ចំណងជើង: |
ការគ្រប់គ្រងជីជាតិដីលើដំណាំស្រូវនៅកម្ពុជា |
បរិយាយ: |
ឯកសារចងក្រងនេះ ផ្ដល់នូវវិធីសាស្ត្រដ៏ងាយស្រួលមួយ ដើម្បីធ្វើអត្តសញ្ញាណដីសម្រាប់ដំណាំស្រូវ។ គន្លឹះនៃការធ្វើអត្តសញ្ញាណដីមានភាពសាមញ្ញក្នុងការប្រើប្រាស់លើបណ្ដាដីសំខាន់ៗ ដែលត្រូវបានបែងចែកទៅជាក្រុមមួយចំនួន ដែលងាយគ្រប់គ្រងនិងសម្គាល់។ ការពិពណ៌នាទូទៅអំពីក្រុមដីនីមួយៗ ផ្ដល់ឱកាសក្នុងការត្រួតពិនិត្យឡើងវិញ បើសិនជាមានការមន្ទិលសង្ស័យទៅលើ ចំណាត់ថ្នាក់ដីណាមួយ។ នាបច្ចុប្បន្ន ការធ្វើចំណាត់ថ្នាក់ដីទាំងនេះ អ្នកអនុវត្តមិនចាំបាច់ត្រូវការផែនទីលម្អិត ឬការវិភាគនៅមន្ទីរពិសោធន៍ដ៏សាំញុំាទេ។ ឯកសារនេះនឹងអធិប្បាយលម្អិតសម្រាប់អ្នកប្រើប្រាស់នូវសក្ដានុពលភាពនៃក្រុមដីនីមួយៗ ម្យ៉ាងទៀតអ្នកបច្ចេកទេសកសិកម្មដែលកំពុងធ្វើការនៅលើវាលស្រែ នឹងពឹងផ្អែកលើឯកសារនេះដោយពិតប្រាកដសម្រាប់រយៈពេលវែងនាពេលអនាគត។ |
keyword: |
N/A |
ឯកសារចងក្រងនេះ ផ្ដល់នូវវិធីសាស្ត្រដ៏ងាយស្រួលមួយ ដើម្បីធ្វើអត្តសញ្ញាណដីសម្រាប់ដំណាំស្រូវ។ គន្លឹះនៃការធ្វើអត្តសញ្ញាណដីមានភាពសាមញ្ញក្នុងការប្រើប្រាស់លើបណ្ដាដីសំខាន់ៗ ដែលត្រូវបានបែងចែកទៅជាក្រុមមួយចំនួន ដែលងាយគ្រប់គ្រងនិងសម្គាល់។ ការពិពណ៌នាទូទៅអំពីក្រុមដីនីមួយៗ ផ្ដល់ឱកាសក្នុងការត្រួតពិនិត្យឡើងវិញ បើសិនជាមានការមន្ទិលសង្ស័យទៅលើ ចំណាត់ថ្នាក់ដីណាមួយ។ នាបច្ចុប្បន្ន ការធ្វើចំណាត់ថ្នាក់ដីទាំងនេះ អ្នកអនុវត្តមិនចាំបាច់ត្រូវការផែនទីលម្អិត ឬការវិភាគនៅមន្ទីរពិសោធន៍ដ៏សាំញុំាទេ។ ឯកសារនេះនឹងអធិប្បាយលម្អិតសម្រាប់អ្នកប្រើប្រាស់នូវសក្ដានុពលភាពនៃក្រុមដីនីមួយៗ ម្យ៉ាងទៀតអ្នកបច្ចេកទេសកសិកម្មដែលកំពុងធ្វើការនៅលើវាលស្រែ នឹងពឹងផ្អែកលើឯកសារនេះដោយពិតប្រាកដសម្រាប់រយៈពេលវែងនាពេលអនាគត។
ចំណងជើង: |
ពូជស្រូវសែនក្រអូប០១ |
បរិយាយ: |
ពូជស្រូវ “សែនក្រអូប០១” ជាពូជស្រូវក្រអូប ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ ២០១៩។ បច្ចុប្បន្ន ពូជស្រូវ “សែនក្រអូប០១” បាននឹងកំពុងរីកសាយភាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះផ្តល់នូវទិន្នផលខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អមានភាពថ្លាវែងរលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។ ជាពិសេសទៅទៀត ជាពូជដែលមានប្រភេទអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
|

ខា១៥ |
បរិយាយ: |
