ស្វែងរកតាមប្រភេទឯកសារ
ស្វែងរកតាមប្រភេទដំណាំ
អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
ពាក្យគន្លឺះ  

ស្វែងរក
ស្វែងរកលំអិត

ចំណងជើង:
ការគ្រប់គ្រងជីជាតិដីលើដំណាំស្រូវនៅកម្ពុជា
បរិយាយ:
 ឯកសារចងក្រងនេះ ផ្ដល់នូវវិធីសាស្ត្រដ៏ងាយស្រួលមួយ ដើម្បីធ្វើអត្តសញ្ញាណដីសម្រាប់ដំណាំស្រូវ។ គន្លឹះនៃការធ្វើអត្តសញ្ញាណដីមានភាពសាមញ្ញក្នុងការប្រើប្រាស់លើបណ្ដាដីសំខាន់ៗ ដែល​ត្រូវបានបែងចែកទៅជាក្រុមមួយចំនួន ដែលងាយគ្រប់គ្រងនិងសម្គាល់។ ការពិពណ៌នាទូទៅអំពីក្រុមដីនីមួយៗ ផ្ដល់ឱកាសក្នុងការត្រួតពិនិត្យឡើងវិញ បើសិនជាមានការមន្ទិលសង្ស័យទៅលើ  ចំណាត់ថ្នាក់ដីណាមួយ។ នាបច្ចុប្បន្ន ការធ្វើចំណាត់ថ្នាក់ដីទាំងនេះ អ្នកអនុវត្តមិនចាំបាច់ត្រូវការផែនទីលម្អិត ឬការវិភាគនៅមន្ទីរពិសោធន៍ដ៏សាំញុំាទេ។ ឯកសារនេះនឹងអធិប្បាយលម្អិតសម្រាប់អ្នកប្រើប្រាស់នូវសក្ដានុពលភាពនៃក្រុមដីនីមួយៗ ម្យ៉ាងទៀតអ្នកបច្ចេកទេសកសិកម្មដែល​កំពុងធ្វើការនៅលើវាលស្រែ នឹងពឹងផ្អែកលើឯកសារនេះដោយពិតប្រាកដសម្រាប់រយៈពេល​វែងនាពេលអនាគត។
keyword:
N/A

ពូជស្រូវសែនក្រអូប០១
បរិយាយ:
  ពូជស្រូវ “សែនក្រអូប០១” ជាពូជស្រូវក្រអូប ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ ២០១៩។  បច្ចុប្បន្ន ពូជស្រូវ “សែនក្រអូប០១” បាននឹងកំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អមានភាពថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។  ជាពិសេសទៅទៀត ជាពូជដែលមានប្រភេទអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

ខា១៥
បរិយាយ:

ពូជស្រូវ “ខា១៥” ជាពូជស្រូវស្រាលដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករ
ប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទនាដើមឆ្នាំ២០១៥។  បច្ចុប្បន្ន ពូជស្រូវ
ខា១៥ បាននឹងកំពុង
ផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះ
មានអាយុកាលខ្លី ផ្តល់
ទិន្នផលខ្ពស់ គុណភាពអង្ករល្អ ថ្លា វែងស្រលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។

ខា១៤
បរិយាយ:

ពូជស្រូវ “ខា១៤” ជាពូជស្រូវស្រាលដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករ

ខា១៤ បាននឹងកំពុង

មានអាយុកាលខ្លី
ផ្តល់ទិន្នផលខ្ពស់ គុណភាពអង្ករល្អ  ថ្លា  វែងស្រលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។

ខ្យងពណ៌មាសឬខ្យងស៊ីស្រូវនិងវិធានការកម្ចាត់
បរិយាយ:

