កេត្សវិទ្យា និងប្រព័ន្ធកសិកម្ម
02 - December - 2011

ទសន្សវិស័យរបស់ការិយាល័យ

ជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាកសិករតាមរយៈការអនុវត្តន៍នូវបច្ទេកវិទ្យាចម្រុះក្នុងការបង្កើនផលិតភាពដំណាំ និងប្រព័ន្ឋកសិកម្មដោយផ្អែកលើដំណាំស្រូវជាមួលដ្ឋាន។

វិធីសាស្រ្ត
 • អភិវឌ្ឍប្រពលវប្បកម្មពិពិធកម្មដំណាំនិងប្រព័ន្ឋកសិកម្មសមស្របដោយផ្អែកលើដំណាំស្រូវជាមូលដ្ឋាន ដែលអាចផ្តល់នូវស្បៀងអាហារហូបចុកគ្រប់គ្រាន់សម្រាប់គ្រួសារ និងបង្កើនប្រាក់ចំណួលដល់កសិករ។
 • អភិវឌ្ឍនូវបង្គុំបច្ទេកវិទ្យាដើម្បីបង្កើនផលិតផលដំណាំនិងប្រព័ន្ឋកសិកម្មចម្រុះអាចជួយកសិករក្នុងការផ
  លិតស្បៀងគ្រប់គ្រាន់ ធានានូវសន្តិសុខស្បៀង និងកាត់បន្ថយនូវការខូចខាតបរិស្ថាន។
 • ថែរក្សានិងធ្វើ៎ឲ្យប្រសើរឡើងនូវនិរន្តរភាពនៃប្រព័ន្ឋកសិកម្មក្នុងការបង្កើនផលិតផលពិពិធកម្មដំណាំនិង ប្រព័ន្ឋកសិកម្មដោយផ្អែកលើដំណាំស្រូវជាមូលដ្ឋាន។
ការិយាល័យក្សេត្រវិទ្យា និងប្រព័ន្ឋកសិកម្មមានផ្នែកចំណុះចំនួន២ គឺផ្នែកក្សេត្រវិទ្យា និង ប្រព័ន្ឋកសិកម្ម
ផ្នែកក្សេត្រវិទ្យាៈកំណត់ប្រភេទដំណាំ និងវិធីសាស្រ្តដាំដុះដំណាំ
ដំណាំធញ្ញជាតិ ពពួកសណ្តែក បន្លែ ដំណាំលម្អ ឈើហូបផ្លែ និងដំណាំយកមើម
 • កំណត់នូវពេលវេលាដាំដុះនិងអភិវឌ្ឍបច្ទេកទេសនៃការដាំដុះប្រភេទដំណាំនីមួយៗដែលទាក់ទង ទៅ
  នឹងលក្ខខណ្ឌបរិស្ថានជាក់លាក់
 • អភិវឌ្ឍនបង្គុំបច្ទេកវិទ្យាទាំងឡាយណា ដើម្បីជំរុញដល់ការលូតលាស់ និងផលិតកម្មដំណាំ
 • ធ្វើការវាយតំលៃប្រភេទដំណាំ តាមតម្រូវកាលដាំដុះ គំរូនៃការដាំដុះ និងដង់ស៊ីតេនៃការដាំដុះដំណាំ
 • ពិនិត្យ និងវាយតំលៃការវិវឌ្ឍន៍នៃពិសោធន៍ស្រាវជ្រាវនីមួយៗរបស់ផ្នែក
ផ្នែកប្រព័ន្ឋកសិកម្មៈអភិវឌ្ឍបច្ទេកទេសសមស្រប ដើម្បីគាំទ្រដល់និរន្តរភាពនៃប្រព័ន្ឋកសិកម្មចម្រុះ
 • អភិវឌ្ឍប្រព័ន្ឋកសិកម្មកសិដ្ឋានចម្រុះដោយធ្វើយ៉ាងណាឲ្យសមស្របតាមលក្ខខណ្ឌបរិស្ថានជាក់លាក់មួយដើម្បីកាត់បន្ថយ ភាពក្រីក្រ និងថែរក្សានូវបរិស្ថាន
 • សិក្សាស្រាវជ្រាវអំពីនិរន្តរភាពនៃការដាំដុះដំណាំច្រើនមុខ តាមរយៈដំណាំបង្វិល ដំណាំឆ្លាស់ និងវប្បកម្មឆ្លាស់ចម្រុះ
 • សិក្សាស្រាវជ្រាវ អំពីប្រព័ន្ឋកសិកម្មចម្រុះរវាងផលិតកម្មដំណាំ និងការចិញ្ទឹមសត្វ តាមរយៈការដាំដុះដំណាំ និងមច្ឆវប្បកម្ម ដំណាំ និងការចិញ្ទឹមសត្វ ដំណាំ និងការចិញ្ទឹមបក្សី
 • សិក្សាស្រាវជ្រាវ អំពីថវិការបស់កសិដ្ឋានគ្រួសារ ដោយរួមមានថវិកាសហគ្រាសដំណាំ និងថវិកាសហគ្រាសចិញ្ទឹមសត្វ
 • ត្រួតពិនិត្យ និងវាយតំលៃប្រព័ន្ឋកសិកម្មកសិដ្ឋានគម្រូមួយសមស្របទៅតាមតំបន់ក្សេត្របរិស្ថានជាក់លាក់
 • ពិនិត្យ និងវាយតំលៃការវិវឌ្ឍន៍នៃពិសោធន៍ស្រាវជ្រាវនីមួយៗរបស់ផ្នែក
 
AFS6
 
AFS1
អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
Copyrights © 2023 by CARDI - CARDI . All rights reserved.