ស្វែងរកតាមប្រភេទឯកសារ
ស្វែងរកតាមប្រភេទដំណាំ
អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
ពាក្យគន្លឺះ  

ស្វែងរក
ស្វែងរកលំអិត
សៀវភៅនិងអត្ថបទបោះពុម្ពដោយកាឌី

ចំណងជើង:
ការជ្រើសរើស ការរៀបចំថ្នាលសំណាប និងការសាប
បរិយាយ:
ការជ្រើសរើស  ការរៀបចំថ្នាលសំណាប និងការសាបជាការសំខាន់  ពីព្រោះបើរៀបចំមិនបានល្អទេ
នោះ សំណាប  ដុះលូតលាស់មិនបានស្មើល្អ  មានស្មៅច្រើន  និងជាពិសេសគឺគ្រាប់ស្រូវដុះមួរ ដែល
លាយឡំជាមួយ សំណាបរបស់ពូជស្រូវដែលសាប។ បន្ថែមពីនេះ សំណាបតូចឆ្មារ ទន់ខ្សោយ លូត
លាស់យឺត និងផ្តល់ ផលទាប ។
keyword:
N/A

ការរៀបចំដី
បរិយាយ:
ការរៀបចំដី គឺជាការអនុវត្តន៍រួមគ្នានូវការភ្ជួរ-រាស់ដី ដើម្បីធ្វើឱ្យដីមានស្ថានភាពរូបសាស្ត្រល្អប្រសើរ
បំផុត   សម្រាប់ដំណុះគ្រាប់ពូជ និងការលូតលាស់របស់ដំណាំ។ ការភ្ជួររាស់ដីអាចធ្វើឱ្យដំណាំអាច
មានលទ្ធភាពចាក់ប្ញសបានល្អ    ធ្វើការបំបែក  និងច្របល់ដីឱ្យបានល្អ ដើម្បីបន្ថយ ឬបង្អន់នូវការប្រ
ជែងពីស្មៅចង្រៃ។

ការប្រើប្រាស់ជីអាសូត លើដំណាំស្រូវ
បរិយាយ:
នៅប្រទេសកម្ពុជាយើង ដំណាំស្រូវត្រូវការស្រូបយកអាសូតសុទ្ធ ប្រហែល ១៦,៨ គ.ក្រ ដើម្បីផលិត
គ្រាប់ស្រូវ១០០០ គ.ក្រ ។ ដូច្នេះដើម្បីផ្តល់ទិន្នផលចន្លោះពី១,៥ ទៅ ២ ត/ហ.ត ដំណាំស្រូវនឹងត្រូវ
ការស្រូបយកអាសូតប្រហែល២៥ ទៅ ៣០គ.ក្រ/ហ.ត។ ដើម្បីប្រើប្រាស់ជីអាសូតឲ្យមានប្រសិទ្ធភាព
និងលក្ខណៈសេដ្ឋកិច្ចខ្ពស់ ក្នុងការបង្កើនទិន្នផលស្រូវ ត្រូវពិចារណានូវកត្តាសំខាន់ៗមួយចំនួន។

ការប្រើប្រាស់ជីគីមីសម្រាប់ដំណាំស្រូវ
បរិយាយ:
ដីភាគច្រើននៅប្រទេសកម្ពុជា ជាពិសេសដីសម្រាប់ដំណាំស្រូវ ពុំអាចផ្គត់ផ្គង់សារធាតុចិញ្ចឹមឲ្យបាន
គ្រប់គ្រាន់តាមតម្រូវការរបស់ដំណាំឡើយ  ដែលទាមទាឲ្យកសិករប្រើប្រាស់ជីគីមីបន្ថែម ។ ការប្រើ
ប្រាស់ជីគីមីបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស   ដើម្បីចៀសវាងនូវការខាតបង់ថវិកា  ពេលវេលា
និងផលប៉ះពាល់ដល់បរិស្ថាន។     ម្យ៉ាងទៀត បរិមាណជីដែលត្រូវប្រើ  ក៏អាស្រ័យទៅនឹងប្រភេទដី
ពូជដំណាំ របបទឹក និងកត្តាបរិស្ថានផ្សេងៗទៀត។