ខ្យងពណ៌មាស(Pomacea sp.) មានប្រភពដើមមក​ពីអាមេរិកខាងត្បូងហើ​យត្រូវបាន​នាំចូលមកក្នុងតំប​ន់អា​ស៊ីដំបូ​ងគេនៅ​តៃវ៉ាន់ក្នុ​ងឆ្នាំ១៩​៧៩-១៩៨០។ ខ្យងពណ៌មាស​ចាប់​មានវត្ដមាននៅ​ក្នុងប្រទេស​កម្ពុជា​យើង​ក្នុង​ឆ្នាំ១៩​៩២ តាម​រយៈនិវត្តជន​ពីជំរុំតាមព្រំ​ដែ​​ន​ខ្មែរ ថៃ។  ក្នុង​ឆ្នាំ១​៩​៩៥​ ​មាន​​ការចិញ្ចឹម​និងលក់​ខ្យងពណ៌មា​សនេះនៅភ្នំពេ​ញ​ និងឃើញវ​ត្តមានរបស់វានៅ​ក្នុងខេត្តយ៉ាង​តិចចំនួន​៩ គឺខេត្ត​សៀមរាប ពោធិសាត់​ កំពង់ឆ្នាំង​ កំពង់ស្ពឺ ​កំពង់ចាម​ កណ្តាល​ តាកែវ​ ព្រៃវែងនិងស្វាយរៀង។ បច្ចុប្បន្ន  ខ្យងពណ៌មាសមា​នវត្តមាន​នៅក្នុងស្រែស្ទើរគ្រប់រា​ជធានី ខេត្តទាំងអស់នៃ​ប្រទេស​កម្ពុជា។

ដំណាំស្រូវនៅប្រទេសកម្ពុជា
បរិយាយ:
សៀវភៅស្ដីពីដំណាំស្រូវនៅកម្ពុជា ត្រូវបានរៀបចំ ចងក្រង និងសម្រេចឱ្យប្រសូត្រចេញជារូបរាងឡើង
ពីស្នាដៃអ្នកស្រាវជ្រាវខ្មែរសុទ្ធសាធ។ទាំងនេះគឺជាសមិទ្ធិផលនៃការខំប្រឹងប្រែងប្រកបដោយការប្តេជ្ញា
ចិត្ដខ្ពស់ ពោរពេញទៅដោយឆន្ទះស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងប្រកប ដោយការយល់ឃើញ
យ៉ាងត្រឹមត្រូវ នូវសារសំខាន់ដែលចាំបាច់ឱ្យមានឯកសារស្ដីអំពីដំណាំស្រូវ ជាខេមរភាសា  ដោយអ្នក
ស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា   សម្រាប់បំពេញនូវភាព ស្រេកឃ្លានចំ
ណេះដឹងរបស់កូនខ្មែរទូទៅ។ដើម្បីសម្រួលដល់ការសិក្សា និងការចាប់យកឱ្យបានជាអតិបរិមានូវខ្លឹម
សារអត្ថបទដែលមានអ្នកនិពន្ធបាន ចែកសៀវភៅ *ដំណាំស្រូវនៅកម្ពុជា*  នេះជា ១២ជំពូកគឺ
-    ជំពូកទី ១        ប្រវត្ដិនៃវប្បកម្មដំណាំស្រូវនៅកម្ពុជា
-    ជំពូកទី ២        បរិស្ថាននៃដំណាំស្រូវ
-    ជំពូកទី ៣        លក្ខណៈរូបសាស្ដ្រនៃដំណាំស្រូវ
-    ជំពូកទី ៤        សរីរៈសាស្ដ្រនៃដំណាំស្រូវ
-    ជំពូកទី ៥        ពន្ធុវិទ្យា និង បសិដ្ឋកម្មពូជ
-    ជំពូកទី ៦        ប្រពន្ធ័ក្សេត្របរិស្ថាន និងវប្បកម្មដំណាំស្រូវនៅកម្ពុជា
-    ជំពូកទី ៧        ប្រពន្ធ័កសិកម្មដែលមានដំណាំស្រូវជាមូលដ្ឋាន
-    ជំពូកទី ៨        ដី និងការគ្រប់គ្រងសារធាតុចិញ្ចឹមសម្រាប់ដំណាំស្រូវ
-    ជំពូកទី ៩        កត្ដាចង្រៃ និងការគ្រប់គ្រង
-    ជំពូកទី ១០     ការប្រមូលផល និងទុកដាក់
-    ជំពូកទី ១១     សេដ្ឋកិច្ច និងទីផ្សារ
-    ជំពូកទី ១២     អត្ថប្រយោជន៍នៃដំណាំស្រូវ

Rice Germplasm Catalog of Cambodia IV
បរិយាយ:
 
keyword:
N/A
 
ចំណងជើង:
ស្មៅចង្រៃនៃដំណាំស្រូវ នៅអាស៊ី
បរិយាយ:

