Title: |
63មមាចត្នោត និងការកម្ចាត់ |
Description: |
មមាចត្នោតជាសត្វល្អិតចង្រៃនៃដំណាំស្រូវ មានខ្លួនតូចទំហំប៉ុនគ្រាប់អង្ករ និងមានពណ៌ត្នោតនៅពេលពេញវ័យ។ វដ្តជីវិតរបស់មមាចត្នោតមានរយៈពេល ៣៥ ថ្ងៃ។ នាពេលពេញវ័យ មមាចត្នោតញីកាត់ជាមួយមមាចត្នោតឈ្មោល រួចពងរហូតដល់វាងាប់។ មមាចត្នោតញីនីមួយៗអាចពងបានរហូតដល់ ៥០០ ពង។ មមាចត្នោតញីពងជាកញ្ចុំៗ ហើយដែលមួយកញ្ចុំៗមានពងពី ៧-៨ តម្រៀបគ្នាដូចស្និតចេក នៅលើស្រទបស្លឹកស្រូវ។ បន្ទាប់ពីពងរួចបានប្រហែលមួយអាទិត្យ កូនមមាចត្នោតនឹងញាស់។ កូនមមាចត្នោតញាស់ត្រូវឆ្លងកាត់ការសកចំនួន ៥ ដង ដែលមាន រយៈពេលប្រមាណជា ១៥ ថ្ងៃ ទើបក្លាយជាមមាចត្នោតពេញវ័យ។ ជាទូទៅ មមាចត្នោតពេញ វ័យមានស្លាបខ្លី ប៉ុន្តែក្នុងករណីដែលវាត្រូវការផ្លាស់ទីជម្រកថ្មីសម្រាប់ចំណី និងបន្តពូជ ពេលនោះស្លាបវានឹងដុះលូតលាស់វែងដែលអាចឲ្យវាហើរបន្លាស់ទីបាន។
|
keyword: |
N/A |

Thrip |
Description: |
ទ្រីបគឺជាពពួកសត្វល្អិតតូចៗ ដែលពិបាកមើលឃើញដោយភ្នែកទទេ ដែលកសិករនិយមហៅ ក្រានៅលើសំណាប ។ ថ្នាលសំណាបដែលទទួលរងការបំផ្លាញ គេសង្កេតឃើញឡើងក្រហម ហើយស្ងួត ដែលអាចឈានទៅងាប់ ។ មេទ្រីបមានពណ៌ត្នោតក្រមៅ ដងខ្លួនតូចទ្រវែង ច្រើនរស់នៅរមូរចុងស្លឹក ។ ពងវាពណ៌សខាប់ ដោតនៅលើផ្ទៃស្លឹក ដែលអាចញាស់ក្នុងរយៈពេល ៣ថ្ងៃ ។ ដង្កូវពណ៌លឿងជញ្ជក់ ផ្ទៃស្លឹកផ្នែកខាងលើ ។

Stemborrer |
Description: |
គេប្រទះឃើញភាគច្រើននៅក្នុងប្រទេសយើង គឹពួកដង្កូវស៊ីរូងដើមពណ៌លឿង ដង្កូវស៊ីរូង ដើមក្បាលខ្មៅ និងដង្កូវស៊ីរូងដើមឆ្នូត ។ វាស៊ីបំផ្លាញស្រូវ ដោយធ្វើឲ្យស្រូវងាប់បណ្តូល មុនពេល កកើតកួរ និងកួរស ក្រោយពេលកកើតកួរ ។

Gall midge |
Description: |
មូសផ្លុងជាសត្វល្អិតដែលមានរូបរាងតូច ដូចសត្វមូសធម្មតាដែរ។ ចំពោះមូសផ្លុងឈ្មោលពេញ វ័យ ខ្លួនរបស់វាមានពណ៌លឿងត្នោត និងមានខ្លួនតូចជាងមូសផ្លុងញី ដែលមានពោះពណ៌ក្រហម។ ដង្កូវមូសផ្លុងស៊ីបំផ្លាញគល់នៃបណ្តូលស្រូវ ដែលជាហេតុធ្វើឱ្យបណ្តូលស្រូវចេញមកមូលដូចផ្លុង និងពុំ អាចចេញកួរបាន។

3មូសផ្លុងលើដំណាំស្រូវ |
Description: |
មូសផ្លុង (Orseolia oryzae) ជាសត្វល្អិតដែលមានរូបរាងតូច ដូចសត្វមូសធម្មតាដែរ។ ចំពោះមូស
ផ្លុងឈ្មោលពេញវ័យ ខ្លួនរបស់វាមានពណ៌លឿងត្នោត និងមានខ្លួនតូចជាងមូសផ្លុងញី ដែលមាន
ពោះពណ៌ក្រហម ។ នៅពេលភ្លៀងចាប់ផ្តើមធ្លាក់នាដើមរដូវវស្សា មូសផ្លុងពេញវ័យហើរចេញពី
ស្មៅចង្រៃមករកជម្រកថ្មីដែលមានចំណី និងអាចបន្តពូជបាន។ចំពោះមូសផ្លុងញីនិមួយៗ អាចពង
បានពី ១-៤ នៅលើស្លឹកស្រូវ និងមានជីវិតត្រឹមតែ ៤ ឬ ៥ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលពេញវ័យ
រហូតដល់ងាប់ទៅវិញ វាអាចពងបានរាប់រយឯណោះ។