វិទ្យាសាស្ត្រសេដ្ឋកិច្ច-សង្គម
02 - December - 2011

ទស្សន:វិស័យ

ដើម្បីបង្កើនចំណូលគ្រួសារកសិករក្រីក្រដែលរស់នៅតាមជនបទ តាមរយ:សកម្មភាពចម្រុះជាមួយ កសិករផ្ទាល់, គ្រួសាររបស់ពួកគេនិងសហគមន៍ និងប្រើប្រាស់វិធីសាស្រ្តប្រឹក្សាដើម្បីកំណត់ និង ស្វែងយល់ពីតម្រូវការរបស់ក្រុមប្រជាជនទាំងនោះ តាមរយ:ការផ្លាស់ប្តូទម្លាប់ចាស់របស់កសិករ។

វីធីសាស្រ្ត
១-កំណត់ផលប៉ះពាល់របស់បច្ចេកវិទ្យានានាដែលត្រូវបានអភិវឌ្ឍឡើងដោយកម្មវិធីស្រាវជ្រាវនានារបស់កាឌី ដើម្បីសម្របទៅនឹងស្ថានភាពជាក់
    ស្តែង។
២-កំណត់ពីធនធាននិងកត្តារាំងស្ទះនានាដែលជះឥទ្ធិពលកសិដ្ឋានដល់ការទទួលយកនូវការច្នៃប្រឌិតថ្មីៗរួមមានតួនាទីរបស់យេនឌ័រនៅក្នុងការ
     សម្រេចចិត្តនៅក្នុងការងារផ្សេងៗ។
៣-កំណត់នូវតម្រូវការចាំបាច់របស់កសិករដែលជាអ្នកទទួលយកនូវបច្ចេកវិទ្យាថ្មីៗ នៅក្នុងស្ថានភាពខុសប្លែកពីគ្នាដោយការប្រើប្រាស់វិធីសាស្រ្ត
     ដែលមានការចូលរួម។
៤-ធ្វើការវាស់វែងពីបញ្ហាទីផ្សារក្នុងតំបន់ និងអន្តរជាតិសម្រាប់ផលិតកម្មកសិកម្ម។
៥-ធ្វើការវាស់វែងអំពីលទ្ធភាពផ្នែកសេដ្ឋកិច្ចទៅលើការទទួលយកបច្ចេកវិទ្យាមួយចំនួនដែលត្រូវបានទទួលយក ឬកំពុងស្ថិតក្នុងស្ថានភាពសក្តា
     នុពល។

ផ្នែកស្រាវជ្រាវ
១-ផ្នែកសិក្សាធនធាន និងជីវភាពជនបទ:
-    វិភាគលក្ខណ:ក្សេត្របរិស្ថាន
-    ធ្វើការស្វែងយល់អំពីតម្រូវការនិងភាពចាំបាច់របស់កសិករជាអ្នកទទួលយកបច្ចេកវិទ្យា
-    វិភាគលក្ខណ:សង្គម ជាមួយនឹងប្រព័ន្ធកសិកម្មរបស់កសិករជាអ្នកទទួលយកបច្ចេកវិទ្យា
-    វិភាគធនធានកសិដ្ឋានសំខាន់និងសមត្ថភាពរបស់កសិករជាអ្នកទទួលយកបច្ចេកវិទ្យា
-    សិក្សាអំពី»កាសការងារក្រៅពីកសិកម្ម។
-    វិភាគសេដ្ឋកិច្ចគ្រួសារ
២-ផ្នែកវាយតម្លៃបច្ចេកវិទ្យា
-    វាយតម្លៃពីលទ្ធភាព និងភាពសមស្រប នៃគំនិតថ្មី រឺបច្ចេកវិទ្យាដែលបានណែនាំ
-    ការស្វែងយល់អំពីផលប៉ះពាល់នៃយុទ្ធសាស្រ្តស្រាវជ្រាវនានា ដើម្បីបង្កើនគុណភាពបច្ចេកវិទ្យា  សំខាន់ ក៏ដូចជាគំនិតថ្មី
-    ការណែនាំទៅលើវិធីសាស្រ្តសំខាន់ នៅក្នុងការផ្ទេរបច្ចេកវិទ្យាសមស្រប
-    ការវិភាគទៅលើតួនាទីយេនឌ័រនៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍នៅក្នុងផលិតកម្មកសិកម្ម
-    ការស្រាវជ្រាវបច្ចេកវិទ្យានានាសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ជាបណ្តាញ។
-    កំណត់ពីផលប៉ះពាល់នៃវិធីសាស្រ្តស្រាវជ្រាវដែលមានការចូលរួមទៅលើការអភិវឌ្ឍន៍នៅក្នុងផ្នែកកសិកម្ម។
៣-ផ្នែកសិក្សាទៅលើទីផ្សារកសិកម្ម:
-    ការសិក្សាទៅលើទីផ្សារនៃផលិតផលកសិកម្ម
-    ការសិក្សាទៅលើលទ្ធភាពទីផ្សារ និងលទ្ធភាពក្នុងការទទួលបានធាតុចូលផលិតកម្ម
-    ការសិក្សាអំពីលទ្ធភាពទីផ្សារសម្រាប់ផលិតផលកសិកម្ម
-    ការវិភាគសេដ្ឋកិច្ចទៅលើបច្ចេកវិទ្យាថ្មីដែលបានផ្សព្វផ្សាយដល់កសិករ។

