ចំណងជើង: |
ខ្យងពណ៌មាសឬខ្យងស៊ីស្រូវនិងវិធានការកម្ចាត់ |
បរិយាយ: |
ខ្យងពណ៌មាស (Pomacea sp.) មានប្រភពដើមមកពីអាមេរិកខាងត្បូងហើយត្រូវបាននាំចូលមកក្នុងតំបន់អាស៊ីដំបូងគេនៅតៃវ៉ាន់ក្នុងឆ្នាំ១៩៧៩-១៩៨០។ ខ្យងពណ៌មាសចាប់មានវត្ដមាននៅក្នុងប្រទេសកម្ពុជាយើងក្នុងឆ្នាំ១៩៩២ តាមរយៈនិវត្តជនពីជំរុំតាមព្រំដែនខ្មែរ ថៃ។ ក្នុងឆ្នាំ១៩៩៥ មានការចិញ្ចឹមនិងលក់ខ្យងពណ៌មាសនេះនៅភ្នំពេញ និងឃើញវត្តមានរបស់វានៅក្នុងខេត្តយ៉ាងតិចចំនួន៩ គឺខេត្តសៀមរាប ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម កណ្តាល តាកែវ ព្រៃវែងនិងស្វាយរៀង។ បច្ចុប្បន្ន ខ្យងពណ៌មាសមានវត្តមាននៅក្នុងស្រែស្ទើរគ្រប់រាជធានី ខេត្តទាំងអស់នៃប្រទេសកម្ពុជា។
|
keyword: |
N/A |

ស្មៅចង្រៃនៃដំណាំស្រូវ នៅអាស៊ី |
បរិយាយ: |
ការរុករានពីស្មៅចង្រៃមកលើផលដំណាំគឺជាការព្រួយបារម្ភរបស់កសិករគ្រប់ៗរូប។ ដោយភាពស្រដៀងគ្នានៃប្រព័ន្ធផលិតកម្មដំណាំស្រូវ ជារឿយៗកសិករនៅតំបន់អាស៊ីតែងតែប្រឈមជាមួយប្រភេទស្មៅចង្រៃតូចៗដដែលៗឬស្រដៀងៗគ្នា។ ពូជស្មៅចង្រៃទាំងនេះមានទំហំតូចក៏ពិតមែន ប៉ុន្តែមានឥទ្ធិពលខ្លាំងនៅពេលវាដុះរួមគ្នាជាច្រើន ដែលបង្កឲ្យក្លាយជាពូជស្មៅអាក្រក់ជាងគេបំផុតលើពិភពលោកជាច្រើនផងដែរ។ នៅក្នុងសៀវភៅមគ្គទេសក៍នេះ យើងបានព្យាយាមប្រមូលព័ត៌មានជាក់ស្តែងអំពីប្រភេទស្មៅចង្រៃនៅក្នុងស្រែទូទៅមួយចំនួននៅតំបន់អាស៊ី រួមទាំងព័ត៌មានអំពីរុក្ខវិទ្យា បរិស្ថានវិទ្យា ភាពធន់ទ្រាំទៅនឹងថ្នាំសម្លាប់ស្មៅនិងការកម្ចាត់តាមវិធីសាស្រ្តដាំដុះ ជាលក្ខណៈអត្ថបទខ្លីៗដែលអាចផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។ លើសពីនេះទៅទៀត យើងក៏បានដាក់បញ្ចូលជារូបភាពដើម្បីឲ្យយល់កាន់តែច្បាស់និងបានត្រឹមត្រូវអំពីអត្តសញ្ញាណនៃស្មៅចង្រៃនីមួយៗផងដែរ។ |
keyword: |
N/A |
ការរុករានពីស្មៅចង្រៃមកលើផលដំណាំគឺជាការព្រួយបារម្ភរបស់កសិករគ្រប់ៗរូប។ ដោយភាពស្រដៀងគ្នានៃប្រព័ន្ធផលិតកម្មដំណាំស្រូវ ជារឿយៗកសិករនៅតំបន់អាស៊ីតែងតែប្រឈមជាមួយប្រភេទស្មៅចង្រៃតូចៗដដែលៗឬស្រដៀងៗគ្នា។ ពូជស្មៅចង្រៃទាំងនេះមានទំហំតូចក៏ពិតមែន ប៉ុន្តែមានឥទ្ធិពលខ្លាំងនៅពេលវាដុះរួមគ្នាជាច្រើន ដែលបង្កឲ្យក្លាយជាពូជស្មៅអាក្រក់ជាងគេបំផុតលើពិភពលោកជាច្រើនផងដែរ។ នៅក្នុងសៀវភៅមគ្គទេសក៍នេះ យើងបានព្យាយាមប្រមូលព័ត៌មានជាក់ស្តែងអំពីប្រភេទស្មៅចង្រៃនៅក្នុងស្រែទូទៅមួយចំនួននៅតំបន់អាស៊ី រួមទាំងព័ត៌មានអំពីរុក្ខវិទ្យា បរិស្ថានវិទ្យា ភាពធន់ទ្រាំទៅនឹងថ្នាំសម្លាប់ស្មៅនិងការកម្ចាត់តាមវិធីសាស្រ្តដាំដុះ ជាលក្ខណៈអត្ថបទខ្លីៗដែលអាចផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់។ លើសពីនេះទៅទៀត យើងក៏បានដាក់បញ្ចូលជារូបភាពដើម្បីឲ្យយល់កាន់តែច្បាស់និងបានត្រឹមត្រូវអំពីអត្តសញ្ញាណនៃស្មៅចង្រៃនីមួយៗផងដែរ។
ចំណងជើង: |
Cambodian_weeds |
បរិយាយ: |
|
keyword: |
N/A |
ចំណងជើង: |
អំបូរកណ្តុរដែលបំផ្លាញដំណាំស្រូវនៅប្រទេសកម្ពុជា |
បរិយាយ: |
កណ្ដុរគឺជាសត្វចង្រៃដ៏ចម្បងបំផុតលើដំណាំកសិកម្មក្នុងតំបន់ មួយចំនួននៃប្រទេសកម្ពុជាយើង។
ការបំផ្លាញរបស់វាធ្វើឲ្យមានការបាត់បង់ទិន្នផលគួរឲ្យកត់សម្គាល់ នៅមុនពេលប្រមូលផលស្រូវ។
តាមការពិសោធន៍ស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា ការបាត់បង់ ទិន្នផលស្រូវ ទាំងមុនពេលប្រ
មូលផល និងក្រោយពេលប្រមូលផលដោយសារសត្វកណ្ដុរ មានជាមធ្យមពី ៥ - ១៥ ភាគរយនិង
ស្ទើរទាំងស្រុងនៅឆ្នាំខ្លះ (ឆ្នាំកើតមានកណ្ដុរច្រើន)។ កម្រិតនៃការបំផ្លាញរបស់កណ្ដុរអាស្រ័យទៅ
លើបរិមាណនៃជម្រកសមស្របរបស់ពួកវាដែលស្ថិតនៅជុំវិញស្រែ។ដោយហេតុនេះហើយ កម្រិត
នៃការបំផ្លាញពីតំបន់មួយទៅតំបន់មួយទៀតនៅតាមភូមិ មិនមានលក្ខណៈដូចគ្នាឡើយ ហើយការ
បំផ្លាញនេះ ច្រើនប្រមូលផ្តុំនៅតាមព្រៃភូមិដែលមានប្រឡាយដុះដោយស្មៅ ស្រះធំៗ និងបឹង។

