ចំណងជើង: |
ការគ្រប់គ្រងជីជាតិដីលើដំណាំស្រូវនៅកម្ពុជា |
បរិយាយ: |
ឯកសារចងក្រងនេះ ផ្ដល់នូវវិធីសាស្ត្រដ៏ងាយស្រួលមួយ ដើម្បីធ្វើអត្តសញ្ញាណដីសម្រាប់ដំណាំស្រូវ។ គន្លឹះនៃការធ្វើអត្តសញ្ញាណដីមានភាពសាមញ្ញក្នុងការប្រើប្រាស់លើបណ្ដាដីសំខាន់ៗ ដែលត្រូវបានបែងចែកទៅជាក្រុមមួយចំនួន ដែលងាយគ្រប់គ្រងនិងសម្គាល់។ ការពិពណ៌នាទូទៅអំពីក្រុមដីនីមួយៗ ផ្ដល់ឱកាសក្នុងការត្រួតពិនិត្យឡើងវិញ បើសិនជាមានការមន្ទិលសង្ស័យទៅលើ ចំណាត់ថ្នាក់ដីណាមួយ។ នាបច្ចុប្បន្ន ការធ្វើចំណាត់ថ្នាក់ដីទាំងនេះ អ្នកអនុវត្តមិនចាំបាច់ត្រូវការផែនទីលម្អិត ឬការវិភាគនៅមន្ទីរពិសោធន៍ដ៏សាំញុំាទេ។ ឯកសារនេះនឹងអធិប្បាយលម្អិតសម្រាប់អ្នកប្រើប្រាស់នូវសក្ដានុពលភាពនៃក្រុមដីនីមួយៗ ម្យ៉ាងទៀតអ្នកបច្ចេកទេសកសិកម្មដែលកំពុងធ្វើការនៅលើវាលស្រែ នឹងពឹងផ្អែកលើឯកសារនេះដោយពិតប្រាកដសម្រាប់រយៈពេលវែងនាពេលអនាគត។ |
keyword: |
N/A |
ឯកសារចងក្រងនេះ ផ្ដល់នូវវិធីសាស្ត្រដ៏ងាយស្រួលមួយ ដើម្បីធ្វើអត្តសញ្ញាណដីសម្រាប់ដំណាំស្រូវ។ គន្លឹះនៃការធ្វើអត្តសញ្ញាណដីមានភាពសាមញ្ញក្នុងការប្រើប្រាស់លើបណ្ដាដីសំខាន់ៗ ដែលត្រូវបានបែងចែកទៅជាក្រុមមួយចំនួន ដែលងាយគ្រប់គ្រងនិងសម្គាល់។ ការពិពណ៌នាទូទៅអំពីក្រុមដីនីមួយៗ ផ្ដល់ឱកាសក្នុងការត្រួតពិនិត្យឡើងវិញ បើសិនជាមានការមន្ទិលសង្ស័យទៅលើ ចំណាត់ថ្នាក់ដីណាមួយ។ នាបច្ចុប្បន្ន ការធ្វើចំណាត់ថ្នាក់ដីទាំងនេះ អ្នកអនុវត្តមិនចាំបាច់ត្រូវការផែនទីលម្អិត ឬការវិភាគនៅមន្ទីរពិសោធន៍ដ៏សាំញុំាទេ។ ឯកសារនេះនឹងអធិប្បាយលម្អិតសម្រាប់អ្នកប្រើប្រាស់នូវសក្ដានុពលភាពនៃក្រុមដីនីមួយៗ ម្យ៉ាងទៀតអ្នកបច្ចេកទេសកសិកម្មដែលកំពុងធ្វើការនៅលើវាលស្រែ នឹងពឹងផ្អែកលើឯកសារនេះដោយពិតប្រាកដសម្រាប់រយៈពេលវែងនាពេលអនាគត។

ចំណងជើង: |
ក្សេត្របរិស្ថានដំណាំស្រូវក្នុងប្រទេសកម្ពុជា ការកំណត់ក្រុមដីស្រែ លក្ខណៈសំខាន់ៗរបស់ពូជស្រូវចំនួន ១០ ពូជ វិធីសាស្រ្តសម្រិតសម្រាំងគ្រាប់ពូជស្រូវ |
បរិយាយ: |
យោងតាមកំណើនអតិរេកនេះ និងស្របតាមតម្រូវការអង្ករក្នុងពិភពលោកកាន់តែកើនឡើងជាលំដាប់
កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវឯក
សារគោលនយោបាយស្ដីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងគោលបំណងប្រែក្លាយ
អង្ករឲ្យទៅជា មាស ស ពិតប្រាកដរបស់ប្រជាជនកម្ពុជា។ អនុវត្តតាម ឯកសារគោលនយោបាយ នេះ
និងដោយមានការឯកភាពពី រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយ
និងជំរុញឲ្យកសិករប្រើប្រាស់នូវពូជស្រូវចំនួន ១០ ពូជ ក្នុងចំណោមពូជស្រូវចំនួន ៣៨ពូជដែលវិទ្យា
ស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានបញ្ចេញជូនកសិករប្រើប្រាស់នាពេលកន្លងមកនេះ។
លទ្ឋផលទាំងអស់នេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីការទទួលស្គាល់របស់ក្រសួងកសិកម្ម រុក្ខាប្រមា
ញ់ និងនេសាទ និងជាពិសេសរបស់ រាជរដ្ឋាភិបាល លើសមិទ្ឋផលនៃកិច្ចស្រាវជ្រាវ និងផ្សព្វផ្សាយក
សិកម្មនៃអង្គភាពជំនាញរបស់ខ្លួន ព្រមទាំងការគាំទ្រ និងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ផលិតកម្មដំណាំ
ស្រូវនៅកម្ពុជាពីសំណាក់ដៃគូរអភិវឌ្ឍន៍នានា ជាពិសេស អូសអេដ (AusAID) វិទ្យាស្ថានស្រាវជ្រាវ
ដំណាំស្រូវអន្តរជាតិ (IRRI) ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលនានា។ អនុវត្តតាមតួនាទី និងដើម្បីឲ្យ
កសិករ ព្រមទាំងអ្នកពាក់ព័ន្ធកាន់តែងាយជ្រើសរើសពូជស្រូវ និងប្រើប្រាស់ជីឲ្យបានត្រឹមត្រូវតាម
ពេលវេលា និងប្រភេទដីស្រែរបស់ខ្លួន វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានរៀបចំ
កម្រងឯកសារក្សេត្របរិស្ថានដំណាំស្រូវក្នុងប្រទេសកម្ពុជា ការកំណត់ក្រុមដីស្រែ លក្ខណៈសំខាន់ៗ
របស់ពូជស្រូវចំនួន ១០ ពូជ វិធីសាស្រ្តសម្រិតសម្រាំងគ្រាប់ពូជស្រូវនេះឡើង។
|