ការរុករានពីស្មៅចង្រៃមកលើផលដំណាំគឺជាការព្រួយបារម្ភរបស់កសិករគ្រប់ៗរូប។​ ដោយភាពស្រដៀងគ្នានៃ​ប្រព័ន្ធផលិត​កម្ម​ដំណាំ​ស្រូវ ជារឿយៗ​កសិករ​នៅ​តំបន់​អាស៊ី​តែង​តែ​ប្រ​ឈម​ជា​មួយ​ប្រភេទ​ស្មៅ​ចង្រៃ​តូចៗ​ដដែលៗ​ឬ​ស្រដៀង​ៗ​​គ្នា។​​​ ពូជ​ស្មៅ​ចង្រៃ​ទាំង​នេះ​មាន​ទំហំ​តូច​ក៏​ពិត​មែន ប៉ុន្តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ពេល​វា​ដុះ​រួម​គ្នា​ជា​ច្រើន ដែល​បង្ក​ឲ្យ​ក្លាយ​ជា​ពូជ​ស្មៅ​អាក្រក់​ជាង​គេ​បំផុត​លើ​ពិភពលោក​ជា​ច្រើន​ផង​ដែរ។ នៅ​ក្នុង​សៀវភៅ​មគ្គទេសក៍​នេះ យើង​បាន​ព្យាយាម​ប្រមូល​ព័ត៌មាន​ជាក់​ស្តែង​អំពី​ប្រភេទ​ស្មៅ​ចង្រៃ​នៅ​ក្នុង​ស្រែ​ទូទៅ​មួយ​ចំនួន​នៅ​តំបន់​អាស៊ី រួម​ទាំង​ព័ត៌មាន​អំពី​រុក្ខវិទ្យា បរិស្ថាន​វិទ្យា ភាព​ធន់​ទ្រាំ​ទៅ​នឹង​ថ្នាំ​សម្លាប់​ស្មៅ​និង​ការ​កម្ចាត់​តាម​វិធីសាស្រ្ត​ដាំដុះ ជា​លក្ខណៈ​អត្ថបទ​ខ្លីៗ​ដែល​អាច​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។​ លើស​ពីនេះ​ទៅ​ទៀត យើង​ក៏​បាន​ដាក់​បញ្ចូល​ជា​រូបភាព​ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​និង​បាន​ត្រឹម​ត្រូវ​អំពី​អត្តសញ្ញាណ​នៃ​ស្មៅ​ចង្រៃ​នីមួយៗ​ផងដែរ។

ពូជស្រូវ ផ្ការំដួលប្រាំង
បរិយាយ:

ពូជស្រូវ ”ផ្ការំដួលប្រាំង” ជាពូជស្រូវប្រកាន់រដូវខ្សោយ ដែលបានធ្វើការបញ្ចេញ
និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៏
កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាដើមឆ្នាំ២០១៥។ 

ពូជស្រូវ ”
ផ្ការំដួលប្រាំង” ជាពូជស្រូវដែលបានសម្រិតសម្រាំងតាមវិធីសាស្ត្រ
ជម្រើសឯកត្តៈ ពីពូជស្រូវផ្ការំដួលចាប់ពីឆ្នាំ២០០៦ សំដៅឲ្យកសិករមាន
លទ្ធភាពដាំដុះពូជស្រូវដែលមានគុណភាពប្រណីតនិងតម្លៃខ្ពស់ក្នុងរដូវប្រាំង។

ពូជស្រូវធ្ងន់ ដំណើបស្បៃមង្គល
បរិយាយ:
 ពូជស្រូវ ”ដំណើបស្បៃមង្គល” ជាពូជស្រូវដំណើបទី១ ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាចុងឆ្នាំ២០១៣។  ពូជស្រូវ ”ដំណើបស្បៃមង្គល” ជាពូជស្រូវដែលបានសម្រិតសម្រាំងតាមបចេ្ចកទេសរុក្ខជម្រើសវិទ្យា ពីពូជស្រូវប្រពៃណីដែលបានប្រមូលយកមករក្សាទុកនៅក្នុងធនាគារពន្ធុក្នុងវិទ្យាស្ថាន

         12345...1011         
Copyrights © 2023 by CARDI - CARDI . All rights reserved.