ស្វែងរកតាមប្រភេទឯកសារ
ស្វែងរកតាមប្រភេទដំណាំ
អត្ថបទថ្មីៗ
ចំនួនភ្ញៀវចូលទស្សនា
        
ថ្ងៃនេះ
ថ្ងៃម្សិលមិញ
សប្តាហ៍នេះ
សប្តាហ័មុន
ខែនេះ
ខែមុន
ពាក្យគន្លឺះ  

ស្វែងរក
ស្វែងរកលំអិត

ចំណងជើង:
មមាចត្នោត និងការកម្ចាត់
បរិយាយ:
មមាចត្នោតជាសត្វល្អិតចង្រៃនៃដំណាំស្រូវ មានខ្លួនតូចទំហំប៉ុនគ្រាប់អង្ករ និងមានពណ៌ត្នោតនៅពេលពេញវ័យ។ វដ្តជីវិតរបស់មមាចត្នោតមានរយៈពេល ៣៥ ថ្ងៃ។ នាពេលពេញវ័យ មមាចត្នោតញីកាត់ជាមួយមមាចត្នោតឈ្មោល រួចពងរហូតដល់វាងាប់។ មមាចត្នោតញីនីមួយៗអាចពងបានរហូតដល់ ៥០០ ពង។ មមាចត្នោតញីពងជាកញ្ចុំៗ ហើយដែលមួយកញ្ចុំៗមានពងពី ៧-៨ តម្រៀបគ្នាដូចស្និតចេក នៅលើស្រទបស្លឹកស្រូវ។ បន្ទាប់ពីពងរួចបានប្រហែលមួយអាទិត្យ កូនមមាចត្នោតនឹងញាស់។ កូនមមាចត្នោតញាស់ត្រូវឆ្លងកាត់ការសកចំនួន ៥ ដង ដែលមាន  រយៈពេលប្រមាណជា ១៥ ថ្ងៃ ទើបក្លាយជាមមាចត្នោតពេញវ័យ។ ជាទូទៅ មមាចត្នោតពេញ  វ័យមានស្លាបខ្លី ប៉ុន្តែក្នុងករណីដែលវាត្រូវការផ្លាស់ទីជម្រកថ្មីសម្រាប់ចំណី និងបន្តពូជ ពេលនោះស្លាបវានឹងដុះលូតលាស់វែងដែលអាចឲ្យវាហើរបន្លាស់ទីបាន។

keyword:
N/A

ទ្រីបជញ្ជក់ស្រូវ
បរិយាយ:
ទ្រីបគឺជាពពួកសត្វល្អិតតូចៗ ដែលពិបាកមើលឃើញដោយភ្នែកទទេ ដែលកសិករនិយមហៅក្រា នៅ
លើសំណាប  ។   ថ្នាលសំណាបដែលទទួលរងការបំផ្លាញ   គេសង្កេតឃើញឡើងក្រហម ហើយស្ងួត
ដែលអាចឈានទៅងាប់ ។ មេទ្រីបមានពណ៌ត្នោតក្រមៅដងខ្លួនតូចទ្រវែង ច្រើនរស់នៅរមូរចុងស្លឹក។
ពងវាពណ៌សខាប់ ដោតនៅលើផ្ទៃស្លឹក ដែលអាចញាស់ក្នុងរយៈពេល ៣ថ្ងៃ ។ ដង្កូវពណ៌លឿងជញ្ជក់
ផ្ទៃស្លឹកផ្នែកខាងលើ ។

ដង្កូវស៊ីរូងដើមស្រូវ
បរិយាយ:
គេប្រទះឃើញភាគច្រើននៅក្នុងប្រទេសយើង គឹពួកដង្កូវស៊ីរូងដើមពណ៌លឿង ដង្កូវស៊ីរូង ដើមក្បាល
ខ្មៅ និងដង្កូវស៊ីរូងដើមឆ្នូត ។ វាស៊ីបំផ្លាញស្រូវ ដោយធ្វើឲ្យស្រូវងាប់បណ្តូល មុនពេល កកើតកួរ និង
កួរស ក្រោយពេលកកើតកួរ ។

មូសផ្លុងលើដំណាំស្រូវ
បរិយាយ:
មូសផ្លុងជាសត្វល្អិតដែលមានរូបរាងតូច ដូចសត្វមូសធម្មតាដែរ។ ចំពោះមូសផ្លុងឈ្មោលពេញ វ័យ ខ្លួនរបស់វាមានពណ៌លឿងត្នោត និងមានខ្លួនតូចជាងមូសផ្លុងញី  ដែលមានពោះពណ៌ក្រហម។  ដង្កូវមូសផ្លុងស៊ីបំផ្លាញគល់នៃបណ្តូលស្រូវ ដែលជាហេតុធ្វើឱ្យបណ្តូលស្រូវចេញមកមូលដូចផ្លុង និងពុំ អាចចេញកួរបាន។

មូសផ្លុង (Orseolia oryzae) ជាសត្វល្អិតដែលមានរូបរាងតូច ដូចសត្វមូសធម្មតាដែរ។ ចំពោះមូស
ផ្លុងឈ្មោលពេញវ័យ ខ្លួនរបស់វាមានពណ៌លឿងត្នោត និងមានខ្លួនតូចជាងមូសផ្លុងញី  ដែលមាន
ពោះពណ៌ក្រហម  ។   នៅពេលភ្លៀងចាប់ផ្តើមធ្លាក់នាដើមរដូវវស្សា មូសផ្លុងពេញវ័យហើរចេញពី
ស្មៅចង្រៃមករកជម្រកថ្មីដែលមានចំណី  និងអាចបន្តពូជបាន។ចំពោះមូសផ្លុងញីនិមួយៗ អាចពង
បានពី  ១-៤   នៅលើស្លឹកស្រូវ និងមានជីវិតត្រឹមតែ ៤ ឬ ៥  ថ្ងៃប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលពេញវ័យ
រហូតដល់ងាប់ទៅវិញ វាអាចពងបានរាប់រយឯណោះ។  

Copyrights © 2023 by CARDI - CARDI . All rights reserved.