ដីដំណាំស្រូវនៅកម្ពុជា |
បរិយាយ: |
ដីដំណាំស្រូវនៅកម្ពុជា
|
keyword: |
N/A |
ចំណងជើង: |
ចំណាត់ថ្នាក់សមត្ថភាពដីបាសាល់នៃប្រទេសកម្ពុជា |
បរិយាយ: |
អត្ថបទស្រាវជ្រាវនេះ សម្រាប់ជួយឲ្យមន្ត្រីផ្សព្វផ្សាយ និងអ្នកក្សេត្រសាស្ត្រទាំងឡាយចេះធ្វើអត្ត
សញ្ញាណនិងធ្វើចំណាត់ថ្នាក់ដីសំខាន់ៗ និងកត្តាកំណត់ជីជាតិផ្សេងៗដែលទាក់ទិននឹងដីសម្រាប់
ផលិតកម្មដំណាំនៅលើដីបាសាល់។ វាមានការពាក់ព័ន្ធទៅនឹងផលិតកម្មដំណាំខ្ពង់រាបនៅលើដីបា
សាល់ ដែលមាននៅខេត្តកំពង់ធំ កំពង់ចាម និងក្រចេះ នាភាគខាងកើតនៃប្រទេសកម្ពុជា។ ដោយ
ផ្អែកទៅលើប្រភេទដីនៅក្នុងស្រុកអូរាំងឪនៃខេត្តកំពង់ចាម យើងបានវាយតម្លៃសមត្ថភាពនៃដីស
ម្រាប់ដំណាំចម្ការ នៅលើដីបាសាល់ ។ សក្តានុពលនៃផ្ទៃដីសម្រាប់ធ្វើពិពិធកម្មដំណាំខ្ពង់រាបនៅ
លើដីបាសាល់ គឺស្ថិតនៅក្នុងក្រុមសណ្ឋានដីដែលតាងដោយ KC1, KC2 និង KC3 (មើលដ្យាក្រា
មខាងក្រោម)។

ក្រុមដីសំខាន់ៗនៃដំណាំស្រូវក្នុងប្រទេសកម្ពុជា |
បរិយាយ: |
ក្រុមដីសំខាន់ៗនៃប្រទេសកម្ពុជា
|
keyword: |
N/A |
ក្រុមដីសំខាន់ៗនៃប្រទេសកម្ពុជា
ចំណងជើង: |
ដីនៅស្រុកត្រាំកក់ខេត្តតាកែវនៃប្រទេសកម្ពុជា |
បរិយាយ: |
ស្រុកត្រាំកក់ស្ថិតនៅប៉ែកខាងលិចនៃខេត្តតាកែវ ហើយមានចំងាយប្រមាណ ៩០គ.មពីរាជធានីភ្នំ
ពេញទៅទិសខាងត្បូងតាមផ្លូវជាតិលេខ៣។ ស្រុកនេះមានផ្ទៃដីសរុបប្រមាណ ៥៦.០៧២,៦០ហិក
តា ដែលក្នុងនោះដីសម្រាប់ផលិតកម្មកសិកម្មមានចំនួន ៦៩,៧៧ភាគរយ។ ភាគច្រើននៃដីកសិកម្ម
ត្រូវ បានប្រើប្រាស់សម្រាប់ផលិតកម្មដំណាំស្រូវវស្សា ដែលមានផ្ទៃដីចំនួន ៣៥.៨៤៦,៨៤ហិកតា។
ក្រៅពីនេះដីត្រូវបានប្រើប្រាស់សម្រាប់ដាំដុះដំណាំចំការរួមផ្សំ ផ្សេងៗទៀតដូចជា ឪឡឹក សណែ្តក
បាយ សណែ្តកសៀង សណ្ដែកដី ពោត ឆៃថាវ និងដំណាំឈើហូបផ្លែ។

ដីនៅស្រុកអូរាំងឪខេត្តកំពង់ចាមនៃប្រទេសកម្ពុជា |
បរិយាយ: |
ឯកសារនេះពិពណ៌នាអំពីក្រុមដីផ្សេងៗ ដែលមាននៅក្នុងស្រុកអូរាំងឪ នៃខេត្ដកំពង់ចាម ដែលជាព័ត៌មានគ្រឹះអំពីដី សំរាប់ធ្វើការស្វែងយល់ និង សិក្សាស្រាវជ្រាវ