សកម្មភាពស្រាវជ្រាវ
ការសិក្សាអំពីខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃនៃផលិតផលបន្លែនៅក្នុងខេត្តកណ្តាលខេត្តកំពតនិងក្រុងភ្នំពេញការិយាល័យវិទ្យាសាស្រ្តសេដ្ឋ
កិច្ចសង្គមនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានធ្វើការ  សិក្សាទៅលើខ្សែសង្វាក់ផ្គត់ផ្គង និងខ្សែសង្វាក់តម្លៃរបស់ផលិតផលបន្លែ
នៅក្នុងខេត្តចំនួនពីរ និងក្រុងចំនួនមួយ។ ទាំងការអង្កេត និងការប្រជុំក្រុមកសិករត្រូវបានប្រើប្រាស់នៅក្នុងការសិក្សានេះ។  ការសិក្សាដែលមានទាំង
ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃនៃផលិតកម្មបន្លែចាប់ពីអ្នកដាំដុះ   រហូតដល់អ្នកប្រើប្រាស់។ទីតាំងដែលបានជ្រើសរើសនៅក្នុងខេត្តកណ្តាល
រួមមានស្រុកស្អាង ស្រុក មុខកំពូលស្រុកកៀនស្វាយ  និងផ្សារតាខ្មៅ។ ដោយឡែកនៅខេត្តកំពតររួមមានស្រុកទឹកឈូរ និងផ្សារសាមគ្គី ។ផ្សារចំនួន
បីរួមមានផ្សារដើមគរផ្សារនាគមាសនិងផ្សារច្បារអំពៅក៏ត្រូវបានជ្រើសជាតំបន់គោលដៅសម្រាប់ក្រុងភ្នំពេញផងដែរ ។ដំណាំបន្លែយកស្លឹកត្រូវបាន
ផ្តោតជាសំខាន់នៅក្នុងការសិក្សា  សម្រាប់ខេត្តកណ្តាលនិងក្រុងភ្នំពេញ  យ៉ាងណាម៉ិញបន្លែទូទៅរួមមានល្ពៅ  ប៉េងប៉ោះ   និង ដំណាំម្ទេសក៏ជាប្រ
ធានបទក្នុងការសិក្សាសម្រាប់ខេត្តកំពតផងដែរ។

ការទទួលយកបច្ចេកវិទ្យាមួយចំនួនក្នុងការបង្កើនផលិតកម្មដំណាំចម្ការ
ដើម្បីបង្កើនចំណូលរបស់កសិករតាមរយ:ការដាំដុះដំណាំចម្ការ វិទ្យាស្ថានកាឌីបានធ្វើការសិក្សារវាយ តម្លៃមួយនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ
កសិករ និងមន្រ្តីកសិកម្មពីស្ថាប័នខុសគ្នារួមមានអង្គការCARE និងMJPក្នុងគោលបំណងជំរុញការទទួលយក បច្ចេកវិទ្យាថ្មីសម្រាប់កសិករដែលដាំ
ដុះដំណាំ   ចម្ការនៅភាគពាយ័ព្យប្រទេស។ អ្នកពាក់ព័ន្ធរួមមានកសិករ ឈ្មួញ និងអជ្ញាធរមូលដ្ឋានត្រូវបានអញ្ជើ ញអោយចូលរួមនៅក្នុងការសិក្សា
នេះដោយអ្នកទាំងនេះត្រូវបានជួបសម្ភាស និងចូលរួមការប្រជុំ ពិភាក្សាជាក្រុម.

ការកាត់បន្ថយការបាត់បង់ស្រូវនៅពេលទុកដាក់
ការស្រាវជ្រាវបានធ្វើឡើងនៅខេត្តកំពង់ចាម និងខេត្តកណ្តាល។ កសិករនៅក្នុងខេត្តទាំងពីរនេះត្រូវ   បានអញ្ជើញអោយមកចូលរួមក្នុងការពិភាក្សា
ជាក្រុម និងការជួបសម្ភាសន៍ដោយផ្ទាល់ដើម្បីស្វែងយល់ពីវិធីសាស្រ្តនានាក្នុងការគ្រប់គ្រងគ្រាប់ស្រូវពេលប្រមូលផលជាពិសេសការបាត់បង់គ្រាប់
ស្រូវ ក្រោយពេលប្រមូលផល។  ការសិក្សាទៅលើការបាត់បងស្រូវកំឡុងពេលទុកដាក់ត្រូវបានធ្វើឡើងចំពោះគ្រាប់ស្រូវពីរចំណាត់ថ្នាក់គឺ:ទីមួយគឺ
ការទុកដាក់ស្រូវចំណី និងទីពីរគឺការទុកដាក់ស្រូវពូជ៕

ការវាយតម្លៃទៅលើសមត្ថភាពរបស់កសិករក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ
ការសិក្សាស្រាវជ្រាវនេះ មានសារៈសំខាន់សម្រាប់សិក្សាពីសមត្ថភាពក៏ដូចជាធនធានរបស់កសិករ ដើម្បីស្វែងយល់អំពីលទ្ធភាពរបស់កសិករ និង
ជម្រុញឲ្យមានយុទ្ធសាស្រ្តអន្តរាគមន៏ផ្សេងៗពីសំណាក់ រាជរដ្ឋាភិបាលក៏ដូចជាដៃគូអភិវឌ្ឍន៍នានាទៅដល់កសិករ ដើម្បីជួយកាត់បន្ថយនូវឧបសគ្គ
និងកត្តា រារាំងដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ការសិក្សាជាជំហានដំបូងត្រឹមកម្រិតថ្នាក់ភូមិបាន   ធ្វើទៅលើភូមិចំនួនបី  រួមមានភូមិ
គោល ភូមិក្បាលដំរី និងភូមិជៀសឬស្សី ដែលស្ថិតនៅ ក្នុងស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង។ ការសម្ភាសន៏ជាលក្ខណៈបុគ្គល   និងសិក្ខាសាលាជា
មួយ កសិករត្រូវបាន ប្រើបា្រស់ ដើម្បីធ្វើការប៉ាន់ប្រមាណលទ្ធភាពបន្ស៊ាំ នៃកសិកម្មខ្នាតតូចទៅនឹងបម្រែបម្រួលអាកាស ធាតុ។

