ស្វែងរកតាមប្រភេទឯកសារ
ស្វែងរកតាមប្រភេទដំណាំ
អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
ពាក្យគន្លឺះ  

ស្វែងរក
ស្វែងរកលំអិត

ចំណងជើង:
ការពុលជាតិដែកលើដំណាំស្រូវ
បរិយាយ:
ការពុលដែកបណ្ដាលមកពីរុក្ខជាតិស្រូបយកធាតុដែកច្រើនពេកពីក្នុងសូលុយស្យុងដី ដែលសម្បូរទៅ
ដោយដែករលាយ (Fe2+)  ។ ការស្រូបយកធាតុដែកច្រើនបានជំរុញនូវសកម្មភាពនៃការធ្វើអុកស៊ីត
កម្មរបស់ប៉ូលីហ្វេណុល (Polyphenol)ហើយដែលការនេះបណ្ដាលឲ្យស្លឹកស្រូវប្រែពណ៌ទៅជាលឿង
ទុំ។ការពុលដែកក៏ទាក់ទិនផងដែរទៅនឹងភាពមិនប្រក្រតីនៃសារធាតុចិញ្ចឹមច្រើនមុខដែលធ្វើឲ្យកម្រិត
ធ្វើអុកស៊ីតកម្មរបស់ឬសធ្លាក់ចុះព្រោះថាការធ្វើអុកស៊ីតកម្មនៃឬស ជួយកាត់បន្ថយកម្រិតដែករលាយ
ក្នុងសូលុយស្យុងដី។
keyword:
N/A

ការពុលជាតិប្រៃលើដំណាំស្រូវ
បរិយាយ:
គឺជាបរិមាណនៃកំហាប់អំបិលដែលកើតមានឡើងនៅក្នុងសូលុយស្យុងដី។ កាលណាកំរិតអំបិលកើន
ឡើងខ្លាំងនៅក្នុងសូលុយស្យុងដី អាចធ្វើឱ្យមានការបាត់បង់នូវតុល្យភាពរបស់សារធាតុចិញ្ចឹមក្នុងសូ
លុយស្យុងដី ដែលជាហេតុបណ្ដាលអោយមានការពុលសារធាតុចិញ្ចឹមចំពោះដំណាំ  ​និងធ្វើអោយដំ
ណាំ ពិបាកស្រូបយកទឹកពីសូលុយស្យុងដី។សូដ្យូម (Na)  មាញ៉េស្យូម (Mg)  កាល់ស្យូម (Ca)
ស្ពាន់ធរ័ (S) និងក្លរ (Cl) គឺជាសារធាតុដ៏សំខាន់ ក្នុងការចូលរួមរាល់សកម្មភាពទាំងនេះ។បញ្ហាចំបង
នៃការពុលជាតិប្រៃលើដំណាំស្រូវ គឺកើតមានឡើង នៅពេលដែលដំណាំស្រូវស្រូបយកអ៊ីយ៉ុងសូដ្យូម
(Na)ដ៏ច្រើន លើសលុបពី សូលុយស្យុងដី ដែលមានកង្វះសារធាតុប៉ូតាស្យូម(K) និងកាល់ស្យូម
(Ca)ដែលជាហេតុបណ្ដាលអោយដំណាំមានកង្វះ សារធាតុប៉ូតាស្យូម(K) និងកាល់ស្យូម(Ca) កាន់
តែខ្លាំងឡើង។  ប្រសិនបើបរិមាណប៉ូតាស្យូម (K)   និងកាល់ស្យូម   (Ca)  មានការថយចុះនៅក្នុងដំ
ណាំ អាចធ្វើអោយមានការ កើនឡើង នូវសារធាតុ អាម៉ូនីញ៉ូមនីទ្រីត   សូដ្យូម   ស្ពាន់ធរ័ និងក្លរ ដែ
លងាយបង្កអោយមានការពុលដល់ដំណាំស្រូវ។

កង្វះអាសូត
បរិយាយ:
អាសូតមាននៅក្នុងជីស ឬជីអ៊ុយរ៉េ ជីខ្មៅឬជីដេអាប៉េ និងក្នុងជីធម្មជាតិជាដើម ។អាសូតជំរុញការលូត
លាស់យ៉ាងរហ័សនិងបង្កើនទំហំផ្ទៃស្លឹកនិងចំនួនកន្សោមផ្កាក្នុងកួរស្រូវ។រោគសញ្ញានៃស្រូវខ្វះអាសូត
គឺស្រូវមានពណ៌លឿងខ្ចី មានលក្ខណៈក្រិន។ស្លឹកចាស់ឬរុក្ខជាតិទាំងមូលមានពណ៌បៃតង លឿងខ្ចី។

កង្វះប៉ូតាស្យូម
បរិយាយ:
ការខ្វះប៉ូតាស្យូមធ្វើឲ្យរុក្ខជាតិមានពណ៌បៃតងក្រមៅ ដោយគែមស្លឹកមានពណ៌ត្នោតលាយលឿងខ្ចីឬ
ស្នាម អុចៗពណ៌ត្នោតក្រមៅ លេចឡើងមុនគេនៅខាងចុងស្លឹកចាស់ៗ ។ការកើតឡើងនូវជំងឺផ្សេងៗ
ច្រើន   នៅកន្លែងដែលគេ  ប្រើប្រាស់ជីអាសូតច្រើនហួសប្រមាណ និង ជីផូស្វ័រក្នុងបរិមាណមិនគ្រប់
គ្រាន់ ។

កង្វះផូស្វ័រ
បរិយាយ:
ជាតិផូស្វ័រមាននៅក្នុងជីមួយចំនួនដូចជាជីខ្មៅ  ឬជីដេអាប៉េ ជី១៥ ១៥ ១៥  និង ក្នុងជីធម្មជាតិ
ជាដើម។ផូស្វ័រមានចលនានៅក្នុងរុក្ខជាតិហើយជំរុញការបែកគុម្ពការអភិវឌ្ឍន៍ឫសការចេញផ្ការហ័ស
និងការទុំ។នៅពេលខ្វះផូស្វ័រ    ធ្វើឲ្យស្រូវតឿមានពណ៌បៃតងក្រមៅដោយ មានស្លឹកឈរត្រង់ ហើយ
កាត់បន្ថយការបែកគុម្ព ។​

Copyrights © 2017 by CARDI - CARDI . All rights reserved.