ចំណងជើង: |
ក្សេត្របរិស្ថានដំណាំស្រូវក្នុងប្រទេសកម្ពុជា ការកំណត់ក្រុមដីស្រែ លក្ខណៈសំខាន់ៗរបស់ពូជស្រូវចំនួន ១០ ពូជ វិធីសាស្រ្តសម្រិតសម្រាំងគ្រាប់ពូជស្រូវ |
បរិយាយ: |
យោងតាមកំណើនអតិរេកនេះ និងស្របតាមតម្រូវការអង្ករក្នុងពិភពលោកកាន់តែកើនឡើងជាលំដាប់
កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវឯក
សារគោលនយោបាយស្ដីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងគោលបំណងប្រែក្លាយ
អង្ករឲ្យទៅជា មាស ស ពិតប្រាកដរបស់ប្រជាជនកម្ពុជា។ អនុវត្តតាម ឯកសារគោលនយោបាយ នេះ
និងដោយមានការឯកភាពពី រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយ
និងជំរុញឲ្យកសិករប្រើប្រាស់នូវពូជស្រូវចំនួន ១០ ពូជ ក្នុងចំណោមពូជស្រូវចំនួន ៣៨ពូជដែលវិទ្យា
ស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានបញ្ចេញជូនកសិករប្រើប្រាស់នាពេលកន្លងមកនេះ។
លទ្ឋផលទាំងអស់នេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីការទទួលស្គាល់របស់ក្រសួងកសិកម្ម រុក្ខាប្រមា
ញ់ និងនេសាទ និងជាពិសេសរបស់ រាជរដ្ឋាភិបាល លើសមិទ្ឋផលនៃកិច្ចស្រាវជ្រាវ និងផ្សព្វផ្សាយក
សិកម្មនៃអង្គភាពជំនាញរបស់ខ្លួន ព្រមទាំងការគាំទ្រ និងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ផលិតកម្មដំណាំ
ស្រូវនៅកម្ពុជាពីសំណាក់ដៃគូរអភិវឌ្ឍន៍នានា ជាពិសេស អូសអេដ (AusAID) វិទ្យាស្ថានស្រាវជ្រាវ
ដំណាំស្រូវអន្តរជាតិ (IRRI) ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលនានា។ អនុវត្តតាមតួនាទី និងដើម្បីឲ្យ
កសិករ ព្រមទាំងអ្នកពាក់ព័ន្ធកាន់តែងាយជ្រើសរើសពូជស្រូវ និងប្រើប្រាស់ជីឲ្យបានត្រឹមត្រូវតាម
ពេលវេលា និងប្រភេទដីស្រែរបស់ខ្លួន វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានរៀបចំ
កម្រងឯកសារក្សេត្របរិស្ថានដំណាំស្រូវក្នុងប្រទេសកម្ពុជា ការកំណត់ក្រុមដីស្រែ លក្ខណៈសំខាន់ៗ
របស់ពូជស្រូវចំនួន ១០ ពូជ វិធីសាស្រ្តសម្រិតសម្រាំងគ្រាប់ពូជស្រូវនេះឡើង។
|
keyword: |
N/A |

ចំណាត់ថ្នាក់គ្រាប់ពូជ |
បរិយាយ: |
គោលបំណងក្នុងការចែកចំណាត់ថ្នាក់គ្រាប់ពូជ គឺដើម្បីរក្សា និងឱ្យកសិករប្រើប្រាស់នូវពូជដែលមាន
គុណភាពខ្ពស់ និងជាពូជសុទ្ធ។ពូជស្រូវដែលគេឱ្យចំណាត់ថ្នាក់ត្រូវតែមានភាពសុទ្ធ អត្រាដំណុះខ្ពស់
និងខ្លាំងល្អ និងមានគុណភាពល្អ (គ្មានជំងឺ មិនមែនជាគ្រាប់ខូច ឬជាគ្រាប់ដែលមិនទាន់ទុំល្អ) ។ |
keyword: |
N/A |
គោលបំណងក្នុងការចែកចំណាត់ថ្នាក់គ្រាប់ពូជ គឺដើម្បីរក្សា និងឱ្យកសិករប្រើប្រាស់នូវពូជដែលមាន
គុណភាពខ្ពស់ និងជាពូជសុទ្ធ។ពូជស្រូវដែលគេឱ្យចំណាត់ថ្នាក់ត្រូវតែមានភាពសុទ្ធ អត្រាដំណុះខ្ពស់
និងខ្លាំងល្អ និងមានគុណភាពល្អ (គ្មានជំងឺ មិនមែនជាគ្រាប់ខូច ឬជាគ្រាប់ដែលមិនទាន់ទុំល្អ) ។
ចំណងជើង: |
វិធីសាស្ត្រសាមញ្ញសម្រាប់កសិករធ្វើការសម្រិតសម្រាំងគ្រាប់ពូជស្រូវឲ្យបានល្អ |
បរិយាយ: |
ការសម្រិតសម្រាំងពូជដោយខ្លួនឯង តាមវិធីសាស្រ្តងាយៗ កសិករអាចទទួលបាននូវគ្រាប់សុទ្ធពូជល្អ
សម្រាប់ធ្វើការដាំដុះនៅរដូវបន្ទាប់ ដោយពុំចាំបាច់ចំណាយប្រាក់ទិញ ។ ការប្រើប្រាស់គ្រាប់ពូជសុទ្ធ
ទទួលបានទិន្នផលខ្ពស់ និងគុណភាពអង្ករល្អ ព្រមទាំងលក់បានថ្លៃ ។ |
keyword: |
N/A |
ការសម្រិតសម្រាំងពូជដោយខ្លួនឯង តាមវិធីសាស្រ្តងាយៗ កសិករអាចទទួលបាននូវគ្រាប់សុទ្ធពូជល្អ
សម្រាប់ធ្វើការដាំដុះនៅរដូវបន្ទាប់ ដោយពុំចាំបាច់ចំណាយប្រាក់ទិញ ។ ការប្រើប្រាស់គ្រាប់ពូជសុទ្ធ
ទទួលបានទិន្នផលខ្ពស់ និងគុណភាពអង្ករល្អ ព្រមទាំងលក់បានថ្លៃ ។