី ចាន់ណា ប្រធានមជ្ឍមណ្ឌល tchanna@cardi.org.kh
លោក មុំ សុវណ្ណា អនុប្រធានមជ្ឍមណ្ឌល it-support@cardi.org.kh
បុគ្គលិក TIC   trin@cardi.org.kh

អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2017 by CARDI - CARDI . All rights reserved.