បង្កើនវីធីសាស្រ្តដាំដុះដំណាំស្រូវក្នុងប្រទេសកម្ពុជា 
គោលបំណងសំខាន់នៃការសិក្សាគឺដើម្បីកំណត់ពីវិធីសាស្រ្តដាំដុះ និងការគ្រប់គ្រងផលិតកម្មដំណាំស្រូវរបស់កសិករ  និងស្វែងយល់ពីនិន្នាការសំ
ខាន់ៗដែលបានកើតឡើងនាពេលកន្លងមក។ ការសិក្សាត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន ៣ មានខេត្តតាកែវ (១៥០សំណាក) ខេត្តកំពត (១៥១
សំណាក) និងខេត្តកំពង់ធំ (១៥០សំណាក)។ ក្នុងនោះស្រុកចំនួន ៣ នៃខេត្តនីមួយៗត្រូវបានជ្រើសរើស។ ខេត្តតាកែវ មានស្រុកព្រៃកប្បាសស្រុក
ត្រាំកក់  និងស្រុកទ្រាំង ។ ខេត្តកំពត មានស្រុកបន្ទាយមាស  ស្រុកអង្គរជ័យ  និងស្រុកជុំគីរី។ ខេត្តកំពង់ធំ មានស្រុកសន្ទុក ស្រុកកំពង់ស្វាយ និង
ស្រុកបារាយ៍។ ចំនួនកសិករសំណាកសរុប គឺ ៤៥១ នាក់។

ការវាយតម្លៃទៅលើការទទួលយកពូជស្រូវផ្ការំដួល និងសែនពិដោរ
ការសិក្សានេះត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃទៅលើការទទួលយកពូជស្រូវផ្ការំដួល និងសែនពិដោរ ពីសំណាក់កសិករនៅក្នុងខេត្តកំពង់ចាមនិង
ខេត្តបាត់ដំបង។ លទ្ធផលសិក្សាបានបង្ហាញឲ្យឃើញថា មានកត្តាបាំ្រយ៉ាងដែលធ្វើឲ្យមានឥទិ្ធពលទៅលើការទទួលយកពូជស្រូវទាំងពីរនេះ ដូច
ជាគុណភាពបរិភោគ ទិន្នផលគុណភាពគ្រាប់ តម្លៃទីផ្សារនិងតម្រូវការទីផ្សារ។ កត្តាទាំងនេះបានជះឥទិ្ធពលទៅដល់លទ្ធភាពនៅក្នុងការសម្រេច
ចិត្តរបស់កសិករថាតើពួកគេគួរទទួលយក ឬមិនគួរទទួលយកពូជស្រូវទាំងពីរនេះ។

ការរីកសាយភាយ និងការទទួលយកនូវបច្ចេកវិទ្យាសមស្របលើផលិតកម្មដំណាំស្រូវរបស់កសិករនៅប្រទេសកម្ពុជា
គោលបំណងរបស់គម្រោងគឺដើម្បីប្រមូលទិន្នន័យនិងព័ត៍មានសំខាន់ៗអំពីបច្ចេកវិទ្យារបស់កសិករក្នុងពេលបច្ចុប្បន្នអំពីការរីកសាយភាយនិងការ
ទទួលយកនូវបច្ចេកវិទ្យាដែលបានផ្តល់អនុសាសន៏សម្រាប់កសិករនៅក្នុងផលិតកម្មស្រូវរបស់ពួកគេ  ។ ការសិក្សាត្រូវបានធ្វើឡើងនៅក្នុងខេត្តចំ
នួន០៨រួមមាន ខេត្តកំពត តាកែវ ពោធិ៏សាត់ បាត់ដំបង កំពង់ធំ កំពង់ចាម សៀមរាប និងខេត្តព្រៃវែង។ក្នុងនោះកសិករចំនួន ៤០០០នាក់ត្រូវបាន
សម្ភាសប្រមូលទិន្នន័យ រួមមានទាំងកសិករដាំដុះស្រូវវស្សា និងស្រូវបាំ្រងត្រូវបានជ្រើសរើស។

