ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តម គង់ វ៉ាញ អគ្គាធិការនៃ អគ្គាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា
29 - August - 2019

 


នាព្រឹកថ្ងៃព្រហស្បតិ៍ ០១កើត ខែភទ្របុទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង ឯកឧត្តម គង់ វ៉ាញ អគ្គាធិការនៃ អគ្គាធិការដ្ឋាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះធ្វើទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយបានចុះពិនិត្យមើលការស្តារប្រឡាយ និងស្រះរបស់វិទ្យាស្ថានដែលបានបញ្ចប់រួចរាល់ ស្រែពិសោធន៍ ស្រែផលិតកម្មគ្រាប់ពូជស្រូវ ប្រព័ន្ធកសិកម្មគំរូ និងផ្ទះសំណាញ់របស់វិទ្យាស្ថាន ដោយមានការចូលរួមដោយ លោកបណ្ឌិត អ៊ុក ម៉ាការា នាយកវិទ្យាស្ថាន នាយិការង នាយករង និងថ្នាក់ដឹកនាំការិយាល័យក្រោមឱវាទវិទ្យាស្ថាន។ ក្នុងឳកាសធ្វើទស្សនកិច្ចនេះ ឯកឧត្តម ណី លន់ បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានជាពិសេសការគ្រប់គ្រងទឹកបានល្អ សម្រាប់ប្រើប្រាស់លើការងារស្រាវជ្រាវរបស់វិទ្យាស្ថាន។ ថ្វីត្បិតតែកន្លងមកមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ព្រមទាំងបានណែនាឲ្យវិទ្យាស្ថាន ប្រឹងប្រែងថែរក្សាដំណាំពិសោធន៍ ពិនិត្យមើលលទ្ធភាពប្រភពទឹក និងជម្រុញកាសិក្សាលើផ្នែកឧបករណ៍កសិកម្ម និងធ្វើស្មៅ។



























អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2023 by CARDI - CARDI . All rights reserved.