ចំណងជើង: |
ពូជស្រូវ ផ្ការំដួលប្រាំង |
បរិយាយ: |
ពូជស្រូវ ”ផ្ការំដួលប្រាំង” ជាពូជស្រូវប្រកាន់រដូវខ្សោយ ដែលបានធ្វើការបញ្ចេញ
និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៏
កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាដើមឆ្នាំ២០១៥។
ពូជស្រូវ ”ផ្ការំដួលប្រាំង” ជាពូជស្រូវដែលបានសម្រិតសម្រាំងតាមវិធីសាស្ត្រ
ជម្រើសឯកត្តៈ ពីពូជស្រូវផ្ការំដួលចាប់ពីឆ្នាំ២០០៦ សំដៅឲ្យកសិករមាន
លទ្ធភាពដាំដុះពូជស្រូវដែលមានគុណភាពប្រណីតនិងតម្លៃខ្ពស់ក្នុងរដូវប្រាំង។
|
keyword: |
N/A |

ឥទ្ធិពលរបស់សភាពដី និងគ្រាប់ពូជស្រូវទៅលើអត្រាដំណុះក្នុងស្រែ |
បរិយាយ: |
ស្រូវជាដំណាំសំខាន់បំផុតដែលចិញ្ចឹមជីវិតមនុស្សជាងពាក់កណ្ដាលនៃចំនួនប្រជាជននៅលើពិភព
លោក។ដោយគិតលើផ្ទៃដីដាំដុះ និងបរិមាណផលិតផលដែលធ្វើចរាចរនៅ លើទីផ្សារអន្ដរជាតិ
ដំណាំស្រូវត្រូវបានចាត់ថ្នាក់លំដាប់លេខពីរ បន្ទាប់ពីស្រូវសាលី ។ ក្នុងចំណោម ប្រទេសទាំង
២៣៨ គឺមានប្រទេសចំនួន១១១ ដែលមានផ្ទៃដីដាំដុះសរុបប្រមាណ ១៤៣.៥ លានហិកតាដែល
ក្នុងនោះ៩០ភាគរយនៃផ្ទៃដី ដាំដុះស្ថិតនៅទ្វិបអាស៊ី ក្រៅពីនោះមានដាំនៅប្រទេសមួយចំនួនទៀត
ដូចជាៈអាមេរិកកណ្ដាល អាមេរិកខាងត្បូងនិង ប្រទេសមួយចំនួននៅ ទ្វីបអាហ្វ្រិក រួមទាំងអូស្ដ្រាលី
ផងដែរ។

ការប្រើប្រាស់គ្រាប់ពូជល្អ |
បរិយាយ: |
ការប្រើប្រាស់គ្រាប់ពូជល្អ ធ្វើឲ្យយើងចំណាយគ្រាប់ពូជតិច ដំណុះនៅក្នុងស្រែខ្ពស់ (ជាង៧០ ភាគ
រយ )កាត់បន្ថយការជួសឡើងវិញ ស្រូវដុះស្មើល្អ និងសន្ទុះលូតលាស់ខ្លាំងពេលចាប់ផ្តើមដាំដុះ កាត់
បន្ថយការដុះលូតលាស់របស់ស្មៅ បង្កើនភាពធន់ទប់ទល់ទៅនឹងសត្វល្អិត និងជំងឺ និងធ្វើឲ្យកើនទិន្ន
ផលស្រូវពី ៥ ទៅ ២០ ភាគរយ ។