ការប្រើប្រាស់ និងផលិតកម្មដំណាំដំឡូងមីនៅក្នុងប្រទេសកម្ពុជា
ការធ្វើអង្កេតអំពីការប្រើប្រាស់និងផលិតកម្មដំណាំដំឡូងមីនៅប្រទេសកម្ពុជាត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ២០០៨  ដោយការិយាល័យវិទ្យាសាស្រ្ត
សេដ្ឋកិច្ច-សង្គមនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយមានកិច្ចគាំទ្រពី (Nippon Foundation) តាមរយ:មជ្ឈមណ្ឌល អន្តរ
ជាតិ  សម្រាប់កសិកម្មត្រូពិកហៅកាត់ថា(CIAT)។ការជួបសម្ភាសន៍ជាលក្ខណ:បុគ្គលត្រូវបានធ្វើលើអ្នកដាំដុះដំឡូងមីចំនួន៤២៧នាក់នៅក្នុងឃុំ
ចំនួន ០៩ នៅក្នុងខេត្តចំនួន ០៨ នៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់វិធីសាស្រ្តយកសំណាក់ដោយចៃដន្យ   និងការសាកសួរកសិកររកអ្នកដាំ
ដុះដំឡូងមីបន្ទាប់    ទៀតដែលពួកគាត់បានស្គាល់ ។  លទ្ធផលការសិក្សាអំពីខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃនៃផលិតផលបន្លែនៅក្នុងខេត្ត
កណ្តាលខេត្តកំពត    និងក្រុងភ្នំពេញជា   លទ្ធផលបានបង្ហាញថា  ការផ្គត់ផ្គង់បន្លែក្នុងតំបន់របស់ខេត្តកណ្តាល   គឺមានបរិមាណច្រើនជាងគេ បើ
ប្រៀបធៀបទៅ   នឹងតំបន់២ទៀតគឺខេត្តកំពតនិងរាជធានីភ្នំពេញ ។ ទោះបីជាខេត្តកណ្តាលមានឱកាសទីផ្សារអំណោយផលតែក៏ត្រូវការពង្រឹងបរិ
មាណផ្គត់ផ្គង់បន្ថែម ។   ប៉ុន្តែចំណុចជាយុទ្ធសាស្រ្តទីផ្សារសំខាន់   គឺត្រូវការជាចាំបាច់ក្នុងការបង្កើនវិធីសាស្រ្តផលិត ដែលជាការល្អប្រសើរសម្រាប់
ជម្រុញការផ្គត់ ផ្គង់ទាំងក្នុងតំបន់ និងក្រៅតំបន់។ បន្ថែមពីនេះខ្សែសង្វាក់ផ្គត់ផ្គង់ទីផ្សារបន្លែគឺភាគច្រើននាំចូលដោយ ផ្ទាល់ពីប្រទេសវៀតណាម តាមរយៈឈ្មួញកណ្តាល ឬអ្នកបោះដុំទៅទីផ្សារអ្នកលក់ដុំហើយពួកគេ បញ្ចូនបន្តទៅអ្នកលក់រាយ ប៉ុន្តែភាគច្រើនគឺតាមរយ:អ្នកប្រមូលទិញ។ ទោះបីជាយ៉ាងណាកសិករនៅ ក្នុងខេត្តកណ្តាល ដើរតួយ៉ាងសំខាន់ជាងកសិករនៅខេត្តកំពត នៅក្នុងការបែងចែកការផ្គត់ផ្គង់បន្លែ ដោយប្រយោល ឬដោយផ្ទាល់ទៅដល់ដៃអ្នកប្រើប្រាស់ចុងក្រោយ។ ហេដ្ឋារចនាសម្ព័ន្ធទីផ្សារនៅក្នុង តំបន់មានភាពងាយស្រួលសម្រាប់សកម្មភាពមុខជំនួញ ជាពិសេសវាអាចសម្រួលដល់អ្នកប្រមូលទិញ និងឈ្មួញកណ្តាលក្នុងការនាំយកផលិតផលរបស់កសិករខេត្តកណ្តាលទៅលក់នៅទីផ្សារភ្នំពេញ ព្រម
ទាំងផ្គត់ផ្គង់ក្នុងតំបន់។ វាមានភាពផ្ទុយពីនេះសម្រាប់កសិករនៅក្នុងខេត្តកំពត ដោយការផ្គត់ផ្គង់មិន អាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ក្នុង
តំបន់នៅឡើយទេ ។ បន្ថែមពីនេះកសិករមានការមិនពេញចិត្តលើថ្លៃដើមផលិតកម្ម  ពីព្រោះការចំណាយផលិតកម្មខ្ពស់ប្រៀបធៀបជា ​​មួយប្រាក់ចំ
ណេញ រីឯតម្លៃបន្លែមិនមានស្ថេរភាព ដោយមានការជ្រៀតចូលពីបន្លែដែលនាំពីខាងក្រៅ ភាគច្រើនមកពី ប្រទេសវៀតណាម។ ម្យ៉ាងវិញទៀតកសិ
ករនៅតែត្រូវការ ការគាំទ្រផ្នែកបច្ចេកទេស លើបណ្តាញ ព័ត៏មានទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារផ្សេងៗ រួមទាំងការកែលំអបច្ចេកទេសដាំដុះការ ប្រ
មូលផលការ វេចខ្ចប់ ការទុកដាក់ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព។

ការទទួលយកបច្ចេកវិទ្យាមួយចំនួនក្នុងការបង្កើនផលិតកម្មដំណាំចម្ការ
ជារួមការសិក្សានេះគឺដើម្បីធ្វើការវាយតម្លៃនូវលទ្ធភាពនៃការទទួលយករបស់កសិករ ​ និងធ្វើការវិភាគ ទៅលើឥរិយាបថរបស់កសិករចំពោះបច្ចេក
ទេសថី្មៗមួយចំនួន ធៀបទៅនឹងបច្ចេកទេសតាមទម្លាប់ របស់កសិករនៅខេត្តប៉ៃលិន និងស្រុកសំឡូត ខេត្តបាត់ដំបង។ ដំណាំសណ្ដែកដី សណ្ដែក
អង្គុយ សណ្ដែកបាយ សណ្ដែកសៀង ល្ង ដំណាំពោត និងដំណាំដំឡូងមី ជាដំណាំខ្ពង់រាបដែល កសិករនៅ ខេត្តបាត់ដំបង និងប៉ៃលិននិយមធ្វើការ
ដាំដុះ។ ក្នុងចំណោមដំណាំទាំងនោះ ពោតជាដំណាំអាទិភាព ដែលកសិករនិយមដាំដុះទាំងនៅដើមរដូវវស្សា និងនៅរដូវវស្សាពីព្រោះដំណាំពោត
ជាដំណាំដែល មានតម្រូវការខ្ពស់សម្រាប់ទីផ្សារក្រៅប្រទេសជាពិសេសប្រទេសថៃ និងវៀតណាម ។ ក្នុងនោះមាន កសិករខ្លះបានទទួលយកនូវប
ច្ចេកទេសថ្មីៗ ហើយក៏មានកសិករមួយចំនួនទៀតមិនបានទទួលយក បច្ចេកទេសទាំងនេះផងដែរ  ។ ក្នុងនោះបច្ចេកទេសដែលកសិករទទួលយក
មានដូចជាការប្រើប្រាស់ ពូជទំនើប ការប្រើប្រាស់ជី ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ការប្រើបា្រស់ថ្នាំកម្ចាត់ស្មៅ និងការប្រើ ប្រាស់ម្ស៉ៅ​ Rhizo
bium លាយច្របល់ជាមួយគ្រាប់ពូជ។ កសិករមានការចាប់អារម្មណ៍ទៅលើការប្រើ ប្រាស់ពូជទំនើប ហើយការប្រើបា្រស់ម្ស៉ៅ Rhizobium មាន
ផលល្អសម្រាប់ដំណាំពពួកសណ្តែក ប៉ុនែ្ត  ម្ស៉ៅនេះពិបាករកទិញនៅលើទីផ្សារ។ លទ្ធផលនៃការសិក្សាបានបង្ហាញថាឥរិយាបថកសិករនៅខេត្ត
ទាំងពីរមានលក្ខណៈផ្សេងៗគ្នាក្នុងការទទួលយកបច្ចេកទេសនានា។