មមាចត្នោត និងការកម្ចាត់ |
បរិយាយ: |
មមាចត្នោតជាសត្វល្អិតចង្រៃនៃដំណាំស្រូវ មានខ្លួនតូចទំហំប៉ុនគ្រាប់អង្ករ និងមានពណ៌ត្នោតនៅពេលពេញវ័យ។ វដ្តជីវិតរបស់មមាចត្នោតមានរយៈពេល ៣៥ ថ្ងៃ។ នាពេលពេញវ័យ មមាចត្នោតញីកាត់ជាមួយមមាចត្នោតឈ្មោល រួចពងរហូតដល់វាងាប់។ មមាចត្នោតញីនីមួយៗអាចពងបានរហូតដល់ ៥០០ ពង។ មមាចត្នោតញីពងជាកញ្ចុំៗ ហើយដែលមួយកញ្ចុំៗមានពងពី ៧-៨ តម្រៀបគ្នាដូចស្និតចេក នៅលើស្រទបស្លឹកស្រូវ។ បន្ទាប់ពីពងរួចបានប្រហែលមួយអាទិត្យ កូនមមាចត្នោតនឹងញាស់។ កូនមមាចត្នោតញាស់ត្រូវឆ្លងកាត់ការសកចំនួន ៥ ដង ដែលមាន រយៈពេលប្រមាណជា ១៥ ថ្ងៃ ទើបក្លាយជាមមាចត្នោតពេញវ័យ។ ជាទូទៅ មមាចត្នោតពេញ វ័យមានស្លាបខ្លី ប៉ុន្តែក្នុងករណីដែលវាត្រូវការផ្លាស់ទីជម្រកថ្មីសម្រាប់ចំណី និងបន្តពូជ ពេលនោះស្លាបវានឹងដុះលូតលាស់វែងដែលអាចឲ្យវាហើរបន្លាស់ទីបាន។