ការសាកល្បងដំណុះគ្រាប់ |
បរិយាយ: |
ការសាកល្បងដំណុះគ្រាប់ គឺដើម្បីកំណត់ភាគរយនៃគ្រាប់ពូជ ដែលមានជីវិត និងអាចយកទៅធ្វើការ
ដាំដុះបាន។ កម្រិតដុះវាទាក់ទងទៅនឹងភាពខ្លាំងរបស់គ្រាប់ពូជ ដែលយើងត្រូវយកវាទៅដាំដុះនៅលើ
ដីស្រែ ។ តាមរយៈការយល់ដឹងពីអត្រាដំណុះគ្រាប់ កសិករអាចកំណត់អត្រាដំណុះ ឬបរិមាណគ្រាប់
ពូជ ដើម្បីទទួលបានសំណាបដែលគាត់ចង់បាន ។ |
keyword: |
N/A |
ការសាកល្បងដំណុះគ្រាប់ គឺដើម្បីកំណត់ភាគរយនៃគ្រាប់ពូជ ដែលមានជីវិត និងអាចយកទៅធ្វើការ
ដាំដុះបាន។ កម្រិតដុះវាទាក់ទងទៅនឹងភាពខ្លាំងរបស់គ្រាប់ពូជ ដែលយើងត្រូវយកវាទៅដាំដុះនៅលើ
ដីស្រែ ។ តាមរយៈការយល់ដឹងពីអត្រាដំណុះគ្រាប់ កសិករអាចកំណត់អត្រាដំណុះ ឬបរិមាណគ្រាប់
ពូជ ដើម្បីទទួលបានសំណាបដែលគាត់ចង់បាន ។
ចំណងជើង: |
ការជ្រើសរើសពូជស្រូវសម្រាប់ដាំដុះ |
បរិយាយ: |
ពូជដែលប្រើប្រាស់ទៅតាមតម្រូវការតំបន់ អាចធានាបាននូវការដុះលូតលាស់ល្អ និង ទិន្នផលខ្ពស់ ព្រមទាំងគុណភាពត្រូវបានទទួលស្គាល់នៅលើទីផ្សារ ។ គួរជ្រើសរើសពូជដែលមាន ទិន្នផលខ្ពស់ ធន់ទ្រាំនឹងសត្វល្អិត ជំងឺ ធន់ទៅនឹងការដួលរលំ និងមានគុណភាពល្អ សម្រាប់យក មកប្រើប្រាស់ ។ |
keyword: |
N/A |
ពូជដែលប្រើប្រាស់ទៅតាមតម្រូវការតំបន់ អាចធានាបាននូវការដុះលូតលាស់ល្អ និង ទិន្នផលខ្ពស់ ព្រមទាំងគុណភាពត្រូវបានទទួលស្គាល់នៅលើទីផ្សារ ។ គួរជ្រើសរើសពូជដែលមាន ទិន្នផលខ្ពស់ ធន់ទ្រាំនឹងសត្វល្អិត ជំងឺ ធន់ទៅនឹងការដួលរលំ និងមានគុណភាពល្អ សម្រាប់យក មកប្រើប្រាស់ ។
ចំណងជើង: |
ការស្ទូងស្រូវដោយដៃ |
បរិយាយ: |
ការស្ទូងស្រូវដោយដៃ គឺយើងមិនត្រូវការម៉ាស៊ីនមានតម្លៃថ្លៃ ហើយវាសមស្របបំផុតចំពោះតំបន់ណា
ដែលមានកម្លាំងពលកម្មលើស និង សម្រាប់ដីស្រែណាដែលមានទំហំតូចល្មមប៉ុណ្ណោះ ។ ការ ស្ទូង
ដោយដៃអាចធ្វើបាននៅក្នុងស្រែដែលដីមិនរាបស្មើ និងកម្ពស់ទឹកក្នុងស្រែមិនស្មើគ្នា ។ ការ គ្រប់គ្រង
កូនស្រែសាបសំណាបបានត្រឹមត្រូវ យើងនឹងទទួលបានសំណាបដែលមានសុខភាពល្អ និង កម្លាំង
មាំមួន ។

ការជ្រើសរើស ការរៀបចំថ្នាលសំណាប និងការសាប |
បរិយាយ: |
ការជ្រើសរើស ការរៀបចំថ្នាលសំណាប និងការសាបជាការសំខាន់ ពីព្រោះបើរៀបចំមិនបានល្អទេ
នោះ សំណាប ដុះលូតលាស់មិនបានស្មើល្អ មានស្មៅច្រើន និងជាពិសេសគឺគ្រាប់ស្រូវដុះមួរ ដែល
លាយឡំជាមួយ សំណាបរបស់ពូជស្រូវដែលសាប។ បន្ថែមពីនេះ សំណាបតូចឆ្មារ ទន់ខ្សោយ លូត
លាស់យឺត និងផ្តល់ ផលទាប ។ |
keyword: |
N/A |
ការជ្រើសរើស ការរៀបចំថ្នាលសំណាប និងការសាបជាការសំខាន់ ពីព្រោះបើរៀបចំមិនបានល្អទេ
នោះ សំណាប ដុះលូតលាស់មិនបានស្មើល្អ មានស្មៅច្រើន និងជាពិសេសគឺគ្រាប់ស្រូវដុះមួរ ដែល
លាយឡំជាមួយ សំណាបរបស់ពូជស្រូវដែលសាប។ បន្ថែមពីនេះ សំណាបតូចឆ្មារ ទន់ខ្សោយ លូត
លាស់យឺត និងផ្តល់ ផលទាប ។
ចំណងជើង: |
ការរៀបចំដី |
បរិយាយ: |
ការរៀបចំដី គឺជាការអនុវត្តន៍រួមគ្នានូវការភ្ជួរ-រាស់ដី ដើម្បីធ្វើឱ្យដីមានស្ថានភាពរូបសាស្ត្រល្អប្រសើរ
បំផុត សម្រាប់ដំណុះគ្រាប់ពូជ និងការលូតលាស់របស់ដំណាំ។ ការភ្ជួររាស់ដីអាចធ្វើឱ្យដំណាំអាច
មានលទ្ធភាពចាក់ប្ញសបានល្អ ធ្វើការបំបែក និងច្របល់ដីឱ្យបានល្អ ដើម្បីបន្ថយ ឬបង្អន់នូវការប្រ
ជែងពីស្មៅចង្រៃ។

ការព្រោះគ្រាប់នៅលើដីស្ងួត |
បរិយាយ: |
នៅក្នុងតំបន់ដែលមានទឹកជ្រៅនិងភ្លៀងធ្លាក់ខ្លាំង គេច្រើនព្រោះគ្រាប់ពូជស្ងួតទៅលើដីហើយក្រោយ
មកភ្ជួរ រាស់លុប វាអំឡុងពេលដីនៅស្ងួតនៅឡើយ ។ នៅក្នុងករណីមួយចំនួន (ដូចជា នៅតំបន់ស្រូវ
ឡើងទឹក) បន្ទាប់ពីព្រោះរួច គេមិនលុបគ្រាប់ពូជទេ ។
|
keyword: |
N/A |
នៅក្នុងតំបន់ដែលមានទឹកជ្រៅនិងភ្លៀងធ្លាក់ខ្លាំង គេច្រើនព្រោះគ្រាប់ពូជស្ងួតទៅលើដីហើយក្រោយ
មកភ្ជួរ រាស់លុប វាអំឡុងពេលដីនៅស្ងួតនៅឡើយ ។ នៅក្នុងករណីមួយចំនួន (ដូចជា នៅតំបន់ស្រូវ
ឡើងទឹក) បន្ទាប់ពីព្រោះរួច គេមិនលុបគ្រាប់ពូជទេ ។
ចំណងជើង: |
ការព្រោះស្រូវនៅលើដីសើម |
បរិយាយ: |
ជាទូទៅ ការព្រោះនៅលើដីសើម គ្រាប់ពូជត្រូវធ្វើដំណុះជាមុនសិនដើម្បីព្រោះទៅក្នុងថ្នាលដែលបាន
ភ្ជួររាស់ និងបញ្ចូលទឹកថ្មីៗ ឬនៅក្នុងស្រែដែលបានបញ្ចូលទឹកជាមុន ។ តាមធម្មតា ការព្រោះគ្រាប់នៅ
លើដីសើមភាគច្រើន ប្រើនៅក្នុងតំបន់ដែលអាចបញ្ចូលទឹកបាន ។