ពូជស្រូវ “ខា១៥” ជាពូជស្រូវស្រាលដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករ
ប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទនាដើមឆ្នាំ២០១៥។ បច្ចុប្បន្ន ពូជស្រូវខា១៥ បាននឹងកំពុង
ផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះមានអាយុកាលខ្លី ផ្តល់
ទិន្នផលខ្ពស់ គុណភាពអង្ករល្អ ថ្លា វែងស្រលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។ |
keyword: |
N/A |
ពូជស្រូវ “ខា១៥” ជាពូជស្រូវស្រាលដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករ
ប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទនាដើមឆ្នាំ២០១៥។ បច្ចុប្បន្ន ពូជស្រូវខា១៥ បាននឹងកំពុង
ផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះមានអាយុកាលខ្លី ផ្តល់
ទិន្នផលខ្ពស់ គុណភាពអង្ករល្អ ថ្លា វែងស្រលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។
ចំណងជើង: |
ខា១៤ |
បរិយាយ: |
ពូជស្រូវ “ខា១៤” ជាពូជស្រូវស្រាលដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករ
ប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទនាដើមឆ្នាំ២០១៥។ បច្ចុប្បន្ន ពូជស្រូវខា១៤ បាននឹងកំពុង
ផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះមានអាយុកាលខ្លី
ផ្តល់ទិន្នផលខ្ពស់ គុណភាពអង្ករល្អ ថ្លា វែងស្រលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។ |
keyword: |
N/A |
ពូជស្រូវ “ខា១៤” ជាពូជស្រូវស្រាលដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករ
ប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទនាដើមឆ្នាំ២០១៥។ បច្ចុប្បន្ន ពូជស្រូវខា១៤ បាននឹងកំពុង
ផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពូជស្រូវនេះមានអាយុកាលខ្លី
ផ្តល់ទិន្នផលខ្ពស់ គុណភាពអង្ករល្អ ថ្លា វែងស្រលូន និងបាយទន់ឆ្ងាញ់ពិសារទៀតផង។
ចំណងជើង: |
ខ្យងពណ៌មាសឬខ្យងស៊ីស្រូវនិងវិធានការកម្ចាត់ |
បរិយាយ: |
ខ្យងពណ៌មាស (Pomacea sp.) មានប្រភពដើមមកពីអាមេរិកខាងត្បូងហើយត្រូវបាននាំចូលមកក្នុងតំបន់អាស៊ីដំបូងគេនៅតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩-១៩៨០។ ខ្យងពណ៌មាសចាប់មានវត្ដមាននៅក្នុងប្រទេសកម្ពុជាយើងក្នុងឆ្នាំ១៩៩២ តាមរយៈនិវត្តជនពីជំរុំតាមព្រំដែនខ្មែរ ថៃ។ ក្នុងឆ្នាំ១៩៩៥ មានការចិញ្ចឹមនិងលក់ខ្យងពណ៌មាសនេះនៅភ្នំពេញ និងឃើញវត្តមានរបស់វានៅក្នុងខេត្តយ៉ាងតិចចំនួន៩ គឺខេត្តសៀមរាប ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម កណ្តាល តាកែវ ព្រៃវែងនិងស្វាយរៀង។ បច្ចុប្បន្ន ខ្យងពណ៌មាសមានវត្តមាននៅក្នុងស្រែស្ទើរគ្រប់រាជធានី ខេត្តទាំងអស់នៃប្រទេសកម្ពុជា។