ទ្រីបជញ្ជក់ស្រូវ |
បរិយាយ: |
ទ្រីបគឺជាពពួកសត្វល្អិតតូចៗ ដែលពិបាកមើលឃើញដោយភ្នែកទទេ ដែលកសិករនិយមហៅក្រា នៅ
លើសំណាប ។ ថ្នាលសំណាបដែលទទួលរងការបំផ្លាញ គេសង្កេតឃើញឡើងក្រហម ហើយស្ងួត
ដែលអាចឈានទៅងាប់ ។ មេទ្រីបមានពណ៌ត្នោតក្រមៅដងខ្លួនតូចទ្រវែង ច្រើនរស់នៅរមូរចុងស្លឹក។
ពងវាពណ៌សខាប់ ដោតនៅលើផ្ទៃស្លឹក ដែលអាចញាស់ក្នុងរយៈពេល ៣ថ្ងៃ ។ ដង្កូវពណ៌លឿងជញ្ជក់
ផ្ទៃស្លឹកផ្នែកខាងលើ ។

ការគ្រប់គ្រងសត្វកណ្តុរស្រែ ដោយប្រើប្រាស់ប្រព័ន្ធអង្គប់ប្លាស្ទិច |
បរិយាយ: |
ប្រព័ន្ធអង្គប់របាំងប្លាស្ទិច ដែលហៅកាត់ថា ធី-ប៊ី-អេស ជាប្រព័ន្ធនៃការផ្សំបញ្ចូលគ្នានូវរបាំងប្លាស្ទិច
អង្គប់(ដែលកសិករហៅថាលប)ដំណាំធ្នាក់និងការចូលរួមរបស់ក្រុមកសិករដើម្បីគ្រប់គ្រងសត្វកណ្តុរ
ក្នុងស្រែរបស់ខ្លួន។
|
keyword: |
N/A |
ប្រព័ន្ធអង្គប់របាំងប្លាស្ទិច ដែលហៅកាត់ថា ធី-ប៊ី-អេស ជាប្រព័ន្ធនៃការផ្សំបញ្ចូលគ្នានូវរបាំងប្លាស្ទិច
អង្គប់(ដែលកសិករហៅថាលប)ដំណាំធ្នាក់និងការចូលរួមរបស់ក្រុមកសិករដើម្បីគ្រប់គ្រងសត្វកណ្តុរ
ក្នុងស្រែរបស់ខ្លួន។
ចំណងជើង: |
ជំងឺរលួយគល់ |
បរិយាយ: |
សញ្ញាណនៃជំងឺនេះលេចចេញជាដំបូងគឺស្លឹកស្រូវប្រែពណ៌លឿងរីឯដើមស្រូវរលួយពណ៌ត្នោត-ខ្មៅ។
ដំណាក់កាលដំបូងនៃជំងឺនេះ ចាប់ផ្តើមចេញលើដើមបែកខ្ចីៗ ។ នៅពេលដែលវាចាប់ ផ្តើមបំផ្លាញ ស្រទបស្លឹកក៏ចាប់ផ្តើមរលួយ ហើយក៏ប្រែទៅជាពណ៌ត្នោត ។

ដង្កូវស៊ីរូងដើមស្រូវ |
បរិយាយ: |
គេប្រទះឃើញភាគច្រើននៅក្នុងប្រទេសយើង គឹពួកដង្កូវស៊ីរូងដើមពណ៌លឿង ដង្កូវស៊ីរូង ដើមក្បាល
ខ្មៅ និងដង្កូវស៊ីរូងដើមឆ្នូត ។ វាស៊ីបំផ្លាញស្រូវ ដោយធ្វើឲ្យស្រូវងាប់បណ្តូល មុនពេល កកើតកួរ និង
កួរស ក្រោយពេលកកើតកួរ ។ |
keyword: |
N/A |
គេប្រទះឃើញភាគច្រើននៅក្នុងប្រទេសយើង គឹពួកដង្កូវស៊ីរូងដើមពណ៌លឿង ដង្កូវស៊ីរូង ដើមក្បាល
ខ្មៅ និងដង្កូវស៊ីរូងដើមឆ្នូត ។ វាស៊ីបំផ្លាញស្រូវ ដោយធ្វើឲ្យស្រូវងាប់បណ្តូល មុនពេល កកើតកួរ និង
កួរស ក្រោយពេលកកើតកួរ ។
ចំណងជើង: |
លក្ខណជីវសាស្ត្រ នៃសត្វកណ្តុរស្រែ |
បរិយាយ: |
ការបំផ្លាញរបស់សត្វកណ្តុរតាមរូបភាព២យ៉ាងគឺ ការបំផ្លាញរបស់វានៅលើស្រែផ្ទាល់ និងការបំផ្លាញ
ផលិតផលស្តុក។ ការសិក្សាស្វែងយល់ពីលក្ខណៈជីវសាស្ត្រនៃសត្វកណ្តុរ ជាចំណុច ចាប់ផ្តើមដំបូង
សម្រាប់ធ្វើការរៀបចំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីធ្វើការគ្រប់គ្រងសត្វកណ្តុរប្រកប ដោយប្រសិទ្ធភាព
ខ្ពស់ និងនិរន្តរភាព។