ការព្រោះគ្រាប់នៅលើដីស្ងួត
បរិយាយ:
នៅក្នុងតំបន់ដែលមានទឹកជ្រៅនិងភ្លៀងធ្លាក់ខ្លាំង គេច្រើនព្រោះគ្រាប់ពូជស្ងួតទៅលើដីហើយក្រោយ
មកភ្ជួរ រាស់លុប វាអំឡុងពេលដីនៅស្ងួតនៅឡើយ  ។  នៅក្នុងករណីមួយចំនួន (ដូចជា នៅតំបន់ស្រូវ
ឡើងទឹក) បន្ទាប់ពីព្រោះរួច គេមិនលុបគ្រាប់ពូជទេ ។

ការព្រោះស្រូវនៅលើដីសើម
បរិយាយ:
ជាទូទៅ ការព្រោះនៅលើដីសើម គ្រាប់ពូជត្រូវធ្វើដំណុះជាមុនសិនដើម្បីព្រោះទៅក្នុងថ្នាលដែលបាន
ភ្ជួររាស់ និងបញ្ចូលទឹកថ្មីៗ ឬនៅក្នុងស្រែដែលបានបញ្ចូលទឹកជាមុន ។ តាមធម្មតា ការព្រោះគ្រាប់នៅ
លើដីសើមភាគច្រើន ប្រើនៅក្នុងតំបន់ដែលអាចបញ្ចូលទឹកបាន ។

គុណភាពគ្រាប់ពូជ
បរិយាយ:
គ្រាប់ពូជ  គឺ ជាផលិតផលមានជីវិត  ដែលត្រូវបានគេផលិតប្រមូលផល    និងការអនុវត្តន៍ដ៏ត្រឹមត្រូវ
ផ្សេងៗទៀតដើម្បីទទួលបានផលខ្ពស់ ។ គុណភាពគ្រាប់ពូជ គឺជាការប្រមូលផ្តុំនូវកត្តាជាច្រើនដែល
បែងចែកទៅតាមរូបរាងគ្រាប់     លក្ខណៈរូបសាស្ត្រដែលរុក្ខជាតិមេបាបានផ្តល់ឱ្យ ក្នុង  អំឡុងពេល
លូតលាស់  ប្រមូលផលទុកដាក់ និងដាំដុះផងដែរ ។

ការធ្វើជីកំប៉ុស្តិ៍
បរិយាយ:
ជីលាមកសត្វ ផេះ ចំបើង ស្មៅ និងស្លឹករុក្ខជាតិ គឺជាសារធាតុចិញ្ចឹម ដែលត្រូវការចាំបាច់ណាស់
សម្រាប់ដំណាំ។ ដើម្បីធ្វើឲ្យវត្ថុធាតុដើមទាំងនេះងាយនឹងផ្តល់នូវសារធាតុចិញ្ចឹមសម្រាប់ដំណាំ
នោះ កសិករត្រូវយកវាទៅធ្វើជាជីកំប៉ុស្តិ៍។

គុណភាពស្រូវ
បរិយាយ:
គុណភាពគ្រាប់ស្រូវត្រូវបានកំណត់ដោយពូជ លក្ខខណ្ឌអាកាសធាតុ ពេលដាំដុះ ការថែ ទាំដំណាំ
លក្ខខណ្ឌដី ការប្រមូលផល និងកិច្ចប្រតិបត្តិការនានានៅក្រោយពេលប្រមូលផល ។ ដើម្បីកំណត់
គុណភាពគ្រាប់ស្រូវ​ គេត្រូវពិនិត្យលើចំណុចមួយចំនួនដូចជា​​ សំណើមគ្រាប់ស្រូវ កម្ទេចកំទីលាយ
ជាមួយស្រូវ ភាពសុទ្ធរបស់គ្រាប់ស្រូវ ទំហំគ្រាប់ គ្រាប់ប្រេះ គ្រាប់ទុំស្ទើរ និងគ្រាប់ខូច ។

ការកិនស្រូវ
បរិយាយ:
គោលបំណងនៅក្នុងការកិនស្រូវ គឺការបកយកអង្កាមចេញពីស្រូវ និងការខាត់យកកន្ទក់ចេញ ពីអង្ករ
សម្រូប ដើម្បីទទួលបានអង្ករសម្រិតដែលត្រូវបានកិនយ៉ាងល្អ គ្មានគ្រាប់ទុំស្ទើរ និងមានបរិមាណអង្ករ
បាក់តិចបំផុត ។លទ្ធផល និងគុណភាពអង្ករ អាស្រ័យទៅលើគុណភាពស្រូវ ឧបករណ៍/ម៉ាស៊ីន ដែល
ប្រើប្រាស់ និងកិច្ចប្រតិបត្តិកិនស្រូវ ។

Copyrights © 2017 by CARDI - CARDI . All rights reserved.