ការស្រាវជ្រាវអំពីការកាត់បន្ថយលើការបាត់បង់គ្រាប់ស្រូវនៅកំឡុងពេលស្តុកទុករបស់កសិករ
តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា  កសិករប្រើបា្រស់វិធីសាស្រ្តសម្រាប់  ស្តុកទុកស្រូវពូជនិងស្រូវសម្រាប់ហូបផ្សេងៗ
ពីគ្នាដូចជាវិធីសាស្រ្តដោយប្រើបាវក្រចៅវិធីសាស្រ្ត  ដោយប្រើថង់ច្រកនៅក្នុងបាវ  និងវិធីសាស្រ្តដោយប្រើបាវដែលខាងក្នុងមានថង់ប្លាស្ទិចនៅ
ពីខាងក្នុង ស្រាប់។    វិធីសាស្រ្តទាំងបីនេះប្រើសម្រាប់ស្តុកទុកស្រូវពូជ  ហើយកម្រិតនៃការរក្សាគុណភាពគ្រាប់ ស្រូវមានកម្រិតខុសៗគ្នាដូចជា៖
ការស្តុកទុកដោយប្រើបាវក្រចៅទំហំ ៨០ គ.ក្រ ស្រូវបាត់បង់អស់ ១ គ.ក្រស្រូវ ហើយអាចរក្សាគុណភាពស្រូវបានល្អទៀតផង។ចំណែកឯការប្រើ
បា្រស់ថង់ច្រកនៅក្នុងបាវ  កម្រិតនៃការបាត់បង់បរិមាណស្រូវមានចំនួន ៤ គ.ក្រ ក្នុងបាវទំហំ ៥០ គ.ក្រស្រូវ ប៉ុន្តែគុណ ភាពក្នុងការរក្សាគ្រាប់ពូជ
ស្រូវបានល្អជាង ការស្តុកទុកនៅក្នុងបាវក្រចៅ។ កណ្តុរគឺជាបញ្ហាចំបងនៅ ក្នុងការបំផ្លាញស្រូវកំឡុងពេលស្តុកទុក កម្រិតបាវក្រចៅមានភាពមាំជា
ហេតុធ្វើឲ្យសត្វកណ្តុរពិបាក កកេរនាំឲ្យកម្រិតនៃការបាត់បង់មានកម្រិតទាប ផ្ទុយមកវិញការប្រើថង់ច្រកនៅក្នុងបាវមានការបាត់បង់បរិមាណស្រូវ
ច្រើនដោយសារ វាមានភាពងាយស្រួលសម្រាប់កណ្តុរក្នុងការកកេរ។ វិធីសាស្រ្តស្តុក ទុកជង្រុកសម្រាប់ស្តុកទុកស្រូវសម្រាប់ហូបនិងសម្រាប់លក់
មានដូចជា បាវជី ជាលស្លឹកត្នោត ជង្រុកឈើ ជង្រុកកុងបា្លកេ ជង្រុក (ធ្វើពីឬស្សីនិងលាមកគោ) និងប្រអប់ឈើ ហើយជង្រុកទាំងនេះ អាចផ្ទុកចំ
ណុះស្រូវបានខុសគ្នាទៅតាមទំហំ ហើយកម្រិតនៃការបាត់បង់ និងគុណភាពការរក្សាទុក គ្រាប់ស្រូវមានភាពខុសៗផងដែរ។

ការវាយតម្លៃទៅលើសមត្ថភាពរបស់កសិករក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ
លទ្ធផលសិក្សាបានបង្ហាញឲ្យឃើញថា បម្រែបម្រួលអាកាសធាតុអាចមានផលប៉ះពាល់ដល់កសិករ នៅភូមិគោល ជាពិសេសកសិករដែលមានដី
ស្រែទំហំតូចអាចនឹងមានផលប៉ះពាល់ខ្លាំងជាងកសិករ ដែលមានទំហំដីមធ្យម និងទំហំដីធំ ដោយសារពួកគាត់មានបា្រក់ចំណូលទាប ដែលធ្វើឲ្យ
ជួបការ លំបាកក្នុងការស្វែងរកដំណោះស្រាយភ្លាមៗ។ ដោយសារកសិកម្មមានសារៈសំខាន់បំផុតសម្រាប់ ប្រជាកសិករនៅភូមិទាំងបីខាងលើ ដូច
នេះកត្តាធនធានចម្បងៗចំនួនប្រាំ (រួមមានធនធានមនុស្ស សង្គម ធម្មជាតិ រូបវ័ន្ត និងហិរញ្ញវត្ថុ) ត្រូវបានប្រើប្រាស់ដើម្បីសែ្វងយល់និងប្រៀបធៀប
ពីសមត្ថភាព គ្រួសារ (Livelihood Ability) របស់ក្រុមកសិករដែលមានទំហំដីខុសគ្នាចំនួនបីក្រុម (ដីទំហំតូច ដីទំហំ មធ្យម និងដីទំហំធំ)   តាម
រយៈការធើ្វចំណាត់ថ្នាក់តាមប្រព័ន្ធពីងពាង (Spider Diagram) និងការឲ្យ ពិន្ទុពី ១ ទៅ ៥ (១ សមត្ថភាពទាបបំផុត ៥ សមត្ថភាពខ្ពស់បំផុត)
ទៅលើសូចនាការរបស់ធនធាន នីមួយៗបានបង្ហាញពីកម្រិតសមត្ថភាពផេ្សងៗគ្នា ដែលអាចបញ្ជាក់ពីកត្តាអំណោយផល និងកត្តា ប្រឈមរបស់ក
សិករមាន បង្ហាញនូវសំណូមពរដើម្បីធ្វើឲ្យបញ្ហាទាំងនោះ មានភាពប្រសើរ ឡើង។