ដំណាំស្រូវនៅប្រទេសកម្ពុជា |
បរិយាយ: |
សៀវភៅស្ដីពីដំណាំស្រូវនៅកម្ពុជា ត្រូវបានរៀបចំ ចងក្រង និងសម្រេចឱ្យប្រសូត្រចេញជារូបរាងឡើង
ពីស្នាដៃអ្នកស្រាវជ្រាវខ្មែរសុទ្ធសាធ។ទាំងនេះគឺជាសមិទ្ធិផលនៃការខំប្រឹងប្រែងប្រកបដោយការប្តេជ្ញា
ចិត្ដខ្ពស់ ពោរពេញទៅដោយឆន្ទះស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងប្រកប ដោយការយល់ឃើញ
យ៉ាងត្រឹមត្រូវ នូវសារសំខាន់ដែលចាំបាច់ឱ្យមានឯកសារស្ដីអំពីដំណាំស្រូវ ជាខេមរភាសា ដោយអ្នក
ស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សម្រាប់បំពេញនូវភាព ស្រេកឃ្លានចំ
ណេះដឹងរបស់កូនខ្មែរទូទៅ។ដើម្បីសម្រួលដល់ការសិក្សា និងការចាប់យកឱ្យបានជាអតិបរិមានូវខ្លឹម
សារអត្ថបទដែលមានអ្នកនិពន្ធបាន ចែកសៀវភៅ *ដំណាំស្រូវនៅកម្ពុជា* នេះជា ១២ជំពូកគឺ
- ជំពូកទី ១ ប្រវត្ដិនៃវប្បកម្មដំណាំស្រូវនៅកម្ពុជា
- ជំពូកទី ២ បរិស្ថាននៃដំណាំស្រូវ
- ជំពូកទី ៣ លក្ខណៈរូបសាស្ដ្រនៃដំណាំស្រូវ
- ជំពូកទី ៤ សរីរៈសាស្ដ្រនៃដំណាំស្រូវ
- ជំពូកទី ៥ ពន្ធុវិទ្យា និង បសិដ្ឋកម្មពូជ
- ជំពូកទី ៦ ប្រពន្ធ័ក្សេត្របរិស្ថាន និងវប្បកម្មដំណាំស្រូវនៅកម្ពុជា
- ជំពូកទី ៧ ប្រពន្ធ័កសិកម្មដែលមានដំណាំស្រូវជាមូលដ្ឋាន
- ជំពូកទី ៨ ដី និងការគ្រប់គ្រងសារធាតុចិញ្ចឹមសម្រាប់ដំណាំស្រូវ
- ជំពូកទី ៩ កត្ដាចង្រៃ និងការគ្រប់គ្រង
- ជំពូកទី ១០ ការប្រមូលផល និងទុកដាក់
- ជំពូកទី ១១ សេដ្ឋកិច្ច និងទីផ្សារ
- ជំពូកទី ១២ អត្ថប្រយោជន៍នៃដំណាំស្រូវ

Rice Germplasm Catalog of Cambodia IV |
បរិយាយ: |
|
keyword: |
N/A |
ចំណងជើង: |
ស្មៅចង្រៃនៃដំណាំស្រូវ នៅអាស៊ី |
បរិយាយ: |
ការរុករានពីស្មៅចង្រៃមកលើផលដំណាំគឺជាការព្រួយបារម្ភរបស់កសិករគ្រប់ៗរូប។ ដោយភាពស្រដៀងគ្នានៃប្រព័ន្ធផលិតកម្មដំណាំស្រូវ ជារឿយៗកសិករនៅតំបន់អាស៊ីតែងតែប្រឈមជាមួយប្រភេទស្មៅចង្រៃតូចៗដដែលៗឬស្រដៀងៗគ្នា។ ពូជស្មៅចង្រៃទាំងនេះមានទំហំតូចក៏ពិតមែន ប៉ុន្តែមានឥទ្ធិពលខ្លាំងនៅពេលវាដុះរួមគ្នាជាច្រើន ដែលបង្កឲ្យក្លាយជាពូជស្មៅអាក្រក់ជាងគេបំផុតលើពិភពលោកជាច្រើនផងដែរ។ នៅក្នុងសៀវភៅមគ្គទេសក៍នេះ យើងបានព្យាយាមប្រមូលព័ត៌មានជាក់ស្តែងអំពីប្រភេទស្មៅចង្រៃនៅក្នុងស្រែទូទៅមួយចំនួននៅតំបន់អាស៊ី