LIBRARY
Title: |
N application |
Description: |
នៅប្រទេសកម្ពុជាយើង ដំណាំស្រូវត្រូវការស្រូបយកអាសូតសុទ្ធ ប្រហែល ១៦,៨ គ.ក្រ ដើម្បីផលិតគ្រាប់ស្រូវ ១០០០ គ.ក្រ។ ដូច្នេះដើម្បីផ្តល់ទិន្នផលចន្លោះពី ១,៥ ទៅ ២ ត/ហ.ត ដំណាំស្រូវនឹងត្រូវការស្រូបយកអាសូតប្រហែល២៥ ទៅ ៣០គ.ក្រ/ហ.ត។ ដើម្បីប្រើប្រាស់ជីអាសូតឲ្យមានប្រសិទ្ធភាព និងលក្ខណៈសេដ្ឋកិច្ចខ្ពស់ ក្នុងការបង្កើនទិន្នផលស្រូវ ត្រូវពិចារណានូវកត្តាសំខាន់ៗមួយចំនួន។
|
keyword: |
N/A |

Chimical fertilizer use |
Description: |
ដីភាគច្រើននៅប្រទេសកម្ពុជា ជាពិសេសដីសម្រាប់ដំណាំស្រូវ ពុំអាចផ្គត់ផ្គង់សារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់ដំណាំឡើយ ដែលទាមទាឲ្យកសិករប្រើប្រាស់ជីគីមីបន្ថែម។ ការប្រើប្រាស់ជីគីមីបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីចៀសវាងនូវការខាតបង់ថវិកា ពេលវេលា និងផលប៉ះពាល់ដល់បរិស្ថាន។ ម្យ៉ាងទៀត បរិមាណជីដែលត្រូវប្រើ ក៏អាស្រ័យទៅនឹងប្រភេទដី ពូជដំណាំ របបទឹក និងកត្តាបរិស្ថានផ្សេងៗទៀត។

Broacast seed on dry soil |
Description: |
នៅក្នុងតំបន់ដែលមានទឹកជ្រៅនិងភ្លៀងធ្លាក់ខ្លាំង គេច្រើនព្រោះគ្រាប់ពូជស្ងួតទៅលើដី ហើយក្រោយមកភ្ជួរ រាស់លុប វាអំឡុងពេលដីនៅស្ងួតនៅឡើយ ។ នៅក្នុងករណីមួយចំនួន (ដូចជា នៅតំបន់ស្រូវ ឡើងទឹក) បន្ទាប់ពីព្រោះរួច គេមិនលុបគ្រាប់ពូជទេ ។

Broacast seed on wet soil |
Description: |
ជាទូទៅ ការព្រោះនៅលើដីសើម គ្រាប់ពូជត្រូវធ្វើដំណុះជាមុនសិនដើម្បីព្រោះទៅក្នុងថ្នាលដែលបានភ្ជួររាស់ និងបញ្ចូលទឹកថ្មីៗ ឬនៅក្នុងស្រែដែលបានបញ្ចូលទឹកជាមុន ។ តាមធម្មតា ការព្រោះគ្រាប់នៅលើដីសើមភាគច្រើន ប្រើនៅក្នុងតំបន់ដែលអាចបញ្ចូលទឹកបាន ។

Seed quality |
Description: |
គ្រាប់ពូជ គឺជាផលិតផលមានជីវិតដែលត្រូវបានគេផលិត ប្រមូលផល និងការអនុវត្តន៍ដ៏ត្រឹម ត្រូវផ្សេងៗទៀត ដើម្បីទទួលបានផលខ្ពស់ ។ គុណភាពគ្រាប់ពូជ គឺជាការប្រមូលផ្តុំនូវកត្តាជា ច្រើនដែលបែងចែកទៅតាមរូបរាងគ្រាប់ លក្ខណៈរូបសាស្ត្រដែលរុក្ខជាតិមេបាបានផ្តល់ឱ្យ ក្នុង អំឡុងពេលលូតលាស់ ប្រមូលផល ទុកដាក់ និងដាំដុះផងដែរ ។

Compost making |
Description: |
ជីលាមកសត្វ ផេះ ចំបើង ស្មៅ និងស្លឹករុក្ខជាតិ គឺជាសារធាតុចិញ្ចឹម ដែលត្រូវការចាំបាច់ណាស់ សម្រាប់ដំណាំ។ ដើម្បីធ្វើឲ្យវត្ថុធាតុដើមទាំងនេះងាយនឹងផ្តល់នូវសារធាតុចិញ្ចឹមសម្រាប់ដំណាំ នោះ កសិករត្រូវយកវាទៅធ្វើជាជីកំប៉ុស្តិ៍។

Rice quality |
Description: |
គុណភាពគ្រាប់ស្រូវត្រូវបានកំណត់ដោយពូជ លក្ខខណ្ឌអាកាសធាតុ ពេលដាំដុះ ការថែ ទាំដំណាំ លក្ខខណ្ឌដី ការប្រមូលផល និងកិច្ចប្រតិបត្តិការនានានៅក្រោយពេលប្រមូលផល ។ ដើម្បីកំណត់គុណភាពគ្រាប់ស្រូវ គេត្រូវពិនិត្យលើចំណុចមួយចំនួនដូចជា សំណើមគ្រាប់ស្រូវ កម្ទេចកំទីលាយជាមួយស្រូវ ភាពសុទ្ធរបស់គ្រាប់ស្រូវ ទំហំគ្រាប់ គ្រាប់ប្រេះ គ្រាប់ទុំស្ទើរ និងគ្រាប់ខូច ។

Milling |
Description: |
គោលបំណងនៅក្នុងការកិនស្រូវ គឺការបកយកអង្កាមចេញពីស្រូវ និងការខាត់យកកន្ទក់ចេញ ពីអង្ករសម្រូប ដើម្បីទទួលបានអង្ករសម្រិតដែលត្រូវបានកិនយ៉ាងល្អ គ្មានគ្រាប់ទុំស្ទើរ និងមានបរិមាណ អង្ករបាក់តិចបំផុត ។ លទ្ធផល និងគុណភាពអង្ករ អាស្រ័យទៅលើគុណភាពស្រូវ ឧបករណ៍/ម៉ាស៊ីន ដែលប្រើប្រាស់ និងកិច្ចប្រតិបត្តិកិនស្រូវ ។

Lossing in harvesting time |
Description: |
|
keyword: |
N/A |
Title: |
Storage rat |
Description: |
គេប៉ាន់ប្រមាណថាកណ្តុរប្រែងបំផ្លាញផលិតផលគ្រាប់ធញ្ញជាតិនៅលើពិភពលោកអស់ជាង ១%និង
ពី ៣-៥ %នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ពួកវាអាចចម្លងជំងឺប្រហែលជា៥០ ប្រភេទ ទៅលើមនុស្ស
។ កណ្តុរប្រែងស៊ីអាហារប្រហែលជា ២៥ក្រាមហើយកណ្តុរតូចៗប្រហែលជា ៣-៤ក្រាមក្នុងមួយថ្ងៃ
។ពួកវាធ្វើឱ្យប្រឡាក់ផលិតផលដែលរក្សាទុកជាច្រើនដោយសារទឹកនោម លាមក រោម និងភ្នាក់ងារ
បង្ករោគផ្សេងៗទៀត ។