បង្កើនវីធីសាស្រ្តដាំដុះដំណាំស្រូវក្នុងប្រទេសកម្ពុជា 
កសិករនៅក្នុងខេត្តតាកែវមានដីស្រែជាមធ្យម ១,១៨ ហិចតា ក្នុងមួយគ្រួសារ (ចន្លោះពី ០,១៥ ទៅ ៨ ហិចតា)។ ខេត្តកំពត មានដីស្រែជាមធ្យម
១,១៨ ហិចតា ក្នុងមួយគ្រួសារ (ចន្លោះពី ០,១០ ទៅ ៥ ហិចតា)  និង ខេត្តកំពង់ធំ កសិករមានដីស្រែជាមធ្យម  ១,៤៣ ហិចតា ក្នុងមួយគ្រួសារ
(ចន្លោះពី ០,១៣ ទៅ ៥ ហិចតា)។ ក្នុងចំណោមកសិករដែលបានជ្រើសរើស កសិករ ៨០នាក់ (៥៣%) ក្នុងខេត្តតាកែវ បានដាំដុះស្រូវបង្កើនរដូវ
នៅខេត្តកំពតមាន ៦៣នាក់ (៤២%) និងខេត្តកំពង់ធំ ២៨នាក់ (១៩%)។ កសិករ ៤៧នាក់ (៣១%) ក្នុងខេត្តតាកែវបានដាំដុះស្រូវប្រាំង ខេត្ត
កំពត មាន ៤នាក់ (៣%) និងខេត្តកំពង់ធំមាន ២៣នាក់ (១៥%)។ សម្រាប់ដំណាំស្រូវរដូវវស្សា កសិករស្ទើរតែទាំងអស់បានអនុវត្ត។ ស្ទើរទាំង
អស់នៃស្រូវបង្កើនរដូវត្រូវបានដាំដុះលើទំហំដីមួយផ្នែក   នៃដីស្រូវរដូវវស្សាជាប្រព័ន្ធដាំដុះស្រូវពីរដងក្នុងមួយឆ្នាំ(ស្រូវបង្កើនរដូវ-ស្រូវរដូវវស្សា)។
ទិន្នន័យបង្ហាញថា ផលិតកម្មស្រូវបង្កើនរដូវភាគច្រើនត្រូវបានអនុវត្តចំពោះតែកសិករដែលអាចប្រើប្រាស់ប្រព័ន្ធស្រោចស្រពបន្ថែមតែប៉ុណ្ណោះ។ចំ
ពោះផលិតកម្មស្រូវប្រាំងវិញស្ទើរតែទាំងអស់នៃផ្ទៃដីដាំដុះ គឺជាស្រូវប្រដេញទឹក និងត្រូវបានដាំដុះបានតែ មួយដងក្នុងរយៈពេលមួយឆ្នាំ។

ការវាយតម្លៃទៅលើការទទួលយកពូជស្រូវផ្ការំដួល និងសែនពិដោរ
លទ្ធផលសិក្សាបានបង្ហាញឲ្យឃើញថា មានកត្តាបាំ្រយ៉ាងដែលធ្វើឲ្យមានឥទិ្ធពល ទៅលើការទទួល យកពូជស្រូវទាំងពីរនេះ ដូចជាគុណភាពបរិ
ភោគ ទិន្នផល គុណភាពគ្រាប់ តម្លៃទីផ្សារ និងតម្រូវការ ទីផ្សារ។ កត្តាទាំងនេះបានជះឥទិ្ធពលទៅដល់លទ្ធភាពនៅក្នុងការសម្រេចចិត្តរបស់ កសិ
ករថាតើពួក គេគួរទទួលយក ឬមិនគួរទទួលយកពូជស្រូវទាំងពីរនេះការទទួល យកពូជស្រូវសែនពិដោរនៅខេត្ត  កំពង់ចាម  កសិករទំនងនឹទទួល
យកច្រើនជាង ៧០%។  ទោះបីជាយ៉ាងណាក៏ដោយ កត្តាទិន្នផល   និងគុណភាពគ្រាប់  គឺជាកត្តាតែពីរយ៉ាងគត់ដែលប្រហែលជាត្រូវការនូវ ការ
បង្កើនឲ្យមានភាពប្រសើរ ឡើងតាមរយៈអ្នកបចេ្ចកទេស ដើម្បីឈានទៅដល់កម្រិតពេញចិត្តដូចអី្វដែលកសិករ និងម្ចាស់រោង ម៉ាស៊ីនកិនស្រូវតូ្រវ
ការ។
 