រួមទាំងព័ត៌មានអំពីរុក្ខវិទ្យា បរិស្ថានវិទ្យា ភាពធន់ទ្រាំទៅនឹងថ្នាំសម្លាប់ស្មៅនិងការកម្ចាត់តាមវិធីសាស្រ្តដាំដុះ ជាលក្ខណៈអត្ថបទខ្លីៗដែលអាចផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។ លើសពីនេះទៅទៀត យើងក៏បានដាក់បញ្ចូលជារូបភាពដើម្បីឲ្យយល់កាន់តែច្បាស់និងបានត្រឹមត្រូវអំពីអត្តសញ្ញាណនៃស្មៅចង្រៃនីមួយៗផងដែរ។ |
keyword: |
N/A |
ការរុករានពីស្មៅចង្រៃមកលើផលដំណាំគឺជាការព្រួយបារម្ភរបស់កសិករគ្រប់ៗរូប។ ដោយភាពស្រដៀងគ្នានៃប្រព័ន្ធផលិតកម្មដំណាំស្រូវ ជារឿយៗកសិករនៅតំបន់អាស៊ីតែងតែប្រឈមជាមួយប្រភេទស្មៅចង្រៃតូចៗដដែលៗឬស្រដៀងៗគ្នា។ ពូជស្មៅចង្រៃទាំងនេះមានទំហំតូចក៏ពិតមែន ប៉ុន្តែមានឥទ្ធិពលខ្លាំងនៅពេលវាដុះរួមគ្នាជាច្រើន ដែលបង្កឲ្យក្លាយជាពូជស្មៅអាក្រក់ជាងគេបំផុតលើពិភពលោកជាច្រើនផងដែរ។ នៅក្នុងសៀវភៅមគ្គទេសក៍នេះ យើងបានព្យាយាមប្រមូលព័ត៌មានជាក់ស្តែងអំពីប្រភេទស្មៅចង្រៃនៅក្នុងស្រែទូទៅមួយចំនួននៅតំបន់អាស៊ី រួមទាំងព័ត៌មានអំពីរុក្ខវិទ្យា បរិស្ថានវិទ្យា ភាពធន់ទ្រាំទៅនឹងថ្នាំសម្លាប់ស្មៅនិងការកម្ចាត់តាមវិធីសាស្រ្តដាំដុះ ជាលក្ខណៈអត្ថបទខ្លីៗដែលអាចផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។ លើសពីនេះទៅទៀត យើងក៏បានដាក់បញ្ចូលជារូបភាពដើម្បីឲ្យយល់កាន់តែច្បាស់និងបានត្រឹមត្រូវអំពីអត្តសញ្ញាណនៃស្មៅចង្រៃនីមួយៗផងដែរ។
ចំណងជើង: |
ពូជស្រូវ ផ្ការំដួលប្រាំង |
បរិយាយ: |
ពូជស្រូវ ”ផ្ការំដួលប្រាំង” ជាពូជស្រូវប្រកាន់រដូវខ្សោយ ដែលបានធ្វើការបញ្ចេញ
និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៏
កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាដើមឆ្នាំ២០១៥។
ពូជស្រូវ ”ផ្ការំដួលប្រាំង” ជាពូជស្រូវដែលបានសម្រិតសម្រាំងតាមវិធីសាស្ត្រ
ជម្រើសឯកត្តៈ ពីពូជស្រូវផ្ការំដួលចាប់ពីឆ្នាំ២០០៦ សំដៅឲ្យកសិករមាន
លទ្ធភាពដាំដុះពូជស្រូវដែលមានគុណភាពប្រណីតនិងតម្លៃខ្ពស់ក្នុងរដូវប្រាំង។

ពូជស្រូវធ្ងន់ ដំណើបស្បៃមង្គល |
បរិយាយ: |
ពូជស្រូវ ”ដំណើបស្បៃមង្គល” ជាពូជស្រូវដំណើបទី១ ដែលបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ដោយ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាចុងឆ្នាំ២០១៣។ ពូជស្រូវ ”ដំណើបស្បៃមង្គល” ជាពូជស្រូវដែលបានសម្រិតសម្រាំងតាមបចេ្ចកទេសរុក្ខជម្រើសវិទ្យា ពីពូជស្រូវប្រពៃណីដែលបានប្រមូលយកមករក្សាទុកនៅក្នុងធនាគារពន្ធុក្នុងវិទ្យាស្ថាន។