ការរីកសាយភាយ និងការទទួលយកនូវបច្ចេកវិទ្យាសមស្របលើផលិតកម្មដំណាំស្រូវរបស់កសិករនៅប្រទេសកម្ពុជា
ជាលទ្ធផលបង្ហាញថា ភាគរយនៃការទទួលយកពូជស្រូវទំនើបមានការកើន ឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ។ នៅក្នុងឆ្នាំ ២០០៩ កសិករប្រហែល ៦១% បានប្រើពូជស្រូវទំនើបក្នុងស្រុកដែលបានបញ្ចេញ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា (កាឌី) ចាប់តាំងពីឆ្នាំ ១៩៩០
រហូតដល់ពេល បច្ចុប្បន្ន។ ដោយការប្រើបា្រស់ពូជស្រូវទំនើបរបស់វិទ្យាស្ថានកាឌីកសិករអាចទទួលបានទិន្នផលច្រើនជាងបើប្រៀបធៀបជាមួយក
សិករ ដែលដាំដុះពូជស្រូវប្រពៃណី។ តាមការគណនាទិន្នផលស្រូវបនែ្ថម ជាមួយផ្ទៃដីដាំដុះពូជស្រូវទំនើបរបស់វិទ្យាស្ថានសរុប និងតម្លៃស្រូវ បាន
បង្ហាញថា តាមរយៈការប្រើ ប្រាស់ពូជស្រូវទំនើបក្នុងស្រុក (ពូជស្រូវកាឌី) ក្នុងឆ្នាំ២០០៩ យើងអាចទទួលបានផលិតផលបន្ថែម  ប្រហែល ៥០៦
ពាន់តោនដែលដែលស្មើនឹងចំណូលបន្ថែមសរុបជាង ១១៦ លានដុល្លារអាមេរិក។ ការគ្រប់គ្រងជីជាតិដី គឺជាកត្តាសំខាន់មួយផ្សេងទៀត ដែលមាន
ឥទ្ធិពលទៅលើទិន្នផលស្រូវ ។   កសិករភាគ ​ ច្រើនបានប្រើបា្រស់ជីទាំងក្នុងថ្នាលសំណាប  និងទាំងក្នុងស្រែ។ លទ្ធផលស្រាវជ្រាវបង្ហាញថាជាង
៥៨%នៃកសិករបានប្រើប្រាស់ទាំងជីគីមី និងជីលាមកសត្វ ២៦% បានប្រើតែជីគីមីតែមួយមុខគត់ និង ១០% បានប្រើជីតែជីលាមកសត្វមួយមុខ
គត់ ចំនែកឯកសិករចំនួន ៦% មិនបានប្រើប្រាស់ជីអ្វីទាំង អស់។ អាត្រានៃការប្រើបា្រស់ជីគីមីជាមធ្យម គឺ ៩៧ គីឡូក្រាមក្នុងមួយហិកតា។ តួលេខ
នេះមានការ ខុសគ្នាពីកសិករមួយទៅកសិករមួយ និងពីខេត្តមួយទៅខេត្តមួយផងដែរ។ តាមរយៈការបែងចែកជា ក្រុមអាត្រាប្រើបា្រស់ជី បានបង្ហាញ
ឲ្យឃើញថា   កសិករ ៥៥%  បានប្រើបា្រស់អាត្រាជីគីមីតិចជាង ១០០ គីឡូក្រាមក្នុងមួយហិកតា  ៣៤%  ប្រើបា្រស់ចាប់ពីចន្លោះ ១០០-១៩៩
គីឡូក្រាម ៩% បានប្រើបា្រស់ចន្លោះពី ២០០-៣០០ គីឡូក្រាម ហើយមានតែ ៣% គត់បានប្រើបា្រស់ជីច្រើនជាង ៣០០ គីឡូក្រាមក្នុងមួយហិក
តា។ ឧបសគ្គមួយចំនួនដែលកសិករបាន និងកំពុងប្រឈមមុខដូចជា សត្វល្អិតចង្រៃ ស្មៅ ជម្ងឺ និងកត្តាមិនអំណោយផលផ្សេងៗ។ កត្តាទាំងនេះ
បណ្តាលឲ្យមានបញ្ហាដល់ ផលិតកម្មដំណាំស្រូវ ដើម្បីដោះស្រាយបញ្ហាទាំងនេះកសិករបានសម្រេចចិត្តប្រើប្រាស់ប្រភេទថ្នាំកសិ កម្មផ្សេងៗ ប៉ុនែ្តវាមិនមែនទំលាប់ធម្មតារបស់កសិករកម្ពុជានោះទេ។ ទិន្នន័យសា្រវជ្រាវបានបង្ហាញថា មានកសិករត្រឹមតែ ២៣% បានប្រើថ្នាំពុលកសិកម្ម។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទថ្នាំកសិកម្ម ជាច្រើនប្រភេទ។ ទោះបីជាយ៉ាងណាក៏ដោយ ចំណេះដឹងក្នុងការជ្រើសរើស និងប្រើបា្រស់ គឺជាបញ្ហា
ចោទមួយសម្រាប់កសិករ ហើយដែលទាមទារក្នុងការធ្វើឲ្យប្រសើរឡើងសម្រាប់កសិករ។ បច្ចេកទេសក្រោយពេលប្រមូលផល គឺជាកង្វល់មួយគួរ
ឲ្យព្រួយបារម្មណ៍សម្រាប់កសិករ និងអ្នកអភិវឌ្ឍ។ កសិករ ស្តុកស្រូវរបស់ពួកគេ  ដោយប្រើជាមួយសម្ភារជាច្រើនប្រភេទដូចជា  បាវ  ជង្រុក  ក្រង
ដោកក្រឡ ឬពាង  និងសម្ភារបូរាណផ្សេងៗទៀត ។   កសិករប្រហែល  ៦០%  កំពុងប្រើជង្រុកដែលធ្វើពីឈើដែលជា  ឧបករណ៍ទូទៅសម្រាប់
ស្តុកស្រូវហើយប្រហែល ១២% កំពុងប្រើសម្ភារបូរាណផ្សេង ៗ  និងប្រហែល ២៨% ផ្សេងទៀតកំពុង ប្រើបា្រស់ប្រភេទបាវផ្សេងៗដើម្បីរក្សានិង
ស្តុកស្រូវរបស់ពួកគេ ។  ស្របពេល  ជាមួយការទុកដាក់ផលស្រូវកសិករជិត៩០%  រក្សាស្រូវពូជដោយប្រើប្រាស់ប្រភេទបាវផ្សេងៗ ហើយ  ក្រៅ
ពីនោះគឺប្រើជាមួយឧបករណ៍បូរាណផ្សេងៗ។

ផលិតកម្មនិងការប្រើប្រាស់ផលិតកម្មដំឡូងមីនៅក្នុងប្រទេកកម្ពុជា
យោងតាមការសិក្សាបានបង្ហាញអោយឃើញថានៅក្នុងមួយគ្រួសារមានដីដាំដុះដំណូងមីជាមធ្យមប្រ  មាណ ៣,៨៩ហិកតា ហើយក្នុងមួយគ្រួសារ
មាន៣,៩៤កន្លែង។ ផ្ទៃដីដាំដុះដំណាំដំឡូងមីនៅភាគ  ពាយ័ព្យមានជា មធ្យមប្រមាណ  ៣,៩៨ហិកតា  ចំណែកផ្ទៃដីដាំដុះនៅភាគអគ្នេយ៍មានប្រ
មាណ ១,១៣ ហិកតា។ ផ្ទៃដីដាំដុះដំណាំដំឡូងមីនៅភាគពាយ័ព្យប្រទេសកម្ពុជា មានសភាពសើមជាងដីតំបន់អាគ្នេយ៍នៃប្រទេស តែទោះបែបនេះ
ក្តីនៅក្នុងប្រទេសទាំងមូល ដំណាំដំឡូងមីត្រូវបានដាំដុះនៅលើដី   រាបស្មើដែលមានចំនួន ៥៣,៧១ភាគរយនៃផ្ទៃដីសរុប​ ។  តាមការសិក្សាបានប
ង្ហាញថាដំណាំដំឡូងមី   ត្រូវបានដាំដុះនៅលើដីពីរប្រភេទ ដែលរួមមានដាំនៅលើដីល្បាយមានចំនួន ៣៨,៦៨ភាគរយ  និងដាំ   នៅដីខ្សាច់មានចំ
នួន៣៧,៤៥ភាគរយ។ នៅក្នុងប្រទេសកម្ពុជាទាំងមូលកសិករដាំដុះដំណាំដំឡូងមី  មានការប្រើប្រាស់គ្រឿងយន្តជាជាងកសិករដ៏ទៃទៀតនៅក្នុង
ប្រទេស  យោងតាមការសិក្សាបាន     បង្ហាញថាមានកសិករច្រើនជាង ៥០ភាគរយបានប្រើប្រាស់ត្រាក់ទ័រសម្រាប់ការរៀបចំដីដាំដុះដំឡូង របស់
ពួកគាត់ ។ ដោយក្នុងនោះមានកសិករចំនួន៥០ភាគរយទៀតដែលពួកគាត់បានលើកសម្រាប់   ដាំដំឡូងមី ដោយស្របជាមួយគ្នានោះមានកសិករ
៥០ ភាគរយ  ទៀតមិនបានអនុវត្តដូចនេះទេ  ក្នុងនោះផងដែរ ។   តាមការធ្វើអង្កេតបានបង្ហាញថា ទិន្នផលដំឡូងស្រស់មានចំនួន២៣,២៨តោន
ក្នុង ផ្ទៃដីមួយហិកតា និងក្នុងនោះទិន្នផលដំឡូងស្ងួតមានចំនួន ១០,៩៣តោនក្នុងផ្ទៃដីមួយហិកតា។ ក្នុងនោះផងដែរការអង្កេតក៏បានបង្ហាញថាមាន
តែកសិករដាំដុះដំណាំដំឡូងមីត្រឹមតែ ៣៨ភាគរយ   ប៉ុណ្ណោះដែលបានប្រើប្រាស់ជីគីមីដើម្បីបង្កើនគុណភាពដីដាំដុះ ក្នុងន័យបង្កើនទិន្នផលដំឡូង
មីរបស់ពួកគាត់។ ស្របជាមួយគ្នានេះជា អ៊ុយរ៉េ ជាជីដែលពួកគាត់បានប្រើជាទូទៅ ដោយក្នុងនោះក៏    មានការប្រើប្រាស់ជី DAP និងមានប្រភេទ
ជី NPK មួយចំនួនទៀតផងដែរ ។   ចំពោះកសិករដែលបាន   ប្រើប្រាស់ប្រភេទជីទាំងនេះ ដែលមានចំនួនសរុប ១៧០គីឡូក្រាមក្នុងមួយហិកតា
គាត់នឹងត្រូវចំ     ណាយសរុបចំនួន ៨៤ដុល្លា។ ដោយឡែកចំពោះការប្រើប្រាស់ស្លឹកដំឡូងមីវិញគឺមានភាពកម្រណាស់ សម្រាប់ប្រទេសកម្ពុជា
ដោយក្នុងនោះមើមដំឡូងមីចំនួន ៧៧,៧ភាគរយត្រូវបានលក់ និង២១ភាគរយ  ត្រូវបានប្រើនៅក្នុងគ្រួសារ និង១,៣ភាគរយផ្សេងទៀតត្រូវបាន
ប្រើសម្រាប់ចំណីសត្វ។


កិច្ចសហប្រត្តិបត្តិការ
    -ក្នុងស្រុក
        អគ្គនាយកដ្ឋានកសិកម្ម
        អជ្ញាធរមូលដ្ឋាន
        មន្ទីរកសិកម្មខេត្ត
        សាកលវិទ្យាល័យភូមិន្ទកសិកម្ម
        មន្ទីរពាក់ព័ន្ធនឹងក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ
        អង្គការក្រៅរដ្ឋាភិបាល
    -ការគាំទ្រផ្នែកហិរញ្ញវត្ថុ
        រាជរដ្ឋាភិបាលកម្ពុជា
        មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការអភិវឌ្ឍន៍កសិកម្មអន្តរជាតិ
         AusAID
        សកលវិទ្យាល័យតូក្យូ
        មូលនិធិស្រាវជ្រាវកសិកម្មនៅកម្ពុជា
        វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ
   

អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2023 by CARDI - CARDI